Message from CEO

​យើង​បញ្ចប់​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​ទី​ 25 ​នៃ​ការ​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ហើយ​យើង​ពិតជា​មាន​កិត្តិយស​ ​និង​មោទនភាព​ដែល​បាន​ដឹកនាំ​ប្រា​សាក់​ឱ្យ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​ 1 ​នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ចំណាត់ថ្នាក់​លេខ​ 4 ​នៅ​ក្នុង​វិ​ស័យ​ធនាគារ​នៅ​កម្ពុជា​។​ ​ក្នុងរយៈ​កាល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ ​ប្រា​សាក់​ ​តែង​ទទួល​បាន​លទ្ធផល​យ៉ាងល្អ​ប្រសើរ​បំផុត​ ​ហើយ​កាន់តែ​រឹង​មាំ​ ​កាន់តែ​ខ្លាំងក្លា​ ​ខ្លាំង​ឡើងៗ​។​

លទ្ធផល​ឆ្នាំ​ 2019 ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា​ ​យុទ្ធសាស្ត្រ​របស់យើង​នៅតែ​បន្ត​ផ្ដល់​ភាព​ជោគជ័យ​ក្នុង​បរិយាកាស​ដ៏​ប្រឈម​ ​និង​បង្ហាញ​ពី​របៀប​ដែល​ប្រា​សាក់​នៅតែ​នាំ​យក​ភាព​ខ្លាំង​ ​និង​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​សម្រេច​បាន​នូវ​លទ្ធផល​យ៉ាងល្អ​ដោយ​ឥណទាន​មិន​ដំណើរការ​មាន​ក​ម្រិ​ត​ទាប​បំផុត​ប្រៀបធៀប​នឹង​វិ​ស័​យ​ទាំងមូល​ ​បុគ្គលិក​មាន​ផលិតភាព​ខ្ពស់​ ​គ្រប់គ្រង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​មាន​ទំនាក់ទំនង​ល្អ​រឹង​មាំ​ជាមួយ​អតិថិជន​ ​គ្រប់គ្រង​មូលធន​និង​ហា​និ​ភ័យ​ដោយ​ភាព​មធ្យ័ត​ច្បាស់លាស់​ ​និង​មាន​បុគ្គលិក​ចូលរួម​យ៉ាងសកម្ម​។​ ​យើង​មាន​វប្បធម៌​ដ៏​រឹង​មាំ​ ​សុចរិត​ភាព​ ​ទំនុក​ចិត្ត​ ​និង​សីលធម៌​ខ្ពស់​នៅ​ក្នុង​ការ​ប្រកប​អាជីវកម្ម​ ​ហើយ​យើង​ក៏មាន​មោទនភាព​រួម​ចំពោះ​លទ្ធផល​ការងារ​ដែល​យើង​សម្រេច​បាន​។​ ​យើង​មាន​ប្រវត្តិ​ដ៏​ជោគជ័យ​ ​និង​ការ​បោះជំហាន​ឈានទៅមុខ​មាន​លក្ខណៈ​ពិសេស​បើ​ប្រៀបធៀប​ជាមួយ​គូ​ប្រកួតប្រជែង​ ​ដែល​នឹង​បង្កើត​នូវ​គុណ​តម្លៃ​រយៈពេល​វែង​សម្រាប់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ក្នុង​ឆ្នាំ​ 2019 ​ប្រា​សាក់​ ​រក្សា​បាន​នូវ​ជំហរ​នាំមុខ​គេ​លើ​ទី​ផ្សារ​ហិរញ្ញវត្ថុ​ ​ជាមួយនឹង​បណ្ដាញ​ការិយាល័យ​ច្រើនជាង​គេ​ ​លទ្ធភាព​រក​ប្រាក់ចំណេញ​ខ្ពស់​ ​និង​ស​ម្ពៀ​ត​ឥណទាន​ច្រើនជាង​គេ​ ​គួបផ្សំ​នឹង​កំណត់​ត្រា​នៃ​កំណើន​ប្រកបដោយ​និរន្តរភាព​។​ ​លទ្ធផល​ដែល​ប្រា​សាក់​សម្រេច​បាន​រួម​មាន​៖

