អគ្គ​ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា​ ដាក់​សម្ពោធ​អគារ​បណ្ណាល័យ​ 4 ខ្នង​ព្រមគ្នា​ក្នុង​ថ្ងៃ​តែមួយ​នៅ​ខេត្តកំពង់ធំ​

ខេត្តកំពង់ធំ​៖ ក្នុង​ការ​បន្ត​ចូលរួម​ជំរុញ​វប្បធម៌​អាន​របស់​សិស្សានុសិស្ស​ និង​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​កម្ពុជា​ អគារ​បណ្ណាល័យ​ស្តង់ដារ​ចំនួន​ 4 ខ្នង​ ដែល​បាន​សាងសង់​និង​បំពាក់​សៀវភៅ​និង​បរិក្ខារ​រួចរាល់​ ដោយ​ប្រើ​មូលនិធិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ត្រូវ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​ 13​ ខែធ្នូ​ ឆ្នាំ​ 2019​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា​។ ពិធីសម្ពោធ​នេះ​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​បរិវេណ​វិទ្យាល័យ​កំពង់ថ្ម​ ក្នុង​ស្រុក​សន្ទុក​ ខេត្តកំពង់ធំ​ ដើម្បី​ជា​និមិត្តរូប​នៃ​ការ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​បណ្ណាល័យ​ទាំង​ 4 ខ្នង​ដែល​ស្ថិតនៅ​ទីតាំង​សាលា​ផ្សេងគ្នា​រួមមាន​ បណ្ណាល័យ​នៅ​ វិទ្យាល័យ​ កំពង់ថ្ម​, វិទ្យាល័យ​ ហ៊ុន​ សែន​ សណ្តាន់​, វិទ្យាល័យ​ ហ៊ុន​ សែន​ រុងរឿង​ និង​វិទ្យាល័យ​ ជា​ ស៊ី​ម ប្រឡាយ​ ដែល​ស្ថិតនៅ​ទឹកដី​ខេត្តកំពង់ធំ​ ជាមួយនឹង​សម្ភារៈ​បរិក្ខារ​បណ្ណាល័យ​យ៉ាងច្រើន​ និង​សៀវភៅអាន​ប្រមាណ​ជា​ 12000​ ក្បាល​។

ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​នេះ​ផង​ដែរ​ រួមមាន​ ឯកឧត្ដម​ ព្រឹម​ រដ្ឋា​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ លោក​ ឃឹម​ សារិ​ន តំណាង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ លោក​ តាន់​ ប៊ុ​នហុង​ ប្រធានមន្ទីរ​អប់រំ​ យុវជន​ និងកីឡា​ខេត្តកំពង់ធំ​ លោក​ ទឹម​ រតនា​ នាយក​សាខា​ ធនាគារជាតិនៃកម្ពុជា​ ប្រចាំ​ខេត្តកំពង់ធំ​ និង​លោក​ ស៊ី​ម សេនា​ជាតិ​ ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ ព្រមទាំង​ លោក​អភិបាល​ នៃ​គណៈ​អភិបាលស្រុក​សន្ទុក​ ស្រុក​ស្ទោង​ និង​ស្រុក​សណ្ដាន់​ អាជ្ញាធរ​ដែនដី​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​ប្រជាជន​ប្រមាណ​ជា​ 1500​ នាក់​។

លោក​ ឃឹម​ សារិ​ន តំណាង​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ ដែល​បាន​កសាង​អគារ​បណ្ណាល័យ​ជាច្រើន​ដល់​រហូតដល់​ 41​ ខ្នង​នៅ​ទូទាំង​ប្រទេស​ ដើម្បី​រួមចំណែក​លើកស្ទួយ​វិស័យ​អប់រំ​ និង​ធនធានមនុស្ស​នៅ​កម្ពុជា​។ ប្រា​សាក់​បាន​ឆ្លើយតប​ត្រូវ​នឹង​តម្រូវការ​របស់ក្រ​សួង​ដែល​ត្រូវការ​អគារ​បណ្ណាល័យ​ស្ដ​ង់​ដារ​ដាច់ដោយឡែក​នៅ​តាម​សាលារៀន​នានា​ ដែល​បំពាក់​ដោយ​សៀវភៅ​ និង​សម្ភារៈ​បរិក្ខារ​គ្រប់គ្រាន់​ ដែល​កាលពីមុន​សាលារៀន​ត្រូវ​យក​បន្ទប់​នៃ​អគារសិក្សា​ ឬអគារ​ទីចាត់ការ​មួយ​ផ្នែក​មក​ធ្វើជា​បណ្ណាល័យ​ ដែល​មិន​លក្ខណៈ​តូច​ចង្អៀត​មិន​អំណោយផល​ដល់​ការ​អាន​។

