ភាគទុនិក

បច្ចុប្បន្ន​នេះ​ ប្រាសាក់​មាន​ដើមទុន​ចុះ​បញ្ជី​ចំនួន​ 440 ប៊ីលាន​រៀល​ សមមូល​នឹង​ 110 លាន​ដុល្លារ​អាមេរិក​ ដែល​បាន​មក​ពី​ការ​ចូលរួម​មូលនិធិ​វិនិយោគ​របស់​ភាគទុនិក​ចំនួន​ 3 រួម​មាន​ ធនាគារ​ Bank of East Asia (BEA)​ ក្រុមហ៊ុន​ Lanka ORIX Leasing (LOLC)​ និង​ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់​ (PSCo)។​

The Bank of East Asia

The Bank of East Asia

BEA ជា​ធនាគារ​ក្នុងស្រុក​ឯករាជ្យ​ធំជាង​គេ​នៅ​ទីក្រុង​ហុងកុង​ដែល​បាន​បង្កើត​ឡើង​នៅឆ្នាំ​1918 ​មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ 765.7 ប៊ីលាន​ដុល្លារ​ហុងកុង សមមូល​នឹង​ 98.7 ប៊ីលាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 និង​បាន​ចុះ​បញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​ហុងកុង ហើយ BEA ​ក្លាយ​ជា​ម្ចាស់ហ៊ុន​ដែល​មាន​សិទ្ធិ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ផ្សារភាគហ៊ុន ​Hang Seng Index​។
 
BEA ​ផ្តល់​សេវា​ធនាគារ​ជា​ច្រើន​ជូន​អតិថិជន​ដូចជា សេវា​ធនាគារ​សម្រាប់​សាជីកម្ម​ សេវាធនាគារ​សម្រាប់​ឯកត្តជន ​សេវា​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​ និងសេវា​វិនិយោគទុន​ផ្សេងៗ​ទៀត តាម​រយៈ​បណ្តាញ​ការិយាល័យ​ជាង​ 220 សាខា​ គ្រប​ដណ្តប់​ទូទាំង​ហុងកុង និង​តំបន់​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ប្រទេស​ចិន​ តំបន់​អាស៊ី​អាគ្នេយ៍ ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់​វេបសាយត៍​៖ www.hkbea.com

Lanka ORIX Leasing Company Plc

Lanka ORIX Leasing Company Plc

LOLC Group ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ស្រីលង្កា ដោយ​មាន​ភាគហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ ការ​រីកចម្រើន​ដែល​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន LOLC Group រាប់​បញ្ចូល​តាំង​ពី​អាជីវកម្ម​ស្នូល​របស់​ខ្លួន​រហូត​ដល់​សេវាហិរញ្ញវត្ថុ ដែល​ផ្តោត​ជា​សំខាន់​លើ​សហគ្រាស​ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម​។ LOLC ក៏​មាន​វត្តមាន​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុដ៏​រឹងមាំ​នៅ​ក្នុង​កម្ពុជា ភូមា និង​ប៉ាគីស្ថាន។
ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វេបសាយត៍៖ www.lolc.com

ក្រុមហ៊ុនបុគ្គលិកប្រាសាក់

ក្រុមហ៊ុនបុគ្គលិកប្រាសាក់

ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់ (PSCo) ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់ និង​បទប្បញ្ញត្តិ​ទូទៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​គោលបំណង​ដើម្បី​វិនិយោគ​មូលនិធិ​ជាមួយ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ និង​ដើម្បី​គ្រប់គ្រង​ការវិនិយោគ​ឲ្យ​ស្រប​តាម​បទដ្ឋាន​វិជា្ជជីវៈ​និង​ក្រម​សីលធម៌​ខ្ពស់​ជាមួយ​នឹង​តមា្លភាព និង​អភិបាលកិច្ច​ល្អ។ ក្រុមហ៊ុន​ក៏​អាច​ធ្វើ​សកម្មភាព​លើ​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​និង​ដើមទុន​ផ្សេងៗ ការ​វិនិយោគ និង​សកម្មភាព​ទិញលក់​ ព្រមទាំង​សេវា ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល​ទៅ​នឹង​គោលបំណង​ខាង​លើ ឬ គោលបំណង​ស្រដៀង​គា្ន និង សកម្មភាព ឬ សេវាកម្ម​ដែល​ជា​ចរិត​លក្ខណៈ​ក្នុង​ការ​អភិវឌ្ឍ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។