លោក Chan Tze Ching, Ignatius
លោក TC ជាទីប្រឹក្សាជាន់ខ្ពស់របស់ធនាគារ BEA និង CVC Capital Partners.
លោកបានចំណាយពេល 27 ឆ្នាំ បម្រើការងារនៅធនាគារ Citibank ក្នុងមុខតំណែងជាអ្នកគ្រប់គ្រងជាន់ខ្ពស់ជាច្រើននៅប្រទេសជប៉ុន តៃវ៉ាន់ ហុងកុង និង ចិន។ មុខតំណែងចុងក្រោយរបស់លោកនៅធនាគារ Citibank គឺជានាយកប្រតិបត្តិប្រចាំហុងកុង និងជានាយកគ្រប់គ្រងសេវាធនាគារសម្រាប់សាជីវកម្ម និងវិនិយោគទុនសម្រាប់ប្រទេសចិន។
ក្នុងចំណោមតួនាទីក្នុងកិច្ចការធុរៈកិច្ច សេវាសាធារណៈ និងកិច្ចការសង្គមដែលលោក TC មានក្នុងពេលបច្ចុប្បន្ននេះ រួមមានជាអភិបាលឯករាជ្យនៃក្រុមហ៊ុន Hong Kong Exchanges and Clearing Limited, ជាអភិបាលឯករាជ្យនៃក្រុមហ៊ុន Mongolian Mining Corporation, ជាអភិបាលឯករាជ្យនៃក្រុមហ៊ុន AFFIN Holdings Berhad, ជាអភិបាលឯករាជ្យនៃធនាគារ Rizal Commercial Banking Corporation, ជាប្រធានក្រុមប្រឹក្សានៃសាកលវិទ្យាល័យ Hong Kong Polytechnic, ជាសមាជិកគណៈកម្មាធិការនាយកប្រតិបត្តិនៃ Investor Education Centre (IEC) ដែលស្ថិតក្រោម Securities and Futures Commission, ជាសមាជិកក្រុមប្រឹភ្សាភិបាល Hong Kong Tourism, ជាសមាជិក Standing Commission on Civil Service Salaries and Conditions of Service, ជាសមាជិក Standing Committee on Judicial Salaries and Conditions of Service, ជាសមាជិក Financial Reporting Council, ជាសមាជិកក្រុមប្រឹក្សាភិបាល Community Chest of Hong Kong, ជាសមាជិក Hong Kong Red Cross Council និងជាអនុប្រធានកិត្តិយសប្រឹក្សាយោបល់នៃ Hong Kong Institute of Bankers។