• 2020

    • ដើមទុនចុះបញ្ជីចំនួន 920 ប៊ីលានរៀល (សមមូលនឹង 230 លានដុល្លារអាមេរិក) នៃភាគទុនិកទាំង 3 ត្រូវបានបែងចែកទៅភាគទុនិកចំនួន 4 រួមមាន ធនាគារ គូកមីន ធនាគារ BEA ក្រុមហ៊ុន LOLC និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
    • ប្រាសាក់បានផ្លាស់ប្តូរទម្រង់គតិយុត្ត និងនាមករណ៍ពី «ប្រាសាក់ ម៉ាយក្រូហ្វាយនែន អ៊ិនស្ទីធ្យូសិន លីមីតធីត ហៅកាត់ថា ប្រាសាក់ អិមអេហ្វអាយ អិលធីឌី» ទៅជា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក ហៅកាត់ថា ប្រាសាក់ អិមអេហ្វអាយ ម.ក» ដែលទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។
    • ប្រាសាក់ទទួលបានវិញ្ញាបនបត្រចុះបញ្ជីមូលបត្រពីក្រុមហ៊ុន
    • ផ្សារមូលបត្រកម្ពុជា។

  • 2019

    • នៅដើមឆ្នាំនេះ ប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីរហូតដល់ចំនួន 672 ប៊ីលានរៀល (សមមូលនឹង 168 លានដុល្លារអាមេរិក) ។
    • នៅខែសីហា ប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីពី 672 ប៊ីលានរៀល រហូតដល់ 920 ប៊ីលានរៀល (សមមូលនឹង 230 លានដុល្លារអាមេរិក) ដែលបែងចែកភាគទុនិកចំនួន 3 រួមមាន ធនាគារ BEA ក្រុមហ៊ុន LOLC និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
    • ប្រាសាក់បានដាក់ឱ្យដំណើរម៉ាស៊ីនដាក់ប្រាក់ដែលផ្តល់សេវាជូនអតិថិជនរៀងរាល់ថ្ងៃ និង 24 ម៉ោងក្នុង 1 ថ្ងៃ។
  • 2018

    • ប្រាសាក់ទទួលបានសមតុល្យប្រាក់បញ្ញើសន្សំច្រើនជាង 1 ប៊ីលានដុល្លារអាមេរិក។
    • ប្រាសាក់ទទួលបានចំណាត់ថ្នាក់ «A និងស្ថិរភាព» លើលទ្ធផលហិរញ្ញវត្ថុ ពី MicroFinanza Rating ។
  • 2017

    • ដើមទុនចុះបញ្ជីចំនួន 440 ប៊ីលានរៀល (សមមូលនឹង 110 លានដុល្លារអាមេរិក) នៃភាគទុនិកទាំង 5 ខាងលើ ត្រូវបានបែងចែកទៅភាគទុនិកចំនួន 3 រួមមាន ធនាគារ BEA ក្រុមហ៊ុន LOLC និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
  • 2016

    • ប្រាសាក់ បានបង្កើនដើមទុនចុះបញ្ជីរហូតដល់ចំនួន 440 ប៊ីលានរៀល (សមមូលនឹង 110 លានដុល្លារអាមេរិក) ដែលមានការចូលរួមវិនិយោគពីភាគទុនិកចំនួន 5 រួមមានភាគទុននិក BIO, DCG, FMO និង LOLC និងភាគទុនិកក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
    • ប្រាសាក់ចុះកិច្ចព្រមព្រៀងជាមួយរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញក្នុងការផ្តល់សេវាទូទាត់វិក្កយបត្រទឹកជូនដល់អតិថិជន។
    • ប្រាសាក់បានដាក់ឱ្យដំណើរការសេវាម៉ាស៊ីនឆូតកាតដើម្បីផ្ដល់ជូនសេវាឱ្យបានប្រសើរជូនអតិថិជន។
    • ប្រាសាក់សម្រេចបានសមិទ្ធផលសំខាន់ថ្មីមួយដោយទទួលបានសម្ពៀតឥណទាន 1 ប៊ីលានដុល្លារអាមេរិក។
  • 2015