  • ​ទ្រព្យ​សកម្ម​សរុប​នៅ​ដំណាច់​ឆ្នាំ​ ​មាន​ចំនួន​ 3.1 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​គឺ​កើន​ឡើង​ 30.25% ​បើ​ធៀប​នឹង​ដំណាច់​ឆ្នាំ​ 2018 ​។​
  • ​ស​ម្ពៀ​ត​ឥណទាន​សរុប​មាន​ចំនួន​ 2.5 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​គឺ​កើន​ឡើង​ 27.49% ​និង​មាន​អតិថិជន​សេវា​ឥណទាន​សរុប​ចំនួន​ 417 ​ពាន់​នាក់​។​
  • ​ប្រា​សាក់​ ​រក្សា​បាន​នូវ​ជំហរ​នាំមុខ​គេ​ផ្នែក​គុណភាព​ស​ម្ពៀ​ត​ឥណទាន​ក្នុង​វិ​ស័យ​ ​ដោយ​អត្រា​ឥណទាន​មិន​ដំណើរការ​ ​មានត្រឹមតែ​ 0.36% ​។​
  • ​សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ​សរុប​ ​បាន​កើន​ឡើង​ដល់​ 1.79 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​អតិថិជន​សេវា​បញ្ញើ​សន្សំ​សរុប​ចំនួន​ 600 ​ពាន់​នាក់​។​
  • ​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​បាន​កើន​ឡើង​ 31.62% ​គឺ​មាន​ចំនួន​ 103 ​លាន​ដុល្លារ​អាមេរិក​ ​ពី​ 78.64 ​លាន​ដុល្លារ​អាមេរិក​នៅ​ដំណាច់​ឆ្នាំ​ 2018 ​។​
  • ​​ផ​លលើ​មូលធន​មាន​អត្រា​ 28.9% ​និង​ផ​លលើ​ទ្រព្យ​សកម្ម​មាន​អត្រា​ 3.8% ​។​
  • ​បណ្ដាញ​ការិយាល័យ​ ​គ្របដណ្ដប់​ 25 ​ខេត្ត​ ​រាជធានី​ ​ដោយមាន​ 180 ​ការិយាល័យ​នៅ​ទូទាំង​ប្រទេស​ ​ម៉ាស៊ីន​ ​AT​M​ ​មាន​ចំនួន​135 ​គ្រឿង​ ​ហើយ​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ភូមិ​ចំនួន​ 14,053 ​ដែល​ស្មើនឹង​ 86% ​នៃ​ភូមិ​សរុប​ទាំងអស់​នៅ​កម្ពុជា​ ​ជាមួយនឹង​បុគ្គលិក​បម្រើ​ការ​សរុប​ចំនួន​ 9,091 ​នាក់​។

ប្រាសាក់ ត្រៀមខ្លួនរួចជាស្រេចសម្រាប់ពេលអនាគត

​​ដោយ​ការ​សម្លឹង​ឆ្ពោះទៅ​មុខ​ វិ​ស័យ​សេវា​ហិរញ្ញវត្ថុ​នឹង​ត្រូវ​បាន​កែ​លម្អ​បន្ថែម​ទៀត​តាមរយៈ​ន​វា​នុ​វត្ត​ន៍ ​និង​ការផ្លាស់ប្ដូរ​នៃ​បច្ចេកវិទ្យា​ដ៏​លឿន​រហ័ស​។​ ​យើង​បាន​រៀបចំ​បង្កើន​សមត្ថភាព​របស់​មជ្ឈមណ្ឌល​ទិន្នន័យ​ ​មជ្ឈមណ្ឌល​ស​ង្រ្គោះ​ទិន្នន័យ​ ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ហា​និ​ភ័យ​នៃ​ការ​ក្លែង​បន្លំ​ ​ព្រមទាំង​ទិដ្ឋភាព​នៃ​បទ​ប្បញ្ញត្តិ​ដែល​តែងតែ​ប្រែប្រួល​។​ ​យើង​នឹង​បន្ត​ពង្រឹង​ការ​អនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​សន្តិសុខ​ព័ត៌មាន​វិទ្យា​របស់​ធនាគារជាតិនៃកម្ពុជា​។​

