គណៈគ្រប់គ្រង

លោក ស៊ីម សេនាជាតិ

លោក ស៊ីម សេនាជាតិ

ប្រធាននាយកប្រតិបត្តិ

លោក​ ស៊ីម​ សេនាជាតិ​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ និង​បញ្ចប់​ការ​សិក្សា​ផ្នែកគណនេយ្យ​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ 1994។ ចាប់​តាំង​ពី​ឆ្នាំ 1995 មក​ លោក​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​និង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ។ លោក​ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ជា​គ្រូ​បង្គោល​មីក្រូហិរញ្ញ​វត្ថុ​ដោយ ADBI, TDLC of the WB និង UNCDF។ លោក​ធ្លាប់​បាន​ធ្វើ​ការងារ​ជា​ច្រើន​ក្នុង​វិស័យ​ធនាគារ ​និងបាន​ចាប់​ផ្តើម​បំពេញ​ការងារ​ជា​មួយ​ប្រាសាក់​ចាប់​តាំង​ពី​ឆ្នាំ 1995 ក្នុង​តួនាទី​ជា​មន្ត្រីឥណទាន​ និង​ត្រូវ​បាន​ដំឡើងឋានៈក្នុង​មុខ​តំណែង​ផ្សេងៗ​ជា​ច្រើន​ដូច​ជា​ គណនេយ្យករ​ នាយកសាខា​ គ្រូបង្គោល​ផ្នែក​កម្មវិធី​ MB អ្នក​ត្រួត​ពិនិត្យ​ និង​នាយកហិរញ្ញវត្ថុ។ ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ 2002 មក​ លោក​បម្រើ​ការងារ​ក្នុង​តួ​នាទី​ជា​នាយកសាខា​ នាយកប្រតិបត្តិការ​ និង​ជា​អនុប្រធាន​នាយកប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ផ្សេង​ទៀត​មុននឹង​ចូល​មក​បម្រើ​ការងារ​ជា​ប្រធាន​នាយកប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​នៅ​ចុង​ឆ្នាំ 2003។
បច្ចុប្បន្ន​នេះ លោក​មាន​តួ​នាទី​ជា​ប្រធាន​នាយកប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់។

លោក អ៊ុំ សមអឿន

លោក អ៊ុំ សមអឿន

អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកប្រតិបត្តិការ

លោក​ អ៊ុំ​ សមអឿន​ បាន​បញ្ចប់​អនុបណ្ឌិត​ធនាគារ​និង​ហិរញ្ញវត្ថុ​ និង​បញ្ចប់​ការ​សិក្សា​ផ្នែក​គណនេយ្យ​និង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ 1988 និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ក្នុង​ឆ្នាំ 1995។ ចាប់​តាំង​ពី​ឆ្នាំ 1995 មក គាត់​បាន​ចូល​រួម​ក្នុង​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ជា​ច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​និង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ។ លោក​ក៏​ជា​គ្រូ​បង្គោល​ផ្នែក​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ស្គាល់​ដោយ ADBI និង TDLC របស់​ធនាគារ​ពិភពលោក និង UNCDF។ លោក​ធ្លាប់​បម្រើ​ការ​ជា​មន្រ្តី​រាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ ខេត្តតាកែវ ក្នុង​មុខងារ​ជា​ ប្រធាន​គណនេយ្យ​។ ចាប់​តាំង​ពីឆ្នាំ 1995 មក​ លោក​បាន​បម្រើ​ការ​នៅ​កម្មវិធី​ឥណទាន​ប្រាសាក់​ ហើយ​លោក​ត្រូវ​បាន​ដំឡើង​តួ​នាទី​ជា​អគ្គនាយករង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ចាប់​ពី​ដើម​ឆ្នាំ 2007។

បច្ចុប្បន្ន​នេះ​ លោក​មាន​តួ​នាទី​ជា​អនុប្រធាន​នាយកប្រតិបត្តិ​ទទួល​បន្ទុក​ប្រតិបត្តិការ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់។

