លោក Jun Kwi Sang

ប្រធានក្រុមប្រឹក្សាភិបាល

លោក​ Jun K​w​i​ S​an​g​ ​ជា​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​។​

​ក្នុងនាម​ជា​ជើងចាស់​ពោរពេញ​ដោយ​បទពិសោធន៍​ខាង​សេវា​ហិរញ្ញវត្ថុ​នៅ​ក្នុង​ទី​ផ្សារ​ធនាគារ​និង​មូលធន​ ​លោក​ JUN ​បាន​បម្រើ​ការងារ​និង​កាន់​មុខតំណែង​ដឹកនាំ​ជាន់ខ្ពស់​ជាច្រើន​ក្នុងរយៈពេល​ 33 ​ឆ្នាំ​ ​នៃ​បទពិសោធន៍​ការងារ​នៅ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​មុន​ពេល​ចូលនិវត្តន៍​នៅដើម​ឆ្នាំ​ 2019 ​។​

​បន្ទាប់ពី​បម្រើ​ការ​ជានា​យក​នៃ​នាយកដ្ឋាន​សំខាន់​ៗ​នានា​ ​ដែល​ក្នុង​នោះ​មាន​ ​នាយកដ្ឋាន​ផែនការ​លក់​ ​និង​អាជីវកម្ម​សាជីវកម្ម​ធុន​ធំ​ ​លោក​ JUN ​បាន​បម្រើ​ការ​ជានា​យក​នៃ​អគ្គនាយកដ្ឋាន​អាជីវកម្ម​សាជីវកម្ម​ធុន​ធំ​ ​និង​ស​ម្ព័ន្ធ​ក្រុមហ៊ុន​លក់​ប្រចាំ​តំបន់​ ​ហើយ​បន្ទាប់មក​ត្រូវបានតែងតាំងជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​ ​និង​ជានា​យក​ស​ម្ព័ន្ធ​ក្រុមហ៊ុន​សេវា​ធនាគារ​វិនិយោគ​និង​សាជីវកម្ម​ ​និង​ស​ម្ព័ន្ធ​ក្រុមហ៊ុន​សេវា​រួម​ (​រួមបញ្ចូល​ទាំង​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​ផង​ដែរ​)​។​ ​លោក​ក៏​ធ្លាប់ធ្វើ​ជា​ប្រធាន​នាយក​រង​នៃ​ KB ​Financial​ ​Group​ ​Inc​. ​ព្រមទាំង​ជា​ប្រធាន​នាយក​រង​របស់​ KB ​Securities​ ​ទទួលបន្ទុក​សាជីវកម្ម​និង​ធនាគារ​វិនិយោគ​។​

​ដូចដែល​បាន​បង្ហាញ​តាមរយៈ​បទពិសោធន៍​និង​តួនាទី​ដឹកនាំ​ពីមុន​នៅ​ KB ​លោក​ Jun ​មាន​ជំនាញ​ច្រើន​សម្បូរ​បែប​នៅ​ក្នុង​ផ្នែក​ ​សាជីវកម្ម​ ​និង​ធនាគារ​វិនិយោគ​ ​ជាមួយនឹង​បទពិសោធន៍​នៃ​ការ​អនុវត្ត​ជាក់ស្តែង​ ​និង​ចំណេះ​ដឹង​ខាង​ទ្រឹស្តី​ ​នៅ​ក្នុង​វិ​ស័យ​ធនាគារ​ ​ក៏ដូចជា​វិ​ស័យយ​លទ្ធកម្ម​ ​កិច្ចការ​ទូទៅ​ ​និង​ធនធានមនុស្ស​។​

​គាត់​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពី​ ​Bus​an​ ​National​ ​University​ ​និង​ទទួល​បាន​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​ ​H​e​l​sink​i​ ​School​ o​f​ ​Economics​ ​។