ឯកឧត្តម​ ព្រឹម​ រដ្ឋា​ អភិបាលរង​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​ប្រា​សាក់​ដែល​បាន​ផ្ដល់​ជា​អគារ​បណ្ណាល័យ​រហូតដល់​ 7 ខ្នង​ដល់​ទឹកដី​ខេត្តកំពង់ធំ​។ ឯកឧត្ដម​សង្ឃឹមថា​សិស្សានុសិស្ស​ទាំងអស់​នៅ​តាម​បណ្ដាសា​លា​រៀន​ទាំងនេះ​នឹង​ខិតខំ​រៀនសូត្រ​បង្កើន​សមត្ថភាព​និង​ចំណេះដឹង​ខ្លួន​តាមរយៈ​ការ​ចូល​អាន​នៅក្នុង​បណ្ណាល័យ​ក៏ដូចជា​ការខ្ចី​សៀវភៅ​យក​ទៅ​អាន​នៅផ្ទះ​ ហើយ​ឯកឧត្ដម​ក៏បាន​អំពាវនាវ​ឱ្យ​សិស្សានុសិស្ស​ត្រូវ​ចេះ​ចូលរួម​ថែរក្សា​បណ្ណាល័យ​នេះ​បាន​ល្អ​គង់វង្ស​រហូត​ទៅ​។

មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ពិធី​នេះ​ ឯកឧត្តម​ ជា​ ចាន់​តូ​ អគ្គ​ទេសាភិបាល​ ធនាគារជាតិនៃកម្ពុជា​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រា​សាក់​ដែល​បាន​ផ្តល់​សមិទ្ធផល​អគារ​បណ្ណាល័យ​ទាំងនេះ​ ដែល​ជាផ្នែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការអប់រំ​ ព្រោះ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ គឺ​ផ្អែក​ទៅលើ​ការ​អភិ​ឌ្ឍ​ធនធានមនុស្ស​ជាចាំបាច់​។ ឯកឧត្ដម​បន្ត​ថា​ វិស័យ​មីក្រូហិរញ្ញវត្ថុ​អាច​រីកចម្រើន​ទៅ​បាន​អាស្រ័យ​លើ​ចំណេះដឹង​របស់​អតិថិជន​ ជាពិសេស​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ចំណេះដឹង​ផ្នែក​ជំនួញ​ជួញដូរ​ ដោយ​ពួកគាត់​ត្រូវ​ចេះ​គិត​ ចេះ​ពិចារណា​ ចេះ​ប្រកបរបរ​ និង​ចេះ​ប្រើប្រាស់​កម្ចី​ឱ្យ​បាន​ត្រឹមត្រូវ​ទើប​ទទួល​បាន​ជោគជ័យ​និង​រីកចម្រើន​។ ពេល​អតិថិជន​ទទួល​បាន​បាន​ជោគជ័យ​ នោះ​ទើប​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទទួល​បាន​ជោគជ័យ​ផង​ដែរ​។ ហេតុនេះ​យើង​ត្រូវ​ខិតខំ​ក្រេប​យកចំណេះ​ដឹង​តាមរយៈ​ការ​ស្ដាប់​ គិត​ សួរ​ និង​សរសេរ​ (សុ​ ចិ​ បុ​ លិ​) ព្រមទាំង​ការ​អាន​ផង​ដែរ​ ដូចនេះ​សិស្សានុសិស្ស​ ​;អាច​ស្រាវជ្រាវ​ ​;និង​បង្កើន​ចំណេះដឹង​បន្ថែម​តាមរយៈ​ ​;បណ្ណាល័យ​ ​;នេះ​។ ឯកឧត្ដម​ក៏បាន​លើកឡើង​ផង​ដែរ​ថា​ សមិទ្ធផល​ដែល​បាន​កើតឡើង​នៅពេល​នេះ​ គឺ​កើតឡើង​ដោយសារ​សុខ​សន្តិភាព​ និង​ស្ថិរភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​យើង​ ដែល​ផ្ដល់​ឱកាស​ឱ្យ​យើង​បាន​រៀនសូត្រ​ និង​ប្រកបរបរ​ទទួលទាន​ចិញ្ចឹមជីវិត​បាន​ដោយ​សុខដុមរមនា​។ ឯកឧត្ដម​បាន​ផ្ដាំផ្ញើ​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ខិតខំ​រៀនសូត្រ​ ពង្រឹង​សមត្ថភាព​ និង​ត្រូវ​ស្រលាញ់​ចូលចិត្ត​ការ​អាន​ ដើម្បីអនាគត​ដ៏​ភ្លឺស្វាង​។