    • ប្រាសាក់ បានបង្កើនដើមទុនចុះបញ្ជីរបស់ខ្លួនដល់ 288 ប៊ីលានរៀល (សមមូលនឹង 72 លានដុល្លារអាមេរិក)។
    • ទ្រព្យសកម្មសរុបរបស់ប្រាសាក់កើនឡើងច្រើនជាង 1 ប៊ីលានដុល្លារអាមេរិក។
    • ប្រាសាក់បានទទួលពានរង្វាន់ 3 ផ្សេងគ្នាក្នុងពេលតែមួយពី International Data Group រួមមាន Outstanding Retail Banking, Financial Performance និង Security Initiative ។
    • ប្រាសាក់ចុះកិច្ចព្រមព្រៀងជាមួយអគ្គិសនីកម្ពុជាក្នុងការផ្តល់សេវាទូទាត់វិក្កយបត្រភ្លើងជូនដល់អតិថិជន។
    • ប្រាសាក់ទទួលបានចំណាត់ថ្នាក់ «A និងស្ថិរភាព» លើលទ្ធផលហិរញ្ញវត្ថុ និង «ពិន្ទុ 4» លើលទ្ធផលសង្គម ដែលវាយតម្លៃដោយ Planet Rating ។
    • ប្រាសាក់ទទួលបាន «វិញ្ញាបនបត្រលើកិច្ចការពារអតិថិជន» ពី Smart Campaign ។
  • 2014

    • ប្រាសាក់បានបង្កើនដើមទុនរហូតដល់ 188 ប៊ីលានរៀល (សមមូលនឹង 47 លានដុល្លារអាមេរិក)។
    • ប្រាសាក់បានដាក់ឱ្យដំណើរការហិរញ្ញវត្ថុថ្មីគឺ សេវាធនាគារចល័ត (ម៉ូបាលប៊ែងឃីង និងអុិនធឺណិតប៊ែងឃីង) ជូនដល់អតិថិជន។
  • 2013

    • ប្រាសាក់ទទួលបាន «ពានរង្វាន់តម្លាភាពលើថ្លៃលក់ផលិតផល» ពីស្ថាប័នអន្តរជាតិ MFTransparency ។
    • ប្រាសាក់ ទទួលបានពានរង្វាន់ឆ្នើម «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលមានគំនិតច្នៃប្រឌិតខ្ពស់លើផលិតផល» ពីក្រុមហ៊ុនអន្តរជាតិ International Data Group ។
  • 2012

    • ប្រាសាក់បានបង្កើនដើមទុនចុះបញ្ជីពីចំនួន 15.4 ប៊ីលានរៀលដល់ 80 ប៊ីលានរៀល (សមមូលនឹង 20 លានដុល្លារអាមេរិក) បន្ទាប់ពីការដកទុនវិនិយោគរបស់ភាគទុនិក Oikocredit។
    • ភាគហ៊ុនវិនិយោគរបស់ Oikocredit ត្រូវបានបែងចែករវាងភាគទុនិកទាំង 5 របស់ប្រាសាក់។ ភាគទុនិក BIO, DCG, FMO, LOLC និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ។
    • ប្រាសាក់ ក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់សេវាអេធីអឹម (ATM) ប្តូរប្រាក់ ផ្ទេរប្រាក់ និងសេវាបើកប្រាក់បៀវត្ស។
    • ប្រាសាក់បានដាក់ដំណើរការការិយាល័យកណ្តាលដែលបានធ្វើឡើងក្នុងគោលបំណងសន្សំសំចៃ និងមិនបង្កផលប៉ះពាល់ដល់បរិស្ថានដើម្បីបម្រើអតិថិជនឱ្យកាន់តែប្រសើរ។
  • 2011

    • ប្រាសាក់ទទួលអាជ្ញាប័ណ្ណជាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនពីធនាគារជាតិនៃកម្ពុជា។
    • ប្រាសាក់ ទទួលបានចំណាត់ថ្នាក់ «A-» ជាមួយទស្សនវិស័យ «ស្ថិរភាព» ពី Planet Rating ។
  • 2009