ប្រា​សាក់​ ​នឹង​បន្ត​វិនិយោគ​លើ​អាជីវកម្ម​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ព័ត៌មាន​វិទ្យា​ ​ធនធានមនុស្ស​ ​និង​នាម​ករ​ណ៍​របស់​ខ្លួន​ ​ដើម្បី​ផ្តល់​នូវ​បទពិសោធន៍​ដ៏​ល្អ​ជូន​អតិថិជន​ ​និង​ជ្រោមជ្រែង​ដល់​ពួកគាត់​ឱ្យ​ទទួល​បាន​ទំនុក​ចិត្ត​លើ​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគាត់​។​ ​យើង​រក្សា​នូវ​វប្បធម៌​ការពារ​ហា​និ​ភ័យ​ឱ្យ​បាន​មធ្យ័ត​ ​និង​ផ្តោត​លើ​ឧត្តមភាព​នៃ​ប្រតិបត្តិការ​ ​ព្រមទាំង​លើក​ក​ម្ពស់​វប្បធម៌​នៃ​ការ​ធ្វើ​បរិ​យា​ប័ន្ន​ដ៏​លេចធ្លោ​ ​ដើម្បី​នាំមក​នូវ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​អតិថិជន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់យើង​។

អនុវត្តយុទ្ធសាស្រ្តផ្តោត និងសង្គតិភាព

​យុទ្ធ​សា​ស្រ្ត​របស់យើង​គឺ​ដៅ​ឱ្យ​ចំ​ ​និង​មាន​សង្គតិភាព​។​ ​យើង​ប្តេជ្ញា​ផ្តល់​នូវ​កំណើន​ប្រកបដោយ​គុណភាព​ខ្ពស់​ ​កំណើន​ប្រាក់ចំណេញ​នាំមុខ​គេ​នៅ​ក្នុង​វិ​ស័យ​ ​និង​គុណ​តម្លៃ​រយៈពេល​វែង​។​ ​យុទ្ធ​សា​ស្រ្ត​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ផង​ដែរ​ ​ដើម្បី​ផ្តល់​នូវ​គុណភាព​ខ្ពស់​លើ​ទ្រព្យ​សកម្ម​ ​និង​កំណើន​ប្រាក់ចំណូល​ប្រកបដោយ​និរន្តរភាព​។​ ​យើង​នឹង​ស្វែងរក​កាលានុវត្ត​ភាព​ទាំងឡាយ​ដែល​ស្រប​ទៅ​នឹង​ចក្ខុវិស័យ​នៃ​និន្នាការ​ទី​ផ្សារ​របស់យើង​ ​ការ​កសាង​ភាព​ខ្លាំង​របស់យើង​ ​និង​ការ​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​ភាគ​ទុនិ​ក​។​

​យើង​គឺជា​អ្នកនាំ​មុខ​គេ​លើ​ទី​ផ្សារ​ ​និង​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ធំ​ជាងគេ​ ​ដោយ​គិត​លើ​ទ្រព្យ​សកម្ម​ ​និង​ស​ម្ពៀ​ត​ឥណទាន​។​ ​យើង​ផ្តោត​ការ​យកចិត្តទុកដាក់​ពង្រឹង​ពង្រីក​ការ​នាំមុខ​របស់យើង​តាមរយៈ​ទំហំ​ ​វិមាត្រ​ ​វិសាលភាព​ ​និង​សមត្ថភាព​ក្នុង​កា​រលក់​ផលិតផល​ ​និង​សេវា​ចម្រុះ​នានា​។

ការកសាងស្ថាប័នហិរញ្ញវត្ថុដ៏ល្អបំផុតដែលនាំមុខគេ

​ដោយ​ប្រមើល​ឆ្ពោះទៅ​មុខ​ ​បរិយាកាស​ប្រតិបត្តិការ​របស់យើង​នឹង​បន្ត​លើ​ការ​កែ​លម្អ​នានា​ដោយសារ​ការផ្លាស់ប្តូរ​យ៉ាង​លឿន​នៅ​ក្នុង​វិ​ស័​យ​ហិរញ្ញវត្ថុ​ ​និង​ការផ្លាស់ប្តូរ​បទ​ប្បញ្ញត្តិ​។​ ​ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​ ​ប្រា​សាក់​នៅតែ​បន្ត​រីក​ចម្រើន​យ៉ាងល្អ​ប្រសើរ​។

