• 2019

  នៅខែមករា ឆ្នាំ 2019 ប្រាសាក់បង្កើនដើមទុនចុះបញ្ជីរហូតដល់ 672 ប៊ីលានរៀល ឬ សមមូលនឹង 168 លានដុល្លារអាមេរិក ដោយមានភាគទុនិកចំនួន 3 គឺ រួមមាន ធនាគារ BEA , ក្រុមហ៊ុន Lanka ORIX Leasing Company និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។

 • 2018

  ​នៅ​ខែ​មេសា ប្រាសាក់​ទទួល​បាន​សមតុល្យ​ប្រាក់​បញ្ញើសន្សំ​លើស​ពី 1 ប៊ីលាន​ដុល្លារ​អាមេរិក។

  នៅខែឧសភា ប្រាសាក់ បានទទួលចំណាត់ថ្នាក់កម្រិត ‘A’ ជាមួយទស្សនវិស័យ «ស្ថិរភាព» ពី MicroFinanza Rating (MFR) ដែលជាភ្នាក់ងារផ្តល់ចំណាត់ថ្នាក់អន្តរជាតិដ៏ល្បីល្បាញមានឯកទេសខាងមីក្រូហិរញ្ញវត្ថុ។

 • 2017

  នៅ​ខែ​មីនា​ ឆ្នាំ​ 2017 ដើម​ទុន​ចុះ​បញ្ជី​ចំនួន​ 440 ប៊ីលាន​រៀល​ សមមូល​នឹង​ 110 លាន​ដុល្លារ​អាមេរិក​របស់​ប្រាសាក់​ ត្រូវ​បាន​ចូល​រួម​វិនិយោគ​ពី​ភាគទុនិក​ចំនួន​ 3​ រួម​មាន​ ធនាគារ​ BEA​ , ក្រុមហ៊ុន​ Lanka ORIX Leasing Company និង​ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់​ (PSCo)។

 • 2016

  នៅ​ខែ​កក្កដា ឆ្នាំ​2016 ប្រាសាក់​បង្កើន​ដើម​ទុន​ចុះ​បញ្ជីរ​ហូត​ដល់​ 440 ពាន់​លាន​រៀល​ ឬ ​សមមូល​នឹង​ 110 លាន​ដុល្លារ​អាមេរិក​ ដោយ​មាន​ភាគ​ទុនិក​ចំនួន​ 5 គឺ​ BIO,​ DCG,​ FMO,​ LOLC ​និង​ PSCo​។

  ប្រាសាក់ សម្រេច​បាន​សមិទ្ធិ​ផល​សំខាន់​ថ្មី​មួយ​នៅ​ក្នុង​ប្រតិបត្ដិការ​រយៈពេល​២០ឆ្នាំរបស់​ខ្លួន​ ដោយ​ទទួល​បាន​សម្ពៀត​ឥណទាន ១ ពាន់​លាន​ដុល្លារ​អាមេរិក។

 • 2015

  ប្រាសាក់ទទួលបានចំណាត់ថ្នាក់ “A” ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយដែលមាន«សិ្ថរភាព» ដែលវាយតម្លៃដោយភ្នាក់ងារកម្រិតគុណភាពជាអន្តរជាតិ “Planet Rating”។

  ប្រាសាក់ទទួលបានពានរង្វាន់ 3 ពី IDG លើការផ្ដួចផ្ដើមផ្នែកសុវត្ថិភាព លទ្ធផលហិរញ្ញវត្ថុ និងការផ្ដល់សេវាធនាគារ។

  ប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ 288 ពាន់លានរៀល ឬសមមូលនឹង 72លានដុល្លារអាមេរិក។ គិតត្រឹមដំណាច់ឆ្នាំ2015 ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង 1 ពាន់លានដុល្លារអាមេរិក។

  ប្រាសាក់ទទួលបានវិញ្ញាបនបត្រក្នុងការការពារអតិថិជនពី Smart Campaign ដោយសារតែខ្លួនបានបំពេញគ្រប់បទដ្ឋាននៃការយកចិត្តទុកដាក់ក្នុងការការពារអតិថិជន។ វិញ្ញាបនបត្រនេះបង្ហាញថា ប្រាសាក់បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃការការពារអតិថិជនក្នុង វិស័យមីក្រូហិរញ្ញវត្ថុ។

 • 2014

  ប្រាសាក់​ បាន​បង្កើត​ដើម​ទុន​រហូត​ដល់​ ១៨៨ ពាន់​លាន​រៀល​ សមមូល​នឹង​ ៤៧ លាន​ដុល្លារ​អាមរិក​។

 • 2012

  ប្រាសាក់​ ដំឡើង​ដើម​ទុន​ពី​ 15.4​ ទៅ​ 80​ ពាន់​លាន​រៀល​ជា​មួយ​ភាគ​ទុនិក​ចំនួន​5 គឺ​÷ BIO,​ DCG,​ FMO,​ LOLC ​និង​ PSCo​។

 • 2011

  ប្រាសាក់​បាន​ទទួល​ចំណាត់​ថ្នាក់​ “A-” ក្នុង​នាម​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយ​ដែល​មាន​ “ស្ថេរភាព”​ ពី​ផ្លានេត​រេតធីង​ “Planet Rating” ដែល​មាន​ឯកទេស​ក្នុង​ការ​វាយ​តម្លៃ​អាជីវកម្ម​ មីក្រូ​ហិរញ្ញវត្ថុ​។​

