Credit Officers

  ថ្ងៃផ្សព្វផ្សាយ​ ៖ August 13, 2018
  កាល​បរិច្ឆេទឈប់ទទួលពាក្យ ៖ August 19, 2018
   ជាច្រើន​តួនាទីតួនាទី ក្នុង​ ខេត្តក្រចេះ, បន្ទាយមានជ័យ, ខេត្តស្វាយរៀង, ខេត្ត​កំពង់ឆ្នាំង, ខេត្តព្រះសីហនុ, ខេត្ត​​ព្រៃវែង, ខេត្តបាត់ដំបង និង ខេត្តពោធិ៍សាត់

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង ធ្វើផែន ការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង)។
  • ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោលការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយក សាខា នាយកភូមិភាគ និងការិយាល័យកណ្តាល ។
  • ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
  • គ្រប់គ្រងសាច់ប្រាក់ក្នុងការដឹកជញ្ជូនប្រាក់ ការបើកប្រាក់ និង ប្រមូលប្រាក់ពីអតិថិជន អោយស្របតាមគោលការណ៍ របស់ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈនៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សាទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារ ផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖

  • បានបញ្ចប់បរិញ្ញាបត្រផ្នែក ធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម ។
  • បានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ(បាក់ឌុប)សម្រាប់បេក្ខជនមានអសយដ្ឋានក្នុង ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ ឧត្តរមានជ័យ និងខេត្តកោះកុង
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចអាន និង សរសេរភាសាអង់គ្លេសបានច្រើនគួរសម។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន ។
  • ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ ជ្រើសរើសបុគ្គលិកខាងលើរបស់ប្រាសាក់។

អត្ថប្រយោជន៍ទទួលបាន៖

  • ​ទទួល​បាន​ប្រាក់​ចំណូល រហូត​ដល់ ៨០០ដុល្លា​ក្នុង​មួយ​ខែ
  • ប្រាក់​ឧបត្ថម្ភ​សំរាប់​បុណ្យ​ចូល​ឆ្នាំ បុណ្យ​ភ្ជុំបិណ្ឌ និង ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រចាំ​ឆ្នាំ
  • ទទួល​បាន​ការធានារ៉ាប់រង ពីបេឡា​ជាតិ​សន្តិសុខ​សង្គម​(បសស)
  • ​ផ្តល់​ជូន​ឯកសណ្ឋាន (Uniform)
  • ប្រាក់​ឧបត្ថម្ភ ថ្លៃ​សាំង និង​ថ្លៃ​ឈ្នួល​ម៉ូតូ​
  • ប្រាក់​ឧបត្ថម្ភ​កាត​ទូរស័ព្ទ​
  • ប្រាក់​កម្ចី​បុគ្គលិក​
  • ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត តាម​គោល​ការណ៍​កំណត់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញ​វត្ថុ ប្រាសាក់។

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ័ សូម​ផ្ញើរ​ប្រវត្តិរូបសង្ខេប លិខិត​ចំណាប់​អារម្មណ៍ដែលមាន​បញ្ជាក់​ពី​ប្រាក់​ខែ​​រំពឹង​ទុក​ រូបថត សញ្ញាបត្រ​ថត​ចំលង លិខិត​អះអាង​ពី​ក្រុមហ៊ុន អត្តសញ្ញាណបណ្ណ សំបុត្រកំណើត​ និង​សៀវ​ភៅ​គ្រួសារ​ទៅកាន់​អុី​ម៉ែល​របស់​ប្រាសាក់​ ឬការិយាល័យកណ្ដាល​របស់​ប្រាសាក់​ ដែល​មាន​អាសយដ្ឋានអគារ​លេខ​212 ផ្លូវ271 សង្កាត់ទួលទំពូង2 ខណ្ឌចំការមន រាជធានីភ្នំពេញ កម្ពុជា​។

អីុ​ម៉ែល៖ recruitment@prasac.com.kh
ទូរស័ព្ទ​៖ 023 220 102

ចំណាំ៖ បេក្ខជន​ដែល​ជាប់ជម្រុះ​វគ្គ​ដំបូង​​ប៉ុន្នោះ​ដែល​នឹង​ត្រូវ​បាន​ទាក់​ទង​ដើម្បី​ធ្វើ​ការ​សាកល្បង ឬសម្ភេស៍បន្ដ​

ចុច​លើ​ប៊ូ​តុង​ "ដាក់​ពាក្យ​ឥលូវនេះ" ខាង​ក្រោម​ដើម្បីបំពេញ​​ទម្រង់​បែប​បទ​ការងារ និង​ដាក់ពាក្យ​អនឡាញ​

ដាក់​ពាក្យ​ឥលូវនេះ​​