  •   ការប្រកួតប្រជែងនៅក្នុងទីផ្សារ
    • ​ការប្រកួតប្រជែង​គឺជា​កត្តា​ដ៏​សំខាន់​មួយ​នៃ​ចរិតលក្ខណៈ​របស់​ទី​ផ្សារ​ ​ហើយ​វាក៏​ជួយ​ឱ្យ​អតិថិជន​ទទួល​បានផល​ល្អ​ប្រសើរ​ ​ដូចជា​ថ្លៃ​ទាប​ជាង​មុន​ ​និង​ជម្រើស​ច្រើនជាង​មុន​។​ ​ការប្រកួតប្រជែង​ដើម្បី​បាន​ចំណែក​ទី​ផ្សារ​នៅ​ក្នុង​សេវា​ធនាគារ​សម្រាប់​អ្នកប្រើប្រាស់​ជា​បុគ្គល​ ​ដោយ​រាប់បញ្ចូល​ទាំង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​បាន​ជួយ​លើក​ក​ម្ពស់​សុខុមាលភាព​របស់​អតិថិជន​ ​ដោយ​អតិថិជន​ទទួល​បាន​ផលិតផល​ដែល​មាន​តម្លៃ​ទាប​ ​ជម្រើស​កាន់តែ​ច្រើន​ ​ផលិតផល​កាន់តែ​ល្អ​ ​និង​គុណភាព​កាន់តែ​ប្រសើរ​ ​និង​ការ​ទទួល​បាន​នូវ​សេវា​កាន់តែ​ងាយស្រួល​។​ ​សម្រាប់​រយៈពេល​វែង​ ​អត្ថប្រយោជន៍​ដែល​អតិថិជន​ទទួល​បាន​ក៏​ត្រូវ​ពឹងផ្អែក​យ៉ាងសំខាន់​ផង​ដែរ​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថិរភាព​ ​និង​រឹង​មាំ​នៅ​កម្ពុជា​។​
    • ​ធនាគារ​ ​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ ​ដែល​យើង​បាន​ប្រកួតប្រជែង​ ​ជាទូទៅ​វិវត្ត​ទៅ​រក​ភាព​ខ្លាំង​។​ ​យើង​ក៏បាន​ជួបប្រទះ​នូវ​ការប្រកួតប្រជែង​នៅ​ក្នុង​ភូមិ​សា​ស្រ្ត ​និង​ចំណែក​ទី​ផ្សារ​អាជីវកម្ម​មួយ​ចំនួន​ផង​ដែរ​ពី​ស្ថាប័ន​ថ្មីៗ​។​ ​ថ្វីបើ​ការប្រកួតប្រជែង​មានការ​កើន​ឡើង​ ​យើង​នៅតែ​រក្សា​បាន​ជំហរ​នាំមុខ​គេ​ ​ហើយ​បាន​ធ្វើការ​វិនិយោគ​សំខាន់​ៗ​លើ​សមត្ថភាព​បុគ្គលិក​ ​ដំណើរការ​ ​និង​បច្ចេកវិទ្យា​ ​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អតិថិជន​ថ្មី​ ​និង​ចាស់​តាម​គន្លង​របស់យើង​។​
  •   ការផ្លាស់ប្តូរបទប្បញ្ញតិ្ត
    • ​វិស័យ​ហិរញ្ញវត្ថុ​ ​តម្រូវ​ឱ្យ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​កាន់តែ​ច្រើនឡើង​នៅ​ប៉ុន្មាន​ឆ្នំា​ចុងក្រោយ​នេះ​ ​ហើយ​យើង​នៅតែ​មាន​សុទិដ្ឋិនិយម​ ​ដែល​យើង​ទទួល​បាន​បទពិសោធន៍​ក្នុង​ការ​ឆ្លងកាត់​ការផ្លាស់ប្តូរ​ជាច្រើន​។​ ​ប្រា​សាក់​ ​តែង​បាន​ឆ្លើយតបនឹង​ការផ្លាស់ប្តូរ​បទ​ប្បញ្ញត្តិ ​ហើយ​បាន​វិនិយោគ​យ៉ាង​ច្រើន​ដើម្បី​សម្រប​តាម​បទដ្ឋាន​ថ្មី​។​ ​ទម្រង់​សន្ទនីយភាព​របស់យើង​គឺ​មាន​ភាព​រឹង​មាំ​ ​ចំណែក​ឯ​អនុ​បាត​ដើមទុន​ថ្នាក់​ទីមួយ​មាន​ភាព​រឹង​មាំ​ ​និង​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ផង​ដែរ​។​ ​យើង​ជឿជាក់​ថា​ ​ជា​តុល្យការ​ ​បទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ធ្វើ​ឱ្យ​យើង​កាន់តែ​មាន​ភាព​រឹង​មាំ​ ​និង​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គ​។
  •   បន្តកសាងនៅលើគ្រឹះដ៏រឹងមាំ​
    • ​ប្រាសាក់ ​មាន​គ្រឹះ​ដ៏​ធំ​មាំ​ដើម្បី​បន្ត​កសាង​វប្បធម៌​ ​សុចរិត​ភាព​ ​ទំនុក​ចិត្ត​ ​និង​ឥរិយាបថ​សីលធម៌​នៅ​គ្រប់​ធុរកិច្ច​ទាំងអស់​របស់យើង​។​ ​យើង​មាន​មោទនភាព​រួម​ចំពោះ​លទ្ធផល​ការងារ​របស់យើង​។​ ​យើង​មាន​ប្រវត្តិ​ដ៏​ជោគជ័យ​ ​ហើយ​ជំហាន​របស់យើង​មាន​លក្ខណៈ​ពិសេស​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​វិនិ​យោគិន​ ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជុំវិញ​ពិភពលោក​។​ ​នៅ​ទូទាំង​ប្រា​សាក់​ ​បុគ្គលិក​ទាំងអស់​ផ្ដល់​គុណ​តម្លៃ​ខ្ពស់​ចំពោះ​ការ​ធ្វើការ​ជាមួយគ្នា​ ​ហើយ​ពួកគេ​មាន​ឆន្ទៈ​ដ៏​មោះមុត​ដូចគ្នា​ ​ក្នុង​ការ​បម្រើ​អតិថិជន​។​
    • ផលិតភាព​ការងារ​ដ៏​ខ្ពស់​របស់​បុគ្គលិក​ឥណទាន​ចំនួន​ 5,700 ​នាក់​ ​និង​បណ្ដាញ​ការិយាល័យ​ចំនួន​ 180 ​សាខា​ ​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ភាព​បត់បែន​ ​និង​ស្ថិរភាព​ផ្នែក​ប្រតិបត្តិការ​ដ៏​រឹង​មាំ​។​ ​អនុ​បាត​ចំណាយ​ធៀប​នឹង​ចំណូល​របស់យើង​មាន​អត្រា​ 36.2% ​គឺ​ស្ថិត​ក្នុងចំណោម​គ្រឹះស្ថាន​ដែល​ល្អ​បំផុត​នៅ​ក្នុង​វិ​ស័យ​។​ ​យើង​ជឿជាក់​ថា​ ​ទិដ្ឋភាព​ទាំងអស់​នេះ​នឹង​បន្ត​ឱ្យ​ប្រា​សាក់​រក្សា​ជំហរ​ជា​អ្នកនាំ​មុខ​គេ​ក្នុង​វិ​ស័​យ​ទាំងមូល​ ​និង​ការប្រកួតប្រជែង​លើ​ថ្លៃ​ដើម​។​

