​កិច្ចការពារ​បរិស្ថាន​និង​សង្គម

​ប្រា​សាក់​បាន​ដាក់បញ្ចូល​ការ​ការពារ​បរិស្ថាន​និង​សង្គម​ទៅ​ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​ ​ក៏ដូចជា​ធានា​ការ​ប្រកាន់ខ្ជាប់​ការ​ការពារ​បរិស្ថាន​និង​សង្គម​សម្រាប់​សកម្មភាព​អាជីវកម្ម​អតិថិជន​របស់​ខ្លួន​។​ ​ហា​និ​ភ័យ​និង​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​និង​សង្គម​ត្រូវ​បាន​កំណត់​និង​ដោះស្រាយ​។​ ​គ្រប់​ដៃគូ​និង​អ្នកផ្គត់ផ្គង់​ទាំងអស់​នឹង​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ដែល​ធ្វើឡើង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​។

ការ​ការពារ​បរិស្ថាន​និង​សង្គម​របស់​ប្រា​សាក់​ ​ផ្តោត​ទៅលើ​៖

  • លក្ខខណ្ឌ​ការងារ​និង​ពលកម្ម
  • ការ​ការពារ​បរិស្ថាន
  • ការ​ការពារ​សហគមន៍​និង​សង្គម
  • ការ​ការពារ​អតិថិជន

​ប្រា​សាក់​នឹង​មិន​ផ្តល់​ហិរញ្ញប្បទាន​ដល់​សកម្មភាព​ទាំងឡាយ​ណា​ដែល​មាន​ក្នុង​ ”​បញ្ជី​មុខរបរ​ឬ​សកម្មភាព​អាជីវកម្ម​ហាមឃាត់​”