លោក អ៊ុំ សូផន

លោក អ៊ុំ សូផន

អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ

លោក អ៊ុំ សូផន បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​អាជីវ​កម្ម​ និង​ថ្នាក់​បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​ជំនាញធនាគារ​និង​ហិរញ្ញវត្ថុ។មុន​ពេល​បម្រើ​ការងារ​នៅ​ប្រាសាក់​ លោក​មាន​បទ​ពិសោធន៍​ច្រើន​ឆ្នាំ​លើ​ការ​គ្រប់គ្រង​គណនេយ្យ គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​ធនាគារ និង​ធ្លាប់​បម្រើ​ការងារ​ក្នុង​តួនាទី​ជា​នាយកប្រតិបត្តិ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ធនាគារពាណិជ្ជ​ ធនាគារជាតិ​ នៃ​ កម្ពុជា ​និង​ក្រុមហ៊ុន​ឯកជន​នានា​ផង​ដែរ។ លោក​ចូល​បម្រើ​ការងារ​នៅ​ប្រាសាក់​ក្នុង​តួនាទី​ជា​អគ្គនាយករង​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ 2007។

បច្ចុប្បន្ន​នេះ លោក​មាន​តួនាទី​ជា​អនុប្រធាន​នាយកប្រតិបត្តិ​ទទួល​បន្ទុក​ហិរញ្ញវត្ថុ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់។

លោក ស៊ូ វណ្ណថន

លោក ស៊ូ វណ្ណថន

នាយកប្រតិបត្តិ គ្រប់គ្រងធនធានមនុស្ស

លោក ស៊ូ វណ្ណថន បាន​បញ្ចប់​ការ​សិក្សា​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម និង​បាន​បញ្ចប់​ការសិក្សា​ផ្នែក​ធនាគារ​នៅ​ឆ្នាំ 1988។ លោក​ ក៏​ជា​គ្រូ​បង្គោល​លើ​គោលការណ៍​នានា​នៃ​គ្រសា្ថន​មីក្រូហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​ការ​សង​ប្រាក់​ហួស​កាល​កំណត់​ ដែល​បាន​ផ្តល់​ជូន​ដោយ CGAP​ & EDA​ Rural​ Systems Pvt Ltd ។ ចាប់​តាំង​ពី​ឆ្នាំ 1982 មក​ លោក​បាន​ចូល​រួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ធនាគារ ការ​គ្រប់គ្រង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ និង​ការ​គ្រប់គ្រង​ធនធាន​មនុស្ស។ លោក​មាន​បទ​ពិសោធន៍​ជាង 30 ឆ្នាំ​លើ​មុខ​តំណែង​ការងារ​ជា​ច្រើន​ជាមួយ​គម្រោង​ប្រាសាក់​ ធនាគារ​ជាតិ នៃ កម្ពុជា​ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងៗ​ដោយ​ចាប់​ផ្តើម​ជាមួយ​អាជីព​ការងារ​ដំបូង​ជា មន្ត្រីឥណទាន​ គណនេយ្យករ​ អ្នកគ្រប់គ្រង​ MB ​និង​បេឡាករ ​សវនករ​ផ្ទៃក្នុង អ្នកត្រួតពិនិត្យ​នៅ​មូលដ្ឋាន​ នាយក​ធនាគារ​ថ្នាក់​ស្រុក​ អ្នកសម្របសម្រួល​ឥណទាន​ថ្នាក់​ខេត្ត អនុ​ប្រធាន​នាយកដ្ឋាន​ឥណទាន​ នាយក​សាខា នាយក​តំបន់ និង​ជា​នាយក​ភូមិភាគ។ លោក​បាន​ចាប់​ផ្តើម​ការងារ​ជា​មួយ​នឹង​ប្រាសាក់​ឡើង​វិញ​នៅ​ឆ្នាំ 2009 ក្នុង​តួនាទី​ជា​នាយក​គ្រប់គ្រង​ធនធាន​មនុស្ស។

លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ធនធាន​មនុស្ស​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ចាប់​តាំង​ពី​ឆ្នាំ 2010។

លោក នាង សុខឃីម

លោក នាង សុខឃីម

នាយកប្រតិបត្តិ គ្រប់គ្រងអាជីវកម្ម

លោក​ នាង ​សុខឃីម​ បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម និង​ជា​គ្រូបង្គោល​មីក្រូហិរញ្ញវត្ថុ​ដែលទទួល​ស្គាល់​ដោយ ADBI, TLDC របស់​ធនាគារ​ពិភពលោក និង UNCDF ។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញបត្រ​វិទ្យាសាស្រ្ត​ក្សេត្រសាស្រ្ត​នៅ​ឆ្នាំ 1997 ។ លោក​បាន​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ទាក់ទង​នឹង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ និង​វគ្គ​បណ្តុះ​បណ្តាល​ផ្សេងៗ​ទៀត​ផង​ដែរ។ ក្នុង​ឆ្នាំ 1998 លោក​បាន​ចាប់​ផ្តើម​បំពេញ​ការងារ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ដោយ​មាន​តួនាទី​ ជា​មន្ត្រីឥណទាន ហើយ​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​បន្តបន្ទាប់​ជា​សវនករផ្ទៃក្នុង សវនករផ្ទៃក្នុង​ជាន់​ខ្ពស់​ នាយករង​ប្រតិបត្តិការ ​នាយករង​ឥណទាន និង​ជា​នាយក​ឥណទាន។

លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​នាយកប្រតិបត្តិ​គ្រប់គ្រង​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ចាប់​តាំង​ពី​ឆ្នាំ 2010 ។

លោក សាយ សូនី

លោក សាយ សូនី

នាយកប្រតិបត្តិ គ្រប់គ្រងទីផ្សារ

លោក​ សាយ សូនី បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​គ្រប់គ្រង​អាជីវកម្ម និង​ជា​គ្រូបង្គោល​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​ស្គាល់​ដោយ ADBI, TLDC របស់​ធនាគារ​ពិភពលោក និង UNCDF ។ លោក​ក៏​បាន​បញ្ចប់​ថ្នាក់​បរិញ្ញបត្រ​គ្រប់គ្រង​ទីផ្សារ ហើយ​លោក​បាន​ចូល​រួម​វគ្គ​បណ្តុះបណ្តាល​ជា​ច្រើន​ទាំង​នៅ​តំបន់​អាស៊ី​និង​អឺរ៉ុប​ទាក់ទង​នឹង​ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​ ការ​អភិវឌ្ឍ​ផលិតផល ការ​គ្រប់គ្រង​អតិថិជន និង​ការ​គ្រប់គ្រង​ទីផ្សារ​។ លោក​មាន​បទ​ពិសោធន៍ជាង 10 ឆ្នាំ​លើ​ការ​គ្រប់គ្រង​គម្រោង​ ការ​គ្រប់គ្រង​ទីផ្សារ​ ការ​អភិវឌ្ឍ​ផលិតផល និង​ការ​គ្រប់គ្រង​ទាំង​ក្នុង​វិស័យ​ឯកជន​ ការងារ​សង្គម និង​មីក្រូហិរញ្ញ​វត្ថុ។ លោក​បាន​ចូល​រួម​បម្រើ​ការងារ​នៅ​ប្រាសាក់​ក្នុង​ដើម​ឆ្នាំ 2005 ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែកទីផ្សារ និង​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​នាយក​គ្រប់គ្រង​ទីផ្សារ​ក្នុង​ឆ្នាំ 2007 ។

លោក​ត្រូវ​បាន​ដំឡើង​តួ​នាទី​ជា​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ចាប់​តាំង​ពី​ឆ្នាំ 2010 ។