លោក​ ស៊ីម​ សេនាជាតិ​

ប្រធាននាយកប្រតិបត្តិ

​លោក​ ​ស៊ីម​ ​សេនា​ជាតិ​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ​និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ឆ្នាំ​ 1994 ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​មក​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ ​និង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​។​ ​លោក​ក៏​ត្រូវ​បាន​ទទួលស្គាល់​ជា​គ្រូ​បង្គោល​មីក្រូ​ហិរញ្ញវត្ថុ​ (​Micro​finance​ ​Training​ o​f​ ​Trainer​) ​ដោយ​ ​A​D​B​I​ ​និង​ ​T​D​L​C ​របស់​ធនាគារ​ពិភពលោក​ ​និង​ UNC​D​F​ ​។

​លោក​ធ្លាប់​បាន​ធ្វើការងារ​ជាច្រើន​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​បាន​ចាប់ផ្តើម​បំ​ពេញការ​ងារ​ជាមួយ​ប្រា​សាក់​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​ក្នុង​តួនាទី​ជា​មន្ត្រី​ឥណទាន​ ​និង​ត្រូវ​បាន​ដំឡើង​ឋានៈ​ក្នុង​មុខតំណែង​ផ្សេងៗ​ជាច្រើន​ដូចជា​ ​គណនេយ្យករ​ ​នាយក​សាខា​ ​គ្រូ​បង្គោល​ផ្នែក​កម្មវិធី​ ​M​B ​និង​អ្នកត្រួតពិនិត្យ​ ​និង​នាយក​ហិរញ្ញវត្ថុ​។​ ​ចាប់ពី​ពាក់កណ្តាល​ឆ្នាំ​ 2002 ​មក​ ​លោក​បម្រើ​ការងារ​ក្នុង​តួនាទី​ជានា​យក​សាខា​ ​នាយក​ប្រតិបត្តិការ​ ​និង​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មួយផ្សេងទៀត​មុននឹង​ចូល​មក​បម្រើ​ការងារ​ជា​ប្រធាន​នាយក​ប្រតិបត្តិ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ចុង​ឆ្នាំ​ 2003 ​។​ ​បច្ចុប្បន្ន​ ​លោក​ ​មាន​តំណែង​ជា​ ​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​។

លោក អ៊ុំ សូផន

អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ

​លោក​ ​អ៊ុំ​ ​សូ​ផន​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​ថ្នាក់​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ជំនាញ​ធនាគារ​និង​ហិរញ្ញវត្ថុ​។​ ​មុន​ពេល​បម្រើ​ការងារ​នៅ​ប្រា​សាក់​ ​លោក​ ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​លើ​ការ​គ្រប់គ្រង​គណនេយ្យ​ ​គ្រប់គ្រង​ហិរញ្ញវត្ថុ​និង​ធនាគារ​ ​និង​ធ្លាប់​បម្រើ​ការងារ​ក្នុង​តួនាទី​ជានា​យក​ប្រតិបត្តិ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ធនាគារ​ពាណិជ្ជ​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រុមហ៊ុន​ឯកជន​នានា​ផង​ដែរ​។

​លោក​ចូល​បម្រើ​ការងារ​នៅ​ប្រា​សាក់​ក្នុង​តួនាទី​ជា​អគ្គនាយក​រង​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​ 2007 ​។​ ​បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ហិរញ្ញវត្ថុ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​។

លោក​ អ៊ុំ​ សមអឿន

អនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកប្រតិបត្តិការ

លោក​ ​អ៊ុំ​ ​សម​អឿន​ ​បាន​បញ្ចប់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​និង​បញ្ចប់​ការសិក្សា​ផ្នែក​គណនេយ្យ​ ​និង​ពាណិជ្ជកម្ម​ក្នុង​ឆ្នាំ​ 1988 ​និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ក្នុង​ឆ្នាំ​ 1995 ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​មក​ ​គាត់​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​ជាច្រើន​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ ​និង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​។​ ​លោក​ក៏​ជា​គ្រូ​បង្គោល​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួលស្គាល់​ដោយ​ ​A​D​B​I​ ​និង​ ​T​D​L​C ​របស់​ធនាគារ​ពិភពលោក​ ​និង​ UNC​D​F​ ​។