  • ​ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ទម្រង់​ពលកម្ម​ដោយបង្ខំ​ ​ឬ​ ​ពលកម្ម​កុមារ​ដែល​ប្រកបដោយ​គ្រោះថ្នាក់​ ​ឬ​ ​ក្នុង​លក្ខណៈ​កេងប្រវ័ញ្ច
  • ​ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ផលិតផល​ ​ឬ​ ​សកម្មភាព​ណាមួយ​ដែល​ចាត់ទុកថា​ផ្ទុយ​នឹង​ច្បាប់​ ​ឬ​ ​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ម្ចាស់ផ្ទះ​ ​ឬ​ ​អនុសញ្ញា​ ​និង​កិច្ចព្រមព្រៀង​អន្តរជាតិ​នានា
  • ​ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​អាវុធ​ ​និង​គ្រឿងផ្ទុះ
  • ​ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ភេសជ្ជៈ​មាន​ជាតិ​ស្រវឹង​ (​លើកលែង​ស្រា​បៀរ​និង​ស្រា​)
  • ​ផលិតកម្ម​ ​ឬ​ ​ពាណិជ្ជកម្ម​ថ្នាំជក់
  • ​ការ​ជួញ​ដូរ​កាកសំណល់​ឆ្លង​ដែន​ ​ឬ​ ​ផលិតផល​កាកសំណល់
  • ល្បែងស៊ីសង​ ​កា​ស៊ី​ណូ ​និង​ក្រុមហ៊ុន​សហគ្រាស​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ
  • ​ជំនួញ​សត្វព្រៃ​ ​ឬ​ ​ផលិតផល​មកពី​សត្វព្រៃ​ដែល​បាន​ហាមឃាត់​តាម​សន្ធិសញ្ញា​ ​CITE​S (​សន្ធិសញ្ញា​ស្តីពី​ការ​ជួញ​ដូរ​ជា​អន្តរជាតិ​លើ​ប្រភេទ​សត្វព្រៃ​ដែល​ជិត​ផុតពូជ​)
  • ​ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​ ​ឬ​ ​ជំនួញ​វត្ថុធាតុដើម​គ្រោះថ្នាក់​ដូចជា​ធាតុ​វិទ្យុសកម្ម​ជាដើម
  • ​ផលិតកម្ម​ ​ឬ​ ​ការប្រើប្រាស់​សារធាតុ​សរសៃ​ដែល​មិន​អាច​បំផ្លាញ​បាន
  • ​ការ​ទិញ​ឧបករណ៍​កាប់​បំផ្លាញ​ឈើ​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ព្រៃ​ត្រូពិក
  • ប្រតិបត្តិការ​ជួញ​ដូរ​ឈើ​សម្រាប់​ប្រើប្រាស់​ក្នុង​ព្រៃ​ត្រូពិក
  • ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ឈើ​ ​ឬ​ ​ផលិតផល​ព្រៃឈើ​ផ្សេងៗ​ដែល​ទទួល​បាន​ពី​ព្រៃឈើ​ដែល​មិនទាន់​មានការ​គ្រប់គ្រង
  • ​ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ផលិតផល​ដែល​មាន​ផ្ទុក​សារជាតិ​ ​P​CBs
  • ​ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ចំពោះ​ឱសថ​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ​ផលិតកម្ម​ ​ឬ​ ​ការ​ជួញ​ដូរ​ថ្នាំ​សម្លាប់​សត្វល្អិត​ ​ឬ​ តិ​ណា​ឃាត​ដែល​ត្រូវ​បាន​ហាមឃាត់​ជា​អន្តរជាតិ
  • ​ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ជំនួញ​ដែល​នាំ​ឱ្យ​មានការ​បំផ្លិចបំផ្លាញ​បរិស្ថានធម្មជាតិ​ ​និង​ជាពិសេស​ស្រទាប់​អូ​សូន
  • ​ផលិតកម្ម​ ​ការ​ជួញ​ដូរ​ ​ការ​រក្សាទុក​ ​និង​ការ​​​ដឹកជញ្ជូន​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់​ ​ឬ​ ​សារធាតុ​ ​P​CBs ​ក្នុង​បរិមាណ​ច្រើន​ ​ឬ​ ​ការប្រើប្រាស់​ក្នុង​លក្ខណៈ​អាជីវកម្ម​នូវ​សារធាតុ​គីមី​ដែល​មានគ្រោះថ្នាក់
  • ​ការ​នេសាទ​ដែល​ប្រើប្រាស់​អួន​ ​មង​។​ល​។​ ​ដែល​មាន​ប្រវែង​លើស​ពី​ 2.5 ​គីឡូម៉ែត្រ
  • ​ផលិតកម្ម​ ​ឬ​ ​សកម្មភាព​ដែល​ប៉ះពាល់​ដល់​ការ​កាន់កាប់​ដីធ្លី​ដោយ​ជនជាតិ​ភាគតិច​ ​ឬ​ ​ការ​ប្រមូល​យក​ទ្រព្យសម្បត្តិ​ឬ​ដីធ្លី​ដែល​ស្ថិត​ក្នុង​ការ​ទាម​ទា​សិទ្ធិ​កាន់កាប់​ដោយ​ជនជាតិ​ភាគតិច​ ​ដោយ​គ្មាន​ឯកសារ​យល់ព្រម​ពី​ជនជាតិ​ភាគតិច​ទាំងនោះ
  • ​អាជីវកម្ម​ដែល​ទាក់ទង​នឹង​ការ​ផលិត​កែច្នៃ​ ​ឬ​ ​ចែកចាយ​ថ្នាំ​ខុសច្បាប់
  • ​រូបភាព​អាសអាភាស​ ​ឬ​ ​ការ​ផ្គត់ផ្គង់​ផលិតផល​ ​ឬ​ ​ផ្ដល់​សេវា​ផលិតផល​ដែល​មាន​លក្ខណៈ​ស្រដៀង​នេះ

របាយការណ៍សង្ខេបលទ្ធផលសង្គម

* ទិន្នន័យត្រូវបានធ្វើបច្ចុប្បន្នភាពដោយអនុលោមតាម CIFRS ។