ក្រុមប្រឹក្សាភិបាល

លោក Ranjit Michael Samuel Fernando

លោក Ranjit Michael Samuel Fernando

ប្រធានក្រុមប្រឹក្សាភិបាល

លោក​ RANJIT​ គឺ​ជា​ប្រធាន​ក្រុមនៃ​គម្រោង​កសាង​សមត្ថភាព​ ICT​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ស្រីលង្កា​ក្រោម​ជំនួយ​មូលនិធិ​របស់​ធនាគារ​ពិភពលោក​ (World Bank) ។​ លោក​ក៏​ជា​ប្រធាន​ក្រុម​កិច្ចការ​ពិគ្រោះ​យោបល់​របស់​ធនាគារ​ពិភពលោក​ ដើម្បី​បង្កើត​នូវ​សាជីវកម្ម​ហិរញ្ញវត្ថុ​លំនៅដ្ឋាន​នៃ​ប្រទេស​ម៉ាឌីវ​ (Maldives) ។

លោក​គឺ​ជា​អ្នក​ជំនាញ​លើ​ផ្នែក​គ្រប់គ្រង​គម្រោង​សហគ្រាស​ខ្នាតតូច-មធ្យម​ ឯកទេស​មីក្រូហិរញ្ញវត្ថុ​ ជំនាញ​ខាង​ច្បាប់​ដែល​ទាក់ទង​នឹង​វិស័យ​ឥណទាន​ និង​ធនាគារ​ រៀប​ចំ​ផែនការ​យុទ្ធសាស្រ្ត​ដើម្បី​អភិវឌ្ឍនស្ថាប័ន​ និង​ អភិបាល​កិច្ច​សាជីវកម្ម។​ លោក​បាន​បញ្ចប់​ការ​សិក្សា​ជា​មេធាវី​ដោយ​ទទួល​បាន​ចំណាត់ថ្នាក់ ​កិត្តិយស​លេខ 1​ ពី​សាកល​វិទ្យាល័យ​ច្បាប់​ Ceylon នៃ​ប្រទេស​ស្រីលង្កា​ បញ្ចប់​បរិញ្ញាបត្រ​ច្បាប់ ​ពី​សាកល​វិទ្យាល័យ​ស្រីលង្កា ​ជា​សមាជិក​របស់​ Chartered Institution of Bankers នៃ​ចក្រភព​អង់គ្លេស​ និង​ជា​សមាជិក​ Charter Institute of Management Accountants នៃ​ចក្រភព​អង់គ្លេស​។

លោក​ Joseph Hoess

លោក​ Joseph Hoess

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ HOESS គឺ​នាយក​នៃ​ក្រុមហ៊ុន​ Dragon Capital Clean Development Investment Ltd។​ ក្នុង​អំឡុង​ឆ្នាំ1991ដល់​ឆ្នាំ2006​ លោក​ធ្លាប់​បម្រើ​ការងារ​នៅ​ធនាគារ​ ABN AMRO NV ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ផ្នែក​ធនាគារ​វិនិយោគ​ និង​ធនាគារ​ពាណិជ្ជ​ ​ប្រចាំ​សហរដ្ឋ​អាមេរិក​ អឺរ៉ុប​ ប្រេស៊ីល​ ចិន​ និង​ថៃ។

លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​កិត្តិយស​ផ្នែក​ប្រវត្តិសាស្ត្រ​ពី​សាកលវិទ្យាល័យ​ Northern Illinois ក្នុង​ឆ្នាំ​ 1988 និង​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​ Illinois នៅ​ Chicago ឆ្នាំ​ 1992។​លោក​បាន​បញ្ចប់​ថ្នាក់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ពី​វិទ្យាស្ថាន​ អូស្ត្រាលី​ និង​ធ្លាប់​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ធនាគារ​អេស៊ីលីដា​ ឆ្នាំ 2005​ ដល់​ឆ្នាំ 2010។

