ប្រាសាក់ម៉ូបាលប៊ែងឃីង

 

មានត្រឹមតែទូរស័ព្ទស្មាតហ្វូនមួយ ក៏លោកអ្នកអាចចាត់ចែងសាច់ប្រាក់របស់លោកអ្នកបានយ៉ាងងាយស្រួល សុវត្ថិភាព គ្រប់ពេលវេលា និងគ្រប់ទីកន្លែងដោយគ្រាន់តែដំឡើង ប្រាសាក់ ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) នៅលើទូរស័ព្ទដៃរបស់លោកអ្នក។ ជាមួយកម្មវិធីនេះ លោកអ្នកអាចធ្វើប្រតិបត្តិការដោយមិនអស់កម្រៃសេវាដូចជា៖

 • ផ្ទេប្រាក់ទៅដៃគូជំនួញ ឬ ញាតិមិត្តរហូតដល់ 100,000 ដុល្លារក្នុងមួយថ្ងៃ
 • ផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធបាគង (Bakong) នៅក្នុងកម្មវិធីសេវាធនាគារចល័តប្រាសាក់
 • ស្កេន KHQR Code ទូទាត់ទំនិញនិងសេវាឆ្លងធនាគារ
 • ទូទាត់ថ្លៃប្រើប្រាស់ទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) និងរដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប (SRWSA)
 • ទូទាត់ថ្លៃប្រើប្រាស់ចរន្តអគ្គិសនីរបស់អគ្គិសនីកម្ពុជា
 • ទូទាត់វិក្កយបត្រថ្លៃសិក្សា
 • ទិញកាតទូរស័ព្ទ
 • ផ្ទេរប្រាក់ទៅអ្នកគ្មានគណនីរហូតដល់ 2,500 ដុល្លារក្នុងមួយថ្ងៃ
 • ទទួលបានសារជូនដំណឹងគ្រប់ពេលធ្វើប្រតិបត្តិការ
 • ពិនិត្យគណនីបញ្ញើមានកាលកំណត់
 • ពិនិត្យសមតុល្យគណនី និងប្រវត្តិប្រតិបត្តិការ
 • ពិនិត្យអត្រាប្តូរប្រាក់
 • រកទីតាំងសាខា ម៉ាស៊ីនអេធីអឹម ឬម៉ាស៊ីនដាក់ប្រាក់របស់ប្រាសាក់នៅជិតបំផុត
 • គ្រប់គ្រងប័ណ្ណអេធីអឹម
 • ចូលប្រើប្រាស់ដោយប្រើខ្ចៅដៃ ឬ ផ្ទៃមុខ
 • បើកគណនីបញ្ញើមានកាលកំណត់
 • កំណត់លេខសម្ងាត់ថ្មី ដោយខ្លួនឯង
 • ចូលប្រើប្រាស់ដោយប្រើលេខទូរស័ព្ទ
 • ចែករំលែកព័ត៌មានគណនី
 • ចុះឈ្មោះប្រើ PRASAC Mobile Banking បានដោយខ្លួនឯង ដោយប្រើលេខគណនីនិងលេខទូរស័ព្ទ

ក្រៅពីនេះ លោកអ្នកក៏អាចផ្ទេរប្រាក់ឆ្លងធនាគារតាមប្រព័ន្ធ Retail Pay និងទូទាត់ថ្លៃវិក្កយបត្រថ្លៃប្រមូលសំរាមនិងសំណល់រឹង របស់ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរាជធានីភ្នំពេញ (PPSWMA) ដែលមាននៅក្នុងប្រាសាក់ម៉ូបាលប៊ែងឃីងបានភ្លាមៗគ្រប់ពេលវេលា និងទីកន្លែង។ ដំឡើងកម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) នៅថ្ងៃនេះ ដើម្បីសម្រាលភាពមមាញឹករបស់លោកអ្នក។ សូម​ចុចទីនេះ ដើម្បីស្នើសុំប្រើប្រាស់ប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking)។

