អ្នកបើកបររថយន្ត

 Announced Date : November 08, 2019
 Deadline : November 22, 2019
  Number of applicants : 2  Positions

ទីតាំងការងារ

  • ភូមិភាគ ០៥ (ភ្នំពេញ) ០១ រូប
  • ភូមិភាគ ០៧ (តាកែវ) ០១ រូប

ភារៈកិច្ច និង ការទទួលខុសត្រូវ

  • ទទួលបន្ទុក​ដឹកជញ្ជូន​សាច់ប្រាក់​តាម​ការ​ចា​ត់​តំាង​។
  • ដឹកជញ្ជូន​សំភារៈ​ប្រើប្រាស់​ទៅកាន់​សាខា​ ដែល​ចំណុះ​អោយ​ភូមិភាគ​ និង​សាខា​នានា​របស់​ស្ថាប័ន​។
  • ត្រូវ​ប្រតិ​បត្ដិ​តាមច្បាប់​ចរាចរណ៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ឲ្យបាន​ច្បាស់លាស់​គ្រប់ពេលវេលា​។
  • ត្រួតពិនិត្យ​ ថែទាំ​ និង​លាង​សំអាត​រថយន្ដ​ឲ្យបាន​ស្អាត​ជាប្រចាំ​
  • ទទួលខុសត្រូវ​លើ​សុវត្ថិភាព​អ្នកដំណើរ​ និង​រថយន្ត​។
  • ទទួលខុសត្រូវ​លើ​សុវត្ថិភាព​រថយន្ដ​ ខូច​ ឬ បាត់បង់​ ដោយ​ការ​ធ្វេសប្រហែស​ណាមួយ​។
  • ថែរក្សា​យាន​យន្ដ​របស់​ស្ថាប័ន​ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រកបដោយ​ សុវត្ថិភាព​។
  • ថែរក្សា​កាលបរិច្ឆេទ​កំណត់​ល្បឿន​ ឬ ចម្ងាយ​បើកបរ​។
  • រៀបចំ​ឲ្យ​មាន​កង់​បម្រុង​ គ្រឿងបន្លាស់​ និង​ធ្វើការ​ជួសជុល​ទ្រង់ទ្រាយ​តូចតាច​តាម​ការចាំបាច់​។
  • ធ្វើ​របាយការណ៍​ពី​ឧប្ប​ត្ដិ​ហេតុ​ និង​ជូនដំណឹង​ដល់​អ្នកគ្រប់គ្រង​ឲ្យបាន​ដឹង​ភ្លាម​ៗនូវ​រាល់​គ្រោះថ្នាក់​ទាំងឡាយ​។
  • អនុវត្ដ​ការងារ​ផ្សេងទៀត​តាម​ការចាត់តាំង​៕

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន

  • មានកម្រិត​សិក្សា​ត្រឹម​ថ្នាក់​ទី១២​ និង​មា​នប្រ​វត្ដិ​ល្អ​ក្នុង​សង្គម​
  • មាន​សុខភាព​ល្អ​ និង​កាយសម្បទា​មាំមួន​
  • មាន​ភាព​ឯករាជ្យ​ ម្ចាស់ការ​ ឧស្សាហ៍​ព្យាយាម​ និង​មាន​ភាព​ទទួលខុសត្រូវ​លើ​ការងារ​
  • មាន​អាយុ​ចាប់ពី​ ២៥​ ដល់​ ៣៥​ ឆ្នាំ​
  • ចាំបាច់​ត្រូវ​មាន​ភាព​ស្មោះត្រង់​
  • មាន​អ្នកធានា​ច្បាស់លាស់​
  • មានបទពិសោធន៍​យ៉ាងតិច​ ២ឆ្នាំ​ ក្នុង​ការ​បើកបរ​ និង​មាន​ប័ណ្ណបើកបរ​ស្របច្បាប់​
  • ត្រូវ​មាន​ជំនាញ​ជួសជុល​រថយន្ត​កម្រិតមធ្យម​
  • ជា​មនុស្ស​លះបង់​ខ្ពស់​ ព្យាយាម​អំណត់​ សុភាពរាបសារ​តែ​ ម៉ឺងម៉ាត់​​

ព័ត៌មាន​ពី​ការ​សុំ​បម្រើការ​ងារ​

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំពេញការងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​រូបថត​ ​4​×​6​ ​(​1​ ​សន្លឹក​)​ ​ប័ណ្ណគ្រួសារ​ ​សំបុត្រ​កំណើត​ ​អត្តសញ្ញាណ​ប័ណ្ណ​ ​និង​សញ្ញា​បត្រ​ផ្សេង​ៗ​ ​(​ថតចម្លង​តែប៉ុណ្ណោះ​)​ ​ផ្ញើ​មកកាន់​ការិយាល័យ​កណ្ដាល​ដែល​មាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ​212​ ​ផ្លូវ​ ​271​ ​សង្កាត់​ទួលទំពូង​ ​2​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ឬ​ ​សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ ​(​CV​)​ ​តាម​អ៊ី​ម៉ែ​ល​ខាងក្រោម​។​

ទំនាក់ទំនង​

លេខទូរស័ព្ទ​៖​ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល​៖​ recruitment​@​prasac.com.kh​

សម្គាល់​៖​ ​រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ​ហើយ​មានតែ​បេក្ខជន​ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។​ ​ទម្រង់​បែបបទ​សុំ​បំពេញការងារ​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​សាខា​ប្រា​សាក់​ទាំងអស់​ទូទាំង​ខេត្ត​/​រាជធានី​៕​


Apply Now!