អំពី​ប្រា​សាក់​ និង​គម្រោង​បណ្ណាល័យ​ប្រា​សាក់​

ប្រា​សាក់​ ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​លំដាប់​ទីមួយ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនា​គារ​ធំៗ​ទាំង​ 5 នៅ​កម្ពុជា​ ដោយ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ រួមមាន​៖ សេវា​ឥណទានប្រាក់បញ្ញើ​សន្សំ​ ទូទាត់​វិក្កយបត្រ​ទឹក​ ទូទាត់​វិក្កយបត្រ​ភ្លើងសេវា​ហិរញ្ញវត្ថុ​ឌីជីថលផ្ទេរ​ប្រាក់​ ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​មប្រា​សាក់​ទោះជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹមប្តូរ​ប្រាក់​ ទិញ​កាត​ទូរស័ព្ទ​ បើកប្រាក់​បៀវត្សសេវា​ទូទាត់​រហ័ស​ អេ​ធី​អឹមសេវា​ធនាគារ​ចល័តម៉ាស៊ីន​ឆូត​កាត​ ម៉ាស៊ីន​ដាក់​ប្រាក់​ សេវា​ខេម​បូ​ឌាន​ស៊ែ​រស្វ៊ីច​ (CSS​) សេវា​ទូទាត់​ប្រព័ន្ធ​បាគង​ និង​សេវា​ហិរញ្ញវត្ថុ​ដទៃ​ផ្សេង​ៗទៀត​ ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200​ ទីតាំង​ ព្រមទាំង​បុគ្គលិក​ជិត​ 9,000​ នាក់​។

ស្របតាម​ទស្សនវិស័យ​ និង​បេសកកម្ម​របស់​ខ្លួន​ ក៏ដូចជា​ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល​និង​សេវា​របស់​ប្រា​សាក់​នា​ពេល​កន្លងមក​ ប្រា​សាក់​បាន​បង្កើត​និង​ចូលរួម​កម្មវិធី​សង្គម​ជាច្រើន​ ដូចជា​ កម្មវិធី​ជំនួយ​សង្គ្រោះ​បន្ទាន់​សម្រាប់​គាំពារ​អតិថិជន​ដែល​ទទួលរង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​ធម្មជាតិ​និង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ កម្មវិធី​មនុស្សធម៌​ និង​ការឧបត្ថម្ភ​សកម្មភាព​សង្គម​នានា​ ជាពិសេស​នោះ​គឺ​ការចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន​ តាមរយៈ​ «គម្រោង​បណ្ណាល័យ​ប្រា​សាក់​»

សម្រាប់​អគារ​បណ្ណាល័យ​នៅ​វិទ្យាល័យ​ទាំង​ 4 នេះ​ស្ថិត​ក្នុងចំណោម​អគារ​បណ្ណាល័យ​ទាំងអស់​ 41​ ខ្នង​ ដែល​ប្រា​សាក់​បាន​សាងសង់​ជូន​បណ្ដាសា​លា​រៀន​នានា​នៅ​ទូទាំង​កម្ពុជា​។ ប្រា​សាក់​មិន​ត្រឹមតែ​ផ្ដល់​តួ​អគា​រប​ណ្ណា​ ល័យ​ប៉ុណ្ណោះទេ​ គឺ​ថែមទាំង​ឧបត្ថម្ភ​ការ​បំពាក់​ធនធាន​សម្ភារៈ​ឯកសារ​ និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ថែមទៀត​ផង​ដើម្បី​ឱ្យ​បណ្ណាល័យ​នេះ​ដំណើរការ​បាន​ដោយ​រលូន​ ក្រោម​កិច្ចសហការ​ពី​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ នៃ​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​។

អគារ​បណ្ណាល័យ​នេះ​ ជា​និមិត្តរូប​មិន​ចេះ​រីងស្ងួត​ និង​មិន​ចេះ​សាបសូន្យ​នៃ​ទំនាក់ទំនង​ និង​ការ​យកចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញទៅមក​ រវាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ប្រា​សាក់​ និង​អតិថិជន​ ក៏ដូចជា​ប្រជាជន​ក្នុង​សហគមន៍​ទាំងមូល​ ហើយ​បណ្ណាល័យ​នេះ​ក៏​ជា​កេរមរតក​របស់​ប្រា​សាក់​សម្រាប់​ទុក​ជូន​សិស្សានុសិស្ស​ដែល​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​បច្ចុប្បន្ន​ និង​អនាគត​។

The figure in this website is for indication purpose and subject to change. For any inquiry, please contact our nearest branch or call center 023 999 911 or 086 999 911.

Top