Warning! you are using internet explorer. please consider to change.
ដោយមានភាគទុនិកដ៏រឹងមាំ Kookmin Co., Ltd. (“KB”) ពីប្រទេសកូរ៉េខាងត្បូង និងមានអាជ្ញាប័ណ្ណជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន ពីធនាគារជាតិនៃកម្ពុជា ប្រាសាក់ មានប្រតិបត្តិការហិរញ្ញវត្ថុដ៏រឹងមាំ ការបម្រើសេវាកម្មប្រកបដោយវិជ្ជាជីវៈ និងមានប្រព័ន្ធធនាគារស្នូលទំនើបប្រកបដោយតម្លាភាពសម្រាប់បំពេញតម្រូវការរបស់អតិថិជននិងសាធារណជន។ ប្រាសាក់ ផ្តល់សេវាហិរញ្ញវត្ថុដ៏សម្បូរបែប មានជាអាទិ៍ សេវាឥណទាន ប្រាក់បញ្ញើសន្សំ សេវាហិរញ្ញវត្ថុឌីជីថល និងសេវាហិរញ្ញវត្ថុដទៃផ្សេងៗទៀតដល់អតិថិជនគោលដៅ។
ប្រាសាក់ ឈរជើងក្នុងចំណោមធនាគារធំៗទាំង 5 នៅប្រទេសកម្ពុជា និងបច្ចុប្បន្ន ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេ បើគិតលើទ្រព្យសកម្ម សម្ពៀតឥណទាន គុណភាពឥណទាន ប្រាក់ចំណេញសុទ្ធ ចំនួនអតិថិជន និងសមតុល្យប្រាក់បញ្ញើសន្សំ។ ជាអ្នកនាំមុខគេលើទីផ្សារ ជាមួយទ្រព្យសកម្មសរុបចំនួន 4.32 ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021 ប្រាសាក់មានបណ្ដាញការិយាល័យសាខាធំជាងគេលំដាប់ទី 2 ដោយមានសាខាចំនួន 182 ទីតាំងនៅក្នុងប្រទេសកម្ពុជា។
ប្រាសាក់ តែងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន អាជ្ញាធរមូលដ្ឋាន និយ័តករ ជាពិសេសធនាគារជាតិនៃកម្ពុជា ព្រមទាំងទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រជាច្រើនពីស្ថាប័នជាតិនិងអន្ដរជាតិដូចជា MFTransparency, Smart Campaign, Planet Rating, MicroFinanza Rating, អគ្គនាយកដ្ឋានពន្ធដារ ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនក្រេឌីតប្យូរ៉ូកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងផ្សេងៗទៀត។