លោក Hanco Halbertsma

លោក Hanco Halbertsma

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ HANCO ជា​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ Priority Project Limited​ រហូត​ដល់​ពេលបច្ចុប្បន្ន​នេះ លោក​មាន​បទ​ពិសោធន៍​​ជាង 20 ឆ្នាំ​លើ​វិស័យ​ហិរញ្ញវត្ថុ។ លោកធ្លាប់​បាន​បម្រើ​ការងារ​ជាង 16 ឆ្នាំ​នៅ​ក្នុង​ក្រុមហ៊ុន ING ក្នុង​មុខងារ​ជា​ច្រើន​តាម​តំបន់​ផ្សេងៗ​គ្នា​រួមទាំង​អឺរ៉ុប ​និង​អាស៊ី។ លោក​មាន​ឯកទេស​ខាង​ពិគ្រោះ​យោបល់​ទៅ​ឲ្យ​ធនាគារ​ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​លើ​ផ្នែក​យុទ្ធសាស្រ្ដ​ រៀបចំ​រចនា​សម្ព័ន្ធ​ក្រុមហ៊ុន​ ឥណទាន​ ហិរញ្ញកិច្ច​ ការ​គ្រប់គ្រង​ហានិភ័យ​ ការ​គ្រប់គ្រង​ធនធាន​មនុស្ស​ ការ​គ្រប់​គ្រង​ប្រតិបត្តិការ​/​ព័ត៌មានវិទ្យា​ និង​ហិរញ្ញវត្ថុ។

លោក​បាន​បញ្ចប់​ការ​សិក្សា​ជា​ច្រើន​ពី​វិទ្យាស្ថាន​ធនាគារ​ហូឡង់​ និង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់​គ្រង​ពាណិជ្ជកម្ម​ ពី​សាកល​វិទ្យាល័យ​ Groningen ប្រទេស​ហូឡង់​ក្នុង​ឆ្នាំ​ 1988។

លោក Ishara C. Nanayakkara

លោក Ishara C. Nanayakkara

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ ISHARA គឺ​ជា​អនុប្រធាន​ក្រុមហ៊ុន​ Lanka Orix Leasing Company Ltd (LOLC)។​ លោក​ ជា​អគ្គនាយក​ក្រុមហ៊ុន​ Ishara Traders ដែល​ជា​ក្រុមហ៊ុន​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​នាំ​ចូល​យានយន្ត​ប្រើប្រាស់​រួច​ (Second Hand Motor Vehicle) នៅ​ក្នុង​ប្រទេស​ស្រីលង្កា។​

លោក​បាន​បញ្ចប់​ការ​សិក្សា​ពាណិជ្ជកម្ម​ផ្នែក​គណនេយ្យ​ពី​ប្រទេស​អូស្ត្រាលី​ លោក​ធ្លាប់​បាន​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​រយៈ​ពេល​ 2 ឆ្នាំ​ ជា​មួយ​នឹង​ក្រុមហ៊ុន​ Yamagin Corporation នៅ​ Tokyo ដែល​ជា​ក្រុមហ៊ុន​ធំ​ជាង​គេ​ក្នុង​ការ​នាំ​ចេញ​យានយន្ត​ប្រើប្រាស់​រួច​ (Second Hand Motor Vehicle)។ ​

លោក​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ Ishara Plantation (Pvt) Ltd​ និង​ Ishara Property Development (Pvt) Ltd​ ហើយ​លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ទាំងអស់​របស់​ក្រុមហ៊ុន​ LOLC ផង​ដែរ។