ដឹកនាំប្រកបដោយភាពជឿជាក់

ខណៈ​ការផ្លាស់ប្តូរ​បទ​ប្បញ្ញត្តិ ​ការកំណត់​ពិ​ដាន​អត្រា​ការប្រាក់​ ​ប​ម្រែ​ប​ម្រួ​ល​ទី​ផ្សារ​ ​និង​ការ​កើន​ឡើង​នៃ​ការប្រកួតប្រជែង​ ​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​កើតឡើង​ក៏ដោយ​ ​ប៉ុន្តែ​យើង​ក៏បាន​សម្លឹង​ឃើញ​ពី​កាលានុវត្ត​ភាព​ជាច្រើន​ផង​ដែរ​។​ ​យើង​ប្តេជ្ញា​ផ្តល់​ជូន​យុទ្ធ​សា​ស្រ្ត​ដ៏​ត្រឹមត្រូវ​ ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​សេវា​ ​ពង្រឹង​វប្បធម៌​និង​បុគ្គលិក​របស់យើង​ ​ដើម្បី​ជំរុញ​ឱ្យ​មានការ​រីក​ចម្រើន​ ​និង​ទាញ​យក​អត្ថប្រយោជន៍​ពី​ការផ្លាស់ប្ដូរ​នៅ​លើ​ទី​ផ្សារ​។​ ​អ្វី​ដែល​ពេលវេលា​ទាំងនេះ​បាន​បង្ហាញ​ប្រាប់​យើង​ ​គឺថា​ ​យុទ្ធសាស្ត្រ​របស់យើង​កំពុង​ដំណើរការ​បាន​យ៉ាងល្អ​ប្រសើរ​។​ ​យើង​មាន​ជំនឿ​ចិត្តជា​ង​ពេលណា​ៗ​ទាំងអស់​ថា​ ​យើង​បាន​ជ្រើសរើស​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​ ​និង​មាន​មនុស្ស​ដ៏​មាន​សមត្ថភាព​ដែល​អាច​ឆ្លើយតប​ចំពោះ​ការ​ប្រឈម​នៅ​ពេល​ខាងមុខ​។​

​ដោយ​បន្ត​ចាប់​យក​កំណើន​ប្រកបដោយ​ការទទួលខុសត្រូវ​ ​និង​និរន្តរភាព​ ​យើង​បាន​ព្យាយាម​បន្ត​ពាំ​នាំ​នូវ​អ្វី​ដែល​ត្រឹមត្រូវ​ជូន​ចំពោះ​អតិថិជន​និង​ភាគ​ទុនិ​ក​ដែល​រួម​ដំណើរ​ជាមួយ​យើង​ ​ឆ្លងកាត់​ពេលវេលា​ដ៏​លំបាកលំបិន​នេះ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​សម្បូរ​រុងរឿង​។​

​​យើង​មានទំនុក​ចិត្ត​យ៉ាង​មុតមាំ​ថា​ ​យុទ្ធ​សា​ស្រ្ត​របស់យើង​មាន​ភាព​រឹង​មាំ​។​ ​តាមរយៈ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​បាន​យ៉ាងល្អ​ប្រសើរ​ ​និង​ការ​រីក​ចម្រើន​ប្រកបដោយ​អត្ថន័យ​ ​ប្រៀបធៀប​នឹង​អាទិភាព​ដែល​យើង​បាន​គ្រោងទុក​ ​ប្រា​សាក់​ ​នឹង​នៅតែ​ស្ថិត​ក្នុង​ជំហររឹង​មាំ​ដើម្បី​អនុវត្ត​តាម​គោលដៅ​លទ្ធផល​រយៈពេល​មធ្យម​ ​និង​បង្កើត​គុណ​តម្លៃ​សម្រាប់​ភាគី​ពាក់ព័ន្ធ​ក្នុងរយៈពេល​វែង​។​

​​ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​ថ្នាក់​គ្រប់គ្រង​គ្រប់​លំដាប់​ថ្នាក់​ ​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បំ​ពេញការ​ងារ​ ​អរគុណ​ចំពោះ​ក្រុមប្រឹក្សា​ភិ​បាល​ក្នុង​ការ​គាំទ្រ​ ​និង​ការ​ផ្តល់​ដំបូន្មាន​ ​និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ ​និយ័ត​ករ​ ​និង​ធនាគារជាតិនៃកម្ពុជា​ ​រួម​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់ជាន់ថ្នាក់​ដែល​តែងតែ​គាំទ្រ​ប្រា​សាក់​។​

​​លទ្ធផល​ដ៏​ល្អឯក​របស់​ប្រា​សាក់​នៅ​ឆ្នាំ​ 2019 ​គឺជា​សក្ខីភាព​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ ​និង​ការ​លះបង់​របស់​បុគ្គលិក​ប្រា​សាក់​ជិត​ 9,100 ​នាក់​។​ ​យើងខ្ញុំ​សូម​ទទួលស្គាល់​នូវ​ការចូលរួម​ចំណែក​នេះ​ ​និង​សូម​ថ្លែង​អំណរគុណ​ពួកគាត់​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នេះ​។

ស៊ី​ម​ ​សេនា​ជាតិ​
ប្រធាន​នាយក​ប្រតិបត្តិ​