 • 2010

  ប្រាសាក់​បាន​ទទួល​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​មីក្រូ​ហិរញ្ញវត្ថុ (“MDI˝) ក្នុង​ការ​ធ្វើ​អាជីវកម្ម​ទទួល​ប្រាក់​បញ្ញើ​ ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។​

 • 2009

  ប្រាសាក់​បាន​ជ្រើស​រើស​ Oracle Flexcube ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្នូល​របស់​ខ្លួន​ ក្នុង​គោល​បំណង​កសាង​គុណសម្បត្តិ​ក្នុង​ការ​ប្រកួត​ប្រជែង​ផ្តល់​ផលិតផល​ឲ្យ​បាន​កាន់​តែ​ច្រើន​ ប្រភេទ​ និង​ត្រៀម​ខ្លួន​សម្រាប់​ដំណាក់​កាល​បន្ទាប់​ទៀត​។​

 • 2008

  ប្រាសាក់​បាន​បងើ្កន​ដើមទុន​របស់​ខ្លួន​ទៅ​ដល់​១៥ពាន់​លាន​រៀល​ពី​សំណាក់​ ម្ចាស់​ភាគហ៊ុន​ចំនួន​៦​។​ ប្រាសាក់​បាន​ទទួល​រង្វាន់​ចំពោះ​ការ​ពង្រីក​សេវា​ហិរញ្ញវត្ថុ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​។​

 • 2007

  ប្រាសាក់​ បាន​បញ្ចប់​ការ​ប្រែ​ក្លាយ​ខ្លួន​ដោយ​ជំនួស​មូលនិធិ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ (CRDF)​ ដោយ​ម្ចាស់​ភាគហ៊ុន​ថ្មីៗ​ចំនួន​៥ គឺ​÷​ BIO,​ DCG,​ FMO,​ LOLC​ និង​ Oikocredit​ និង​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​មីក្រូ​ហិរញ្ញវត្ថុ​មិន​មាន​កំណត់​សុពលភាព​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ក្នុង​ខែ​ធ្នូ​ ឆ្នាំ២០០៧។

 • 2006

  ដំណើរ​ការ​ធ្វើ​ពាណិជ្ជកម្ម​ គឺ​ដើម្បី​ស្វែង​រក​ការ​ចូលរួម​ធ្វើ​វិនិយោគ​ពី​សំណាក់​វិនិយោគិន​ពាណិជ្ជកម្ម​ និង​សង្គម​។

 • 2005

  មូលនិធិ​ឥណទាន​ត្រូវ​បាន​ផ្ទេរ​ពី​សហគមន៍​អឺរ៉ុប​ (EC)​ ទៅ​រដ្ឋាភិបាល​ និង​ចុង​ក្រោយ​បន្ត​ទៅ​ឲ្យ​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ ក្រោម​រូបភាព​ជា​អនុបំណុល​ដែល​គ្មាន​ការ​ប្រាក់​ និង​មាន​សុពលភាព​ចាប់​ពី​ខែ​ធ្នូ​ ឆ្នាំ​២០០៤​។

 • 2004

  ត្រូវ​បាន​ចុះ​ឈ្មោះ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ប្រាសាក់​ នៅ​ក្រសួង​ពាណិជ្ជកម្ម​ ជា​ក្រុមហ៊ុន​ឯកជន​ ទទួល​ខុស​ត្រូវ​មាន​កម្រិត​ និង​ ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​។

 • 2003

  មាន​ម្ចាស់​ភាគ​ហ៊ុន​ដំបូង​ចំនួន​ពីរ​ គឺ​មូលនិធិ​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​ (CRDF)​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ប្រាសាក់​២​ និង​ ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់​ ដែល​បាន​បង្កើត​ឡើង​ដោយ​បុគ្គលិក​ប្រាសាក់​។

 • 2002

  បង្កើត​សមាគម​ឥណទាន​ប្រាសាក់​ (PCA)​ ដែល​បាន​ចុះ​បញ្ជី​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៅ​ខែ​មីនា​ ឆ្នាំ​២០០២​ ជា​ប្រតិបត្តិករ​ឥណទាន​ជនបទ​។

 • 2001

  ទីស្នាក់ការ​កណ្ដាល​ និង​ការិយាល័យ​សាខា​ បាន​ផ្ដាច់​ចេញ​ពី​ប្រាសាក់​២​ ដែល​មាន​ការ​គ្រប់គ្រង​ដាច់​ចេញ​ពី​គ្នា​ ប៉ុន្តែ​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដដែល​។

 • 2000

  សេចក្ដី​សម្រេច​ជា​យុទ្ធសាស្ត្រ​ដំបូង​ក្នុង​ការ​បង្កើត​គ្រឹះ​ស្ថាន​ប្រកប​ដោយ​និរន្តរភាព​មួយ​ មុន​បញ្ចប់​គម្រោង​ប្រាសាក់​២។

 • 1998

  ពង្រីក​ជា​ប្រាសាក់​២ ដោយ​ច្របាច់​បញ្ចូល​គ្នា​ជា​គម្រោង​តែ​មួយ​ ផ្នែក​ឥណទាន​តែ​មួយ​។

 • 1995

  ប្រាសាក់​១​ គម្រោង​អភិវឌ្ឍន៍​ជនបទ​ចំនួន​បី​នៅ​ក្នុង​ខេត្ត​ចំនួន​៦​ ដែល​ទទួល​មូលនិធីពី​សហភាព​អឺរ៉ុប​ ដោយ​មាន​ផ្នែក​ឥណទាន​ចំនួន​៣​។