លោក ANTOIN BRUIJNINCKX

លោក ANTOIN BRUIJNINCKX

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ Antoin (១៩៦៣)​ មាន​បទ​ពិសោធន៍​ជា​ច្រើន​លើ​វិស័យ​ធនាគារ​អន្តរជាតិ​ ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ប្រទេស​អូស្រ្តាលី​ វៀតណាម​ សហរដ្ឋ​អាមេរិក​ និង​ហូឡង់​ ក្នុង​មុខ​តំណែង​ជា​ច្រើន​ក្នុង​តួនាទី​ជា​អ្នក​គ្រប់គ្រង​ដោយ​ទទួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​សម្ពៀត​ឥណទាន​ គ្រប់គ្រង​ហានិភ័យ​ និង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។​ ចាប់​តាំង​ពី​ឆ្នាំ​ 2007​ មក​ លោក​បាន​បំពេញ​តួនាទី​ជា​អ្នក​ជំនាញ​វិជ្ជាជីវៈ​ជាន់​ខ្ពស់​ក្នុង​ផ្នែក​អភិបាលកិច្ច​ ហានិភ័យ ​និង​ ប្រតិបត្តិការ។

បន្ថែម​លើស​ពី​នេះ​ លោក​ មាន​បទ​ពិសោធន៍​ជា​ច្រើន​ទាក់ទង​នឹង​ការ​រៀបចំ​ក្រុមហ៊ុន​វិនិយោគ​ឯកជន​ ការ​ស្វែង​រក​ដៃ​គូ​វិនិយោគ​ និង​ចែក​រំលែក​បទ​ពិសោធន៍​តាម​រយៈ​ការ​ពិគ្រោះ​យោបល់​ ក្នុង​តួនាទី​មិន​មែន​ជា​ប្រតិបត្តិករ។​ លោ​កជា​សមាជិក​ ក្រុម​ប្រឹក្សាភិបាល​របស់​ mBank ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចល័ត​ ក្នុង​ប្រទេស​ហ្វីលីពីន​  ​ ​សមាជិក​ក្រុម​ប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ NDC Media Group ដែល​ជា​ក្រុម​បោះពុម្ព​និង​ចេញ​ផ្សាយ​ថ្នាក់​តំបន់​នៅ​ប្រទេស​ហូឡង់។​ លោក​ Antoin ​ទទួល​បាន​សញ្ញាបត្រ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ពី​សាកលវិទ្យាល័យ​ Erasmus នៅ​ Rotterdam លោក​បាន​រៀបការ​ និង​មាន​កូន​ចំនួន​ពីរ​នាក់។​

លោក អ៊ុំ សមអឿន

លោក អ៊ុំ សមអឿន

សមាជិកក្រុមប្រឹក្សាភិបាល

លោក​ អ៊ុំ សមអឿន​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម​ ផ្នែក​ធនាគារ​ និង​ហិរញ្ញវត្ថុ​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​និង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ 1988 និង​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម។​ ចាប់​តាំង​ពី​ឆ្នាំ​ 1995 មក​ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះ​បណ្ដាល​ជា​ច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ និង​ប្រតិបត្តិការរបស់​មីក្រូហិរញ្ញវត្ថុ។ លោក​ក៏​ជា​គ្រូ​បង្គោល​ផ្នែក​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ស្គាល់​ដោយ ADBI និង TDLC របស់​ធនាគារ​ពិភពលោក​ និង​ UNCDF។​

លោក​ធ្លាប់​បម្រើ​ការ​ជា​ប្រធាន​គណនេយ្យ​ របស់​មន្ទីរ​ពាណិជ្ជកម្ម​ ខេត្ត​តាកែវ។​ ចាប់​តាំង​ពី​ឆ្នាំ 1995 មក​ លោក​បាន​បម្រើ​ការ​នៅ​កម្មវិធី​ឥណទាន​ ក្នុង​គម្រោង​ប្រាសាក់​ ហើយ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អគ្គនាយករង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ក្នុងអំឡុង​ដើម​ឆ្នាំ​ 2007។​ បច្ចុប្បន្ន​នេះ​ លោក​មាន​តួនាទី​ជា​អនុប្រធាន​នាយកប្រតិបត្តិ​ទទួល​បន្ទុក​ប្រតិបត្តិការ។