​លោក​ធ្លាប់​បម្រើ​ការ​ជាម​ន្រ្តី​រាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ ​ខេត្ត​តាកែវ​ ​ក្នុង​មុខងារ​ជា​ ​ប្រធាន​គណនេយ្យ​។​ ​ចាប់តាំង​ពី​ឆ្នាំ​ 1995 ​មក​ ​លោក​បាន​បម្រើ​ការ​នៅ​កម្មវិធី​ឥណទាន​ប្រា​សាក់​ ​ហើយ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អគ្គនាយក​រង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ចាប់ពី​ដើម​ឆ្នាំ​ 2007 ​។​ ​បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ប្រតិបត្តិការ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​។

លោក ជួប វាសនា

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកធនធានមនុស្ស

​លោក​ ​ជួប​ ​វាសនា​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​បរិញ្ញាបត្រ​សេដ្ឋកិច្ច​ ​ឯកទេស​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​ជំនាញ​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​។​ ​លោក​​​មាន​បទពិសោធន៍​ជាង​ 15 ​ឆ្នាំ​ក្នុង​វិ​ស័យ​ធនាគារ​ ​និង​មីក្រូ​ហិរញ្ញវត្ថុ​។​ ​លោក​បាន​ចូលរួម​បម្រើ​ការងារ​នៅ​ប្រា​សាក់​ក្នុង​ឆ្នាំ​ 2002 ​ក្នុង​តួនាទី​ជាម​ន្រ្តី​ឥណទាន​។​ ​ជាបន្តបន្ទាប់​ ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ ​ជានា​យក​អនុ​សាខា​ ​នាយក​សាខា​ ​និង​ជា​ប្រធាន​ផ្នែក​ឥណទាន​។​ ​ក្នុង​ឆ្នាំ​ 2010 ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ​នាយក​ ​នាយកដ្ឋាន​គ្រប់គ្រង​ ​និង​អភិវឌ្ឍន៍​ផលិតផល​។​ ​ក្នុង​ឆ្នាំ​ 2020 ​លោក​​​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ធនធានមនុស្ស​។

លោក​ នាង ​សុខឃីម

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកអាជីវកម្ម

​លោក​ ​នាង​ ​សុខ​ឃីម​ ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​ជា​គ្រូ​បង្គោល​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួលស្គាល់​ដោយ​ ​A​D​B​I​ ​និង​ ​T​L​D​C ​របស់​ធនាគារ​ពិភពលោក​ ​និង​ UNC​D​F​ ​។​ ​លោក​ ​បាន​បញ្ចប់​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​វិទ្យា​សា​ស្រ្ត​ក្សេត្រ​សា​ស្រ្ត​នៅ​ឆ្នាំ​ 1997 ​។​ ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទាក់ទង​នឹង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​ទៀត​ផង​ដែរ​។

​ក្នុង​ឆ្នាំ​ 1998 ​លោក​ ​បាន​ចាប់ផ្តើម​បំ​ពេញការ​ងារ​ក្នុង​វិ​ស័យ​មីក្រូ​ហិរញ្ញវត្ថុ​ដោយមាន​តួនាទី​ ​ជា​មន្ត្រី​ឥណទាន​ ​ហើយ​ត្រូវ​បាន​ដំឡើង​តួនាទី​ជាបន្តបន្ទាប់​ជាស​វន​ករ​ផ្ទៃក្នុង​ ​សវ​នក​រ​ផ្ទៃក្នុង​ជាន់ខ្ពស់​ ​នាយក​រង​ប្រតិបត្តិការ​ ​នាយក​រង​ឥណទាន​ ​និង​ជានា​យក​ឥណទាន​។​ ​ហើយ​ ​លោក​ ​ត្រូវ​បាន​ដំឡើង​តួនាទី​ជានា​យក​ប្រតិបត្តិ​ទទួលបន្ទុក​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​នៅ​ឆ្នាំ​ 2010 ​។​ ​បច្ចុប្បន្ននេះ​ ​លោក​ ​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​អាជីវកម្ម​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​។

លោក​ សាយ សូនី

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សារ

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​ ​និង​ជា​គ្រូ​បង្គោល​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ទទួលស្គាល់​ដោយ​ ​A​D​B​I​ ​និង​ ​T​L​D​C ​របស់​ធនាគារ​ពិភពលោក​ ​និង​ UNC​D​F​ ​។​ ​លោក​ ​ក៏បាន​បញ្ចប់​ថ្នាក់​បរិ​ញ្ញ​ប​ត្រ​គ្រប់គ្រង​ទី​ផ្សារ​ ​ហើយ​លោក​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាច្រើន​ទាំង​នៅ​តំបន់​អាស៊ី​ ​និង​អឺរ៉ុប​ ​ទាក់ទង​នឹង​ប្រតិបត្តិការ​មីក្រូ​ហិរញ្ញវត្ថុ​ ​ការ​អភិវឌ្ឍ​ផលិតផល​ ​ការ​គ្រប់គ្រង​អតិថិជន​ ​និង​ការ​គ្រប់គ្រង​ទី​ផ្សារ​។

