លោក Kwi Sang JUN
ប្រធានក្រុមប្រឹក្សាភិបាល
លោក Kwi Sang Jun ជាប្រធានក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក។ ក្នុងនាមជាជើងចាស់ពោរពេញដោយបទពិសោធន៍ខាងសេវាហិរញ្ញវត្ថុនៅក្នុងទីផ្សារធនាគារនិងមូលធន លោក Jun បានបម្រើការងារនិងកាន់មុខតំណែងដឹកនាំជាន់ខ្ពស់ជាច្រើនក្នុងរយៈពេល 33 ឆ្នាំ នៃបទពិសោធន៍ការងារនៅធនាគារ ខេប៊ី គូកមីន មុនពេលចូលនិវត្តន៍នៅដើមឆ្នាំ 2019 ។
បន្ទាប់ពីបម្រើការជានាយកនៃនាយកដ្ឋានសំខាន់ៗនានា ដែលក្នុងនោះមាន នាយកដ្ឋានផែនការលក់ និងអាជីវកម្មសាជីវកម្មធុនធំ លោក Jun បានបម្រើការជានាយកនៃអគ្គនាយកដ្ឋានអាជីវកម្មសាជីវកម្មធុនធំ និងសម្ព័ន្ធក្រុមហ៊ុនលក់ប្រចាំតំបន់ ហើយបន្ទាប់មកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់ និងជានាយកសម្ព័ន្ធក្រុមហ៊ុនសេវាធនាគារវិនិយោគនិងសាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសេវារួម (រួមបញ្ចូលទាំងអគ្គនាយកដ្ឋានធនធានមនុស្សផងដែរ)។ លោកក៏ធ្លាប់ធ្វើជាប្រធាននាយករងនៃ KB Financial Group Inc. ព្រមទាំងជាប្រធាននាយករងរបស់ KB Securities ទទួលបន្ទុកសាជីវកម្មនិងធនាគារវិនិយោគ។
ដូចដែលបានបង្ហាញតាមរយៈបទពិសោធន៍ និងតួនាទីដឹកនាំពីមុននៅ KB លោក Jun មានជំនាញច្រើនសម្បូរបែបនៅក្នុងផ្នែក សាជីវកម្ម និងធនាគារវិនិយោគ ជាមួយនឹងបទពិសោធន៍នៃការអនុវត្តជាក់ស្តែង និងចំណេះដឹងខាងទ្រឹស្តីនៅក្នុងវិស័យធនាគារ ក៏ដូចជាវិស័យលទ្ធកម្ម កិច្ចការទូទៅ និងធនធានមនុស្ស។
គាត់បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពី Busan National University និងទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអាជីវកម្មពី Helsinki School of Economics ។