មន្រ្តីឥណទានសហគ្រាសខ្នាតតូច និងមធ្យម

 Announced Date : November 09, 2019
 Deadline : November 30, 2019
  Number of applicants : Many  Positions

ទីតាំងការងារ ៖

  • សាខាប្រាសាក់ក្នុងរាជធានីភ្នំពេញ

ភារៈកិច្ច និង ការទទួលខុសត្រូវមាន ៖

  • ធ្វើផែនការ យុទ្ធសាស្ត្រ (ផ្តល់កម្ចី សេវាប្រាក់បញ្ញើរ និង ធ្វើផែនការហិរញ្ញវត្ថុ រយៈពេលខ្លី និងវែង)។
  • ធ្វើប្រតិបត្តិការផ្តល់កម្ចី និងសេវាប្រាក់បញ្ញើរ គោរពតាមគោល ការណ៍ នីតិវិធី បទដ្ឋានកំណត់ និងអនុវត្តតាមការណែនាំផ្សេងៗ របស់នាយកសាខា នាយកភូមិភាគ និងការិយាល័យកណ្តាល។
  • ស្វែងយល់ពីបរិយាកាសគូប្រកួតប្រជែង និង ធ្វើការផ្សព្វផ្សាយ ផលិតផល និងសេវាកម្មរបស់ស្ថាប័ន។
  • ធ្វើការទំនាក់ទំនងសាធារណៈ នៅក្នុងតំបន់ប្រតិបត្តិ និងថែរក្សា ទ្រព្យសម្បត្តិរបស់ស្ថាប័នអោយបានគង់វង្ស។
  • ដោះស្រាយកម្ចីមានបញ្ហា និងសម្របសម្រួលរាល់ការតវ៉ា ឬ ទាមទារផ្សេងៗរបស់អតិថិជន និងបុគ្គលិក។
  • ធ្វើរបាយការណ៍បូកសរុបការអនុវត្តផែនការ និងលទ្ធផលការងារ
  • អនុវត្តការងារផ្សេងៗទៀតដែលតម្រូវដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន ៖

  • បានបញ្ចប់បរិញ្ញាបត្រផ្នែកធនាគារ/ហរិញ្ញវត្ថុ/គណនេយ្យ/សេដ្ឋកិច្ច/គ្រប់គ្រង/ពាណិជ្ជកម្ម។
  • មានបទពិសោធន៍ផ្តល់ប្រាក់កម្ចីធំ យ៉ាងតិច១ឆ្នាំ នៅធនាគារ ពាណិជ្ជ។
  • មានចំណេះដឹងខ្ពស់ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ។
  • មានជំនាញក្នុងការផ្តល់សេវាកម្មល្អ ការទំនាក់ទំនងល្អ និង ការដោះស្រាយបញ្ហា។
  • មានចំណេះដឹងអាចអាន និង សរសេរភាសាអង់គ្លេសបានច្រើនគួរសម។
  • មានចំណេះដឹងអាចប្រើប្រាស់កម្មវិធី Ms. Office។
  • មានសីលធម៌ល្អ មានឥរិយាបថល្អ មានភាពស្មោះត្រង់ មានការប្តេជ្ញាចិត្តខ្ពស់ មានការគោរពវិន័យ និងមានគំនិតជាសហគ្រិន។

ព័ត៌មាន​ពី​ការ​សុំ​បម្រើការ​ងារ​

បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ​ទម្រង់​បែបបទ​សុំ​បំពេញការងារ​ ​និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ ​មាន​រូបថត​ ​4​×​6​ ​(​1​ ​សន្លឹក​)​ ​ប័ណ្ណគ្រួសារ​ ​សំបុត្រ​កំណើត​ ​អត្តសញ្ញាណ​ប័ណ្ណ​ ​និង​សញ្ញា​បត្រ​ផ្សេង​ៗ​ ​(​ថតចម្លង​តែប៉ុណ្ណោះ​)​ ​ផ្ញើ​មកកាន់​ការិយាល័យ​កណ្ដាល​ដែល​មាន​អាសយដ្ឋាន​នៅ​អគារ​លេខ​ ​212​ ​ផ្លូវ​ ​271​ ​សង្កាត់​ទួលទំពូង​ ​2​ ​ខណ្ឌចំការមន​ ​រាជធានី​ភ្នំពេញ​ ​ឬ​ ​សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ ​(​CV​)​ ​តាម​អ៊ី​ម៉ែ​ល​ខាងក្រោម​។​

ទំនាក់ទំនង​

​លេខទូរស័ព្ទ​៖​ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល​៖​ recruitment​@​prasac.com.kh​

សម្គាល់​៖​ ​រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឱ្យ​បាន​ច្បាស់លាស់​ ​ហើយ​មានតែ​បេក្ខជន​ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទាក់ទង​តាម​ទូរស័ព្ទ​។​ ​ទម្រង់​បែបបទ​សុំ​បំពេញការងារ​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​នៅ​គ្រប់​សាខា​ប្រា​សាក់​ទាំងអស់​ទូទាំង​ខេត្ត​/​រាជធានី​៕​


Apply Now!