លោក​ ​មាន​បទពិសោធន៍​ជាង​ 15 ​ឆ្នាំ​ ​លើ​ការ​គ្រប់គ្រង​គម្រោង​ ​ការ​គ្រប់គ្រង​ទី​ផ្សារ​ ​ការ​អភិវឌ្ឍ​ផលិតផល​ ​និង​ការ​គ្រប់គ្រង​ទាំង​ក្នុង​វិ​ស័​យ​ឯកជន​ ​ការងារ​សង្គម​ ​និង​មីក្រូ​ហិរញ្ញវត្ថុ​។

​លោក​បាន​ចូលរួម​បម្រើ​ការងារ​នៅ​ប្រា​សាក់​ក្នុង​ដើម​ឆ្នាំ​ 2005 ​ក្នុង​តួនាទី​ជា​ប្រធាន​ផ្នែក​ទី​ផ្សារ​ ​និង​ត្រូវ​បាន​ដំឡើង​តួនាទី​ជានា​យក​គ្រប់គ្រង​ទី​ផ្សារ​ក្នុង​ឆ្នាំ​ 2007 ​។​ ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជានា​យក​ប្រតិបត្តិ​ទទួលបន្ទុក​ទី​ផ្សារ​នៅ​ឆ្នាំ​ 2010​។​ ​បច្ចុប្បន្ននេះ​ ​លោក​​​មាន​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ទី​ផ្សារ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​។

លោក ជា ហាង

អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកផែនការយុទ្ធសាស្ត្រ និងអាជីវកម្ម

​លោក​ ​ជា​ ​ហាង​ ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ​និង​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គណនេយ្យ​ ​និង​ហិរញ្ញវត្ថុ​។​ ​លោក​​​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុ​ ​គណនេយ្យ​ ​លទ្ធកម្ម​ ​គ្រប់គ្រង​ធនធានមនុស្ស​ ​ឥណទាន​ ​សេវា​ធនាគារ​ ​ការរៀបចំ​វិធីសាស្ត្រ​និង​គោល​នយោបាយ​ស្ថាប័ន​ ​នីតិកម្ម​ ​អភិបាល​កិច្ច​សាជីវកម្ម​ ​យុទ្ធសាស្ត្រ​សាជីវកម្ម​ ​ផែនការ​អាជីវកម្ម​ ​និង​ការ​គ្រប់គ្រង​គម្រោង​។

​លោក​ធ្លាប់​បម្រើ​ការងារ​ក្នុង​តួនាទី​ផ្សេងៗ​ជាច្រើន​រួម​មាន​ ​នាយក​ហិរញ្ញវត្ថុ​និង​រដ្ឋបាល​ ​ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​ហិរញ្ញវត្ថុ​ ​លទ្ធកម្ម​ ​និង​រដ្ឋបាល​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ជំនួយ​ការ​រដ្ឋបាល​គម្រោង​ប្រា​សាក់​ ​នាយក​ ​នាយកដ្ឋាន​ផែនការ​យុទ្ធសាស្ត្រ​ ​និង​អាជីវកម្ម​។​ ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​ ​នាយក​ជាន់ខ្ពស់​ ​នាយកដ្ឋាន​ផែនការ​យុទ្ធសាស្ត្រ​ ​និង​អាជីវកម្ម​។​ ​លោក​ក៏​ជា​អភិបាល​នៃ​ក្រុមហ៊ុន​បុគ្គលិក​ប្រា​សាក់​ (​P​S​Co​) ​និង​ជា​ប្រធាន​បរ​ធន​បាល​កិច្ច​ហិរញ្ញវត្ថុ​ប្រា​សាក់​។​ ​ក្នុង​ឆ្នាំ​ 2020 ​លោក​ត្រូវ​បាន​ដំឡើង​តួនាទី​ជា​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ផែនការ​យុទ្ធសាស្ត្រ​ ​និង​អាជីវកម្ម​ ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ម​.​ក​។