ទាញយក កម្មវិធីប្រាសាក់ម៉ូបាលប៊ែងឃីង (PRASAC Mobile Banking) ពី៖

PRASAC MB on Google Play Store PRASAC MB on App Store

លោកអ្នកអាចរកដៃគូស្កេន-ទូទាត់ប្រាសាក់ ដោយគ្រាន់តែចុចនៅទីនេះ

ទំហំប្រតិបត្តិការ និងកម្រៃសេវា

ប្រភេទប្រតិបត្តិការ ទំហំកំណត់ក្នុង 1 ថ្ងៃ ទំហំកំណត់ក្នុង 1 ប្រតិបត្តិការ កម្រៃសេវា
ផ្ទេរប្រាក់ទៅគណនីនៅក្នុងប្រាសាក់ 100,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល 20,000 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​បាគង 200 លានរៀល និង 50,000 ដុល្លារ 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល មិនគិតកម្រៃសេវា
ផ្ទេរប្រាក់ពីគណនីប្រាសាក់ទៅគណនីបាគង 40 លានរៀល និង 10,000 ដុល្លារ 10 លានរៀល ឬ 2,500 ដុល្លារ មិនគិតកម្រៃសេវា
​​ផ្ទេរ​ប្រាក់​ឆ្លង​គ្រឹះស្ថាន​ធនាគារ​និង​ ​ហិរញ្ញវត្ថុ​តាម​ប្រព័ន្ធ​ ​Retail​ ​Pay 100,000 ដុល្លារ ឬ សមមូលប្រាក់រៀល 20,000 ដុល្លារ ឬ សមមូលប្រាក់រៀល 0.76 ដុល្លារ ដល់ 3.06 ដុល្លារ ឬពី 3,000 រៀល ដល់ 12,000 រៀល
ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) 2,500 ដុល្លារអាមេរិក ឬ សមមូលប្រាក់រៀល
 • 900 ដុល្លារអាមេរិក
 • 2 លានរៀល
មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្ររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) មិនកំណត់ មិនគិតកម្រៃសេវា
​ទូទាត់​វិក្កយបត្រ​រដ្ឋាករ​ទឹក​ស្វយ័ត​សៀមរាប (SRWSA) មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់វិក្កយបត្រអគ្គិសនីកម្ពុជា (EDC) មិនកំណត់ មិនគិតកម្រៃសេវា
​ទូទាត់​ថ្លៃ​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​(​P​P​S​W​MA​) មិនកំណត់ 0.12 ដុល្លារ ក្នុងមួយប្រតិបត្តិការ
ទូទាត់ថ្លៃសិក្សាសាលារៀនវ៉េស្ទឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាលារៀនណត្សឡាញន៍ មិនកំណត់ មិនគិតកម្រៃសេវា
ទូទាត់ថ្លៃសិក្សាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មិនកំណត់ មិនគិតកម្រៃសេវា
ទិញកាតទូរស័ព្ទ មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យសមតុល្យគណនី និង របាយការណ៍គណនី មិនកំណត់ មិនគិតកម្រៃសេវា
ពិនិត្យអត្រាប្តូរប្រាក់ប្រចាំថ្ងៃ មិនកំណត់ មិនគិតកម្រៃសេវា
ចំនួនដងនៃការធ្វើប្រតិបត្តិការក្នុងមួយថ្ងៃ មិនកំណត់
កម្រៃសេវាប្រចាំ​ខែ មិនគិតកម្រៃសេវា

រូបិយប័ណ្ណ

លោកអ្នក​អាច​ប្រើប្រាស់​ប្រាក់​រៀល​ ​និង​ប្រាក់​ដុល្លារ​អាមេរិក​ ​ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​។​ ​ប្រសិនបើ​លោកអ្នក​ធ្វើការ​ទូទាត់ប្រាក់​ខុសពី​ប្រភេទ​រូបិយប័ណ្ណ​ក្នុង​គណនី​របស់​លោកអ្នក​ ​ប្រព័ន្ធ​នឹង​ធ្វើការ​ប្តូរ​ប្រាក់​របស់​លោកអ្នក​ដោយ​ស្វ័យប្រវត្តិ​តាម​អត្រា​ប្តូរ​ប្រាក់​ប្រចាំថ្ងៃ​របស់​ប្រា​សាក់​។​

សម្គាល់៖

 • ប្រាសាក់រក្សាសិទ្ធិក្នុងការកែប្រែកម្រៃសេវា។
 • លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។