លោក ផៃ ទូច

លោក ផៃ ទូច

សមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យ

លោក​បណ្ឌិត​ ផៃ ទូច​ មាន​បទ​ពិសោធន៍​ការងារ​ច្រើន​ឆ្នាំ​លើ​យុទ្ធសាស្ត្រ​គ្រប់គ្រង​សាជីវកម្ម​ ការ​គ្រប់គ្រង​អាជីវកម្ម​ និង​មុខងារ​ផ្សេងៗ​ លោក​មាន​ប្រវត្តិ​ការ​សិក្សា​ខ្ពស់ ​និង​បាន​បន្តការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​ជា​ប្រចាំ។​ បច្ចុប្បន្ន​លោក​មាន​តួនាទី​ជា​ CAE/CA របស់​ក្រុមហ៊ុន​ដូនពេញ​កម្ពុជា​ (Daun Penh Cambodia Group)។​ លោក​បាន​ចំណាយ​ពេល​ជាង​ 2 ទសវត្សរ៍​ធ្វើ​ការ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​ ទាំង​​ ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ និង​ស្ថាប័ន​រក​ប្រាក់​ចំណេញ​ រួម​មាន​ក្រុមហ៊ុន​ពហុជាតិសាសន៍​ និង​អាជីវកម្ម​ចំរុះ​ (ស្ថានទូត​អាមេរិក​ អ៊ុនតាក់​ ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ ផលិតកម្ម​ ពាណិជ្ជកម្ម​ ទូរគមនាគមន៍​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ អភិវឌ្ឍ​អចលនទ្រព្យ​ សេវា​ហិរញ្ញវត្ថុ​ និង​ក្នុង​វិស័យ​ដទៃ​ទៀត)​ ក្នុង​តួនាទី​ជា​ សមាជិក​ក្រុម​ប្រឹក្សាភិបាល​ឯករាជ្យ​ក្នុង​ស្ថាប័ន​ផ្សេងៗ​គ្នា​ នាយក​ប្រតិបត្តិ​សវនកម្ម​ ទីប្រឹក្សា​ នាយក​សវនកម្ម​ផ្ទៃ​ក្នុង​ ប្រធាន​ក្រុម​សវនកម្ម​ផ្ទៃ​ក្នុង​ សាស្ត្រាចារ្យ​ នាយក​ហិរញ្ញវត្ថុ​ ប្រធាន​ហិរញ្ញវត្ថុ​ នាយក​គ្រប់គ្រង​ឥណទាន​ នាយក​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ និង​អ្នក​ប្រឹក្សា​យោបល់។​

លោក​បញ្ចប់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម​ (​ផ្នែក​ហិរញ្ញវត្ថុ) ​ពី​សាកលវិទ្យាល័យ​ Charles Sturt ប្រទេស​អូស្រ្តាលី។​ បញ្ចប់​​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​ពាណិជ្ជកម្ម​ (​ផ្នែក​គណនេយ្យ​) ពី​សាកលវិទ្យាល័យ​ MUM រដ្ឋ​ IOWA សហរដ្ឋ​អាមេរិក​ និង​សញ្ញាបត្រ​បណ្ឌិត​គ្រប់គ្រង​ពាណិជ្ជកម្ម​ពី​សាកលវិទ្យាល័យ​ PU និង​ EU លោក​ក៏​បាន​ទទួល​សញ្ញាបត្រ​បញ្ជាក់​ការ​សិក្សា​ជា​ច្រើន​ទៀត​រួម​មាន​ LCCI, UK, Overseas Main Cashier, Foreign Service Institute, Washington D.C., U.S.A; Good Governance and Effective, Shorecap Exchange, IFC, Washington D.C.; និង​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ក្នុង​ និង​ក្រៅ​ប្រទេស​ជា​ច្រើន​ទៀត​ លើ​ការ​គ្រប់គ្រង​សាជីវកម្ម។​