លោក Kim Hwan Kook

អភិបាលឯករាជ្យ

លោក​ K​i​m​ ​H​wan​ Kook ​បច្ចុប្បន្ន​ជា​ ​នាយក​តំណាង​របស់​ក្រុមហ៊ុន​ ​Bus​an​-​G​i​m​h​a​e​ ​Light​ ​Rail​ ​Transit​ ​។​ ​មុន​ពេល​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ​Bus​an​-​G​i​m​h​a​e​ ​Light​ ​Rail​ ​Transit​ ​លោក​ K​i​m​ ​គឺជា​នាយក​ផ្នែក​លក់​ប្រចាំ​តំបន់​របស់​ស​ម្ព័ន្ធ​ក្រុមហ៊ុន​ ​និង​ជានា​យក​របស់​អគ្គនាយកដ្ឋាន​ធនាគារ​វិនិយោគ​របស់​ធនាគារ​គូក​មីន​ ​ហើយ​ទទួលខុសត្រូវ​លើ​កា​រលក់​ទូទាំង​ពិភពលោក​របស់​ក្រុមហ៊ុន​ ​រួម​មាន​ ​សេវា​ធនាគារ​បុគ្គល​ ​សេវា​ធនាគារ​សាជីវកម្ម​ ​និង​សេវា​ធនាគារ​វិនិយោគ​។​ ​លោក​ក៏​ជានា​យក​នៃ​អគ្គនាយកដ្ឋាន​អាជីវកម្ម​សកល​របស់​ធនាគារ​គូក​មីន​ ​និង​បាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​ពង្រឹង​មូលដ្ឋាន​គ្រឹះ​សម្រាប់​កា​របោះ​ទុន​វិនិយោគ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​។

លោក Lee Hana

អភិបាលឯករាជ្យ

​លោក​ ​Lee​ ​H​an​a​ ​គឺជា​គណនេយ្យករ​ជំនាញ​នៃ​ក្រុមហ៊ុន​ ​And​r​e​w​ & ​P​h​i​lip​ ​Accounting​ ​ដែល​ជា​ក្រុមហ៊ុន​គណនេយ្យ​ ​របស់​កូរ៉េ​-​កម្ពុជា​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 2008 ​។​ ​លោក​ ​ក៏​ជា​ប្រធានគណៈកម្មការ​សវនកម្ម​ផ្ទៃក្នុង​របស់​ធនាគារ​ ​គូក​មីន​ ​កម្ពុជា​ ​និង​ជា​គណនេយ្យករ​ជំនាញ​នៃ​ក្រុមហ៊ុន​ ​P​h​no​m​ ​P​e​n​h​ o​f​ ​D​a​e​h​y​un ​Accounting​ ​និង​ជា​អ្នកត្រួតពិនិត្យ​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ ​A​d​e​c​co​ K​ore​a​ ​។​ ​លោក​ ​Lee​ ​គឺជា​សមាជិក​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​នៃ​អាមេរិក​ ​និង​ជា​សមាជិក​សកម្ម​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​ ​ដែល​ស្ថិតនៅ​ក្រោម​ឱវាទ​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​។

លោក បែល សក្តិភក្តី

អភិបាលឯករាជ្យ

​លោក​ បែ​ល​ ​សក្តិ​ភក្តី​ ​គឺជា​សហការី​នៃ​ការិយាល័យ​មេធាវី​សិទិ្ធ​ស័ក្កិ​។​ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​នីតិ​ជំនួញ​នៅ​ប្រទេស​បារាំង​។​ ​ដោយមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ធ្វើការ​ជាមួយ​ស្ថាប័ន​សាធារណៈ​ ​និង​ឯកជន​ ​លោក​​​មាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​ក្នុង​ការ​ផ្ដល់​ប្រឹក្សា​លើ​កិច្ចការ​ជាច្រើន​ ​រាប់​ចាប់ពី​ផ្នែក​ពាណិជ្ជកម្ម​ ​ធនាគារ​ ​អចល​ន​ទ្រព្យ​ ​វិនិយោគ​ ​កិច្ចសន្យា​ ​កិច្ចការ​រដ្ឋាភិបាល​ ​និង​ទំនាក់ទំនង​សាធារណៈ​រហូតដល់​បញ្ហា​ពន្ធដារ​។​ ​លោក​ធ្លាប់​បាន​ចូលរួម​ជាមួយ​ដៃគូ​អភិវឌ្ឍ​ជាច្រើន​ដើម្បី​ជួយ​ដល់​ក្រសួង​-​ស្ថាប័ន​រាជរដ្ឋាភិបាល​ជាច្រើន​ ​ក្នុង​ការ​ធ្វើ​សេចក្ដីព្រាងច្បាប់​ ​និង​ផ្តល់​ប្រឹក្សា​លើ​កំណែ​ទម្រង់​ច្បាប់​។​ ​លោក​និយាយ​ភាសាខ្មែរ​ ​ភាសាបារាំង​ ​និង​អង់គ្លេស​។

លោក Ishara C. Nanayakkara

អភិបាល

​លោក​ ​I​s​h​ar​a​ C. N​a​nay​a​kk​ar​a​ ​គឺជា​អនុប្រធាន​ក្រុមហ៊ុន​ ​Lank​a​ Or​i​x ​Leasing​ ​Company​ ​L​t​d​ (​L​O​L​C)​។​ ​លោក​ ​ជា​អគ្គនាយក​ក្រុមហ៊ុន​ ​I​s​h​ar​a​ ​Trader​s ​ដែល​ជា​ក្រុមហ៊ុន​ត្រួសត្រាយផ្លូវ​ក្នុង​ការនាំចូល​យានយន្ត​ប្រើប្រាស់​រួច​​នៅ​ក្នុង​ប្រទេស​ស្រី​លង្កា​។​ ​លោក​បាន​បញ្ចប់​ការសិក្សា​ពាណិជ្ជកម្ម​ផ្នែក​គណនេយ្យ​ពី​ប្រទេស​អូស្ត្រាលី​ ​លោក​ធ្លាប់​បាន​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​រយៈពេល​ 2 ​ឆ្នាំ​ ​ជាមួយនឹង​ក្រុមហ៊ុន​ ​Yam​a​gin​ ​Corporation​ ​នៅ​ ​To​k​y​o ​ដែល​ជា​ក្រុមហ៊ុន​ធំ​ជាងគេ​ក្នុង​ការនាំចេញ​យានយន្ត​ប្រើប្រាស់​រួច​។​

​លោក​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​របស់​ក្រុមហ៊ុន​ ​I​s​h​ar​a​ ​Plantation​ (​P​v​t​) ​L​t​d​. ​និង​ ​I​s​h​ar​a​ ​Property​ ​Development​ (​P​v​t​) ​L​t​d​. ​ហើយ​លោក​ក៏​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​របស់​ក្រុមហ៊ុន​ ​L​O​L​C ​ផង​ដែរ​។

លោក Minki Brian Hong

អភិបាល

​លោក​ ​Mink​i​ Br​i​an​ ​H​on​g​ ​ជានា​យក​ប្រតិបត្តិ​របស់​ C​V​C ​Capital​ ​Partner​s ​ដែល​ធ្វើការ​ផ្តោត​លើ​ការ​វិនិយោគ​នៅ​អាស៊ី​អាគ្នេយ៍​។​ ​លោក​ Br​i​an​ ​មាន​បទពិសោធន៍​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាង​ 20 ​ឆ្នាំ​ ​ក្នុង​វិ​ស័យ​​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋអាមេរិក​ ​និង​អាស៊ី​។​ ​មុន​ចូល​បម្រើ​ការងារ​ជាមួយ​ C​V​C ​លោក​បាន​បម្រើ​ការងារ​នៅ​នាយកដ្ឋាន​ធនាគារ​វិនិយោគ​នៃ​ J​P​M​organ​ ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ហុងកុង​ ​និង​កូរ៉េ​។​ ​មុន​បម្រើ​ការងារ​នៅ​ J​P​M​organ​ ​លោក​បាន​បម្រើ​ការងារ​នៅ​ ​D​ill​on, ​Read​ & ​Co​ ​ដែល​ជា​ធនាគារ​វិនិយោគ​នៅ​អាមេរិក​។​

​លោក​ Br​i​an​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ ​និង​វិទ្យា​សា​ស្រ្ត​នយោបាយ​ពី​សាកលវិទ្យាល័យ​ ​Brown​ ​នៅ​អាមេរិក​។

លោក ​ស៊ីម សេនាជាតិ ​

អភិបាល

លោក​ ​ស៊ីម​ ​សេនា​ជាតិ​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ​ 1994 ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​មក​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ពាក់ព័ន្ធ​នឹង​ ​ការ​គ្រប់គ្រង​និង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​។​ ​លោក​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​គ្រូ​បង្គោល​មីក្រូ​ហិរញ្ញវត្ថុ​ (​Micro​finance​ ​Training​ o​f​ ​Trainer​) ដោយ ADBI, TDLC របស់ធនាគារពិភពលោក និង UNCDF ។​

​លោក​ធ្លាប់​បាន​ធ្វើការងារ​ជាច្រើន​ក្នុង​វិ​ស័​យ​ធនាគារ​ ​និង​បាន​ចាប់ផ្តើម​បំ​ពេញការ​ងារ​ជាមួយ​ ​ប្រា​សាក់​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​ក្នុង​តួនាទី​ជា​មន្ត្រី​ឥណទាន​ ​និង​ត្រូវ​បាន​ដំឡើង​ឋានៈ​ក្នុង​មុខតំណែង​ផ្សេងៗ​ជាច្រើន​ដូចជា​ ​គណនេយ្យករ​ ​នាយក​សាខា​ ​គ្រូ​បង្គោល​ផ្នែក​កម្មវិធី​ ​M​B ​និង​អ្នកត្រួតពិនិត្យ​ ​និង​នាយក​ហិរញ្ញវត្ថុ​។​ ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ 2002 ​មក​ លោក​បម្រើ​ការងារ​ក្នុង​តួនាទី​ជានា​យក​សាខា​ ​នាយក​ប្រតិបត្តិការ​ ​និង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយផ្សេងទៀត​មុននឹង​ចូល​មក​បម្រើ​ការងារ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ចុង​ឆ្នាំ​ 2003​។​ ​បច្ចុប្បន្ន​ ​លោក​​​មាន​តំណែង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​។

លោក Kim Hak Soo

អភិបាល

លោក​ K​i​m​ ​H​a​k ​So​o ​បាន​បម្រើ​ការងារ​នៅ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​អស់​រយៈពេល​ 30 ​ឆ្នាំ​។​ ​លោក​បាន​បម្រើ​ការងារ​ក្នុង​តួនាទី​ជានា​យក​គ្រប់គ្រង​ ​និង​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ KB ​Micro​finance​ ​M​y​an​mar​ ​ដែល​ជា​បុត្រ​ស​ម្ព័ន្ធ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​រយៈពេល​ 7 ​ឆ្នាំ​។​ ​មុននឹង​កាន់​តួនាទី​នេះ​ ​លោក​ K​i​m​ ​បាន​បម្រើ​ការ​ជានា​យក​នៃ​ក្រុម​ការងារ​ផ្នែក​ទ្រព្យ​សកម្ម​និង​បំណុល​ក្នុង​នាយកដ្ឋាន​ផែនការ​ហិរញ្ញវត្ថុ​ ​ព្រមទាំង​បាន​បម្រើ​ការងារ​ក្នុង​នាយកដ្ឋាន​ផ្សេងៗ​ជាច្រើន​ ​ដូចជា​ ​នាយកដ្ឋាន​ហិរញ្ញ​កិច្ច​ ​គ្រប់គ្រង​ហា​និ​ភ័យ​ ​រៀបចំផែនការ​យុទ្ធសាស្ត្រ​ ​វាយ​តម្លៃ​លទ្ធផល​ការងារ​ ​នាយកដ្ឋាន​ផែនការ​ប័ណ្ណ​ឥណទាន​ ​និង​បាន​បម្រើ​ការ​នៅ​សាខា​នានា​ផ្នែក​ធនាគារ​សាជីវកម្ម​និង​បុគ្គល​ ​អស់​រយៈពេល​ជាង​ 23 ​ឆ្នាំ​ ​ចាប់តាំង​ពី​បាន​ចូលរួម​ជាមួយ​ ខេ​ប៊ី​ ​ក្នុង​ឆ្នាំ​ 1990 ​។​ ​លោក​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​ ​Yon​s​e​i​ ​University​ ​Graduate​ ​School​ o​f​ ​Business​ ​និង​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ពី​ K​y​un​g​p​ook ​National​ ​University​ ​។

លោក Jang Ji Kyu

អភិបាល

​លោក​ J​an​g​ J​i​ K​y​u ​បច្ចុប្បន្ន​កំពុង​បម្រើ​ការ​ជានា​យក​គ្រប់គ្រង​ទូទៅ​នៃ​នាយកដ្ឋាន​ផែនការ​សកល​នៅ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ក្នុង​ទីក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​។​ ​ចាប់តាំង​ពី​លោក​បាន​ចូល​បម្រើ​ការងារ​នៅ​ KB ​ក្នុង​ឆ្នាំ​ 1999 ​មក​ ​លោក​ J​an​g​ ​បាន​កាន់​មុខតំណែង​ជាន់ខ្ពស់​នៅ​ក្នុង​នាយកដ្ឋាន​ជាច្រើន​ ​ដូចជា​ ​នាយកដ្ឋាន​ធុរកិច្ច​សកល​និង​ហិរញ្ញ​កិច្ច​។​ ​ជាមួយ​បទពិសោធន៍​ជាង​ 20 ​ឆ្នាំ​ ​នៅ​ KB ​លោក​ J​an​g​ ​ទទួល​បាន​បទពិសោធន៍​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​ផ្នែក​ធនាគារ​វិនិយោគ​និង​សាជីវកម្ម​ ​មូលនិធិ​រូបិយប័ណ្ណ​បរទេស​ ​និង​ធុរកិច្ច​សកល​។​ ​លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​ ​ពី​ ​State​ ​University​ o​f​ ​New​ ​Y​ork ​និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ពី​ ​University​ o​f​ ​W​i​s​co​n​sin​ ​។