    • ប្រតិបត្តិការអាជីវកម្មចម្បងរបស់ប្រាសាក់ គឺការផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជននៅតំបន់ជនបទតាមរយៈការិយាល័យកណា្តលរបស់ខ្លួននៅរាជធានីភ្នំពេញ និងតាមការិយាល័យនានាដែលស្ថិតនៅតាមបណា្តខេត្ត និងស្រុកនៅកម្ពុជា។
    • ប្រាសាក់បានបំពាក់នូវប្រព័ន្ធធនាគារស្នូលឈ្មោះថា Oracle Flexcube Universal Banking សម្រាប់ផ្តល់ភាពងាយស្រួលក្នុងដំណើរការប្រតិបត្តិការរបស់ខ្លួន កសាងគុណសម្បត្តិនៃការប្រកួតប្រជែង ជួយគ្រឹះស្ថានឱ្យមានលទ្ធភាពផ្តល់សេវាកម្មជូនដល់អតិថិជនគោលដៅរបស់ខ្លួនកាន់តែប្រសើរជាងមុននៅទូទាំងកម្ពុជា និងអាចគ្រប់គ្រងប្រព័ន្ធព័ត៌មានប្រកបដោយប្រសិទ្ធភាព។
    • ប្រាសាក់ទទួលបានចំណាត់ថ្នាក់ «BBB+» ពី MicroFinanza Rating ។
  • 2008

    • ក្រសួងពាណិជ្ជកម្មបានទទួលស្គាល់ការកែប្រែលក្ខន្តិកៈក្នុងការផ្លាស់ប្តូរភាគទុនិក ហើយធនាគារជាតិនៃកម្ពុជាក៏ទទួលសា្គល់ការកែប្រែនេះដែរ។
    • ប្រាសាក់មានដើមទុនចុះបញ្ជីពីចំនួន 15.4 ប៊ីលានរៀល (សមមូលនឹង 3.75 លានដុល្លារអាមេរិក)។
  • 2007

    • ប្រាសាក់បានបញ្ចប់ការកម្លាយខ្លួនដោយជំនួសភាគទុនិកដំបូងគឺ មូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF) ដោយភាគទុនិកថ្មីចំនួន 5 រួមមាន ក្រុមហ៊ុនវិនិយោគរបស់ប្រទេសបែលហ្សិកសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (BIO) ក្រុមហ៊ុនដ្រាហ្គិនខាភិថល (DCG) ក្រុមហ៊ុនហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍរបស់ប្រទេសហូឡង់ (FMO) ក្រុមហ៊ុនលង្កាអ័ររិកលីសស៊ីង អិលធីឌី (LOLC) និងក្រុមហ៊ុនអ៊យកូក្រេឌីត (Oikocredit) ។ ប្រាសាក់មានភាគទុនិកចំនួន 6 រួមទាំងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo) ផងដែរ។
    • ប្រាសាក់ទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មអចិន្ត្រៃយ៍ពីធនាគារជាតិនៃកម្ពុជា។
  • 2004

    • គ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុប្រាសាក់ បានបង្កើតឡើងដោយមានការចូលរួមមូលនិធិវិនិយោគពីភាគទុនិកដំបូងចំនួន 2 និងបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មក្នុងនាមជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។ ប្រាសាក់ ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាសម្រាប់ប្រកបអាជីវកម្មដោយផ្តល់សេវាហិរញ្ញវត្ថុដល់សហគមន៍ជនបទ និងសហគ្រាសខ្នាតតូច។
  • 2003

    • គណៈកម្មការដឹកនាំការអនុវត្តគម្រោងប្រាសាក់ បានសម្រេចកម្លាយខ្លួនពីគម្រោងឥណទានទៅជាគ្រឹះសា្ថនមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណប្រកបអាជីវកម្មតាមផ្លូវច្បាប់។ មូលនិធិអភិវឌ្ឍន៍ជនបទកម្ពុជា (CRDF) រួមជាមួយក្រុមហ៊ុនបុគ្គលិកប្រាសាក់ត្រូវបានបង្កើតឡើង ដើម្បីជួយសម្រួលដល់គម្រោងក្លាយខ្លួននេះ។
  • 2002

    • ចាប់ផ្តើមកម្លាយខ្លួនពីគម្រោង ដោយបង្កើតសមាគមឥណទានប្រាសាក់ ដែលជាប្រតិបតិ្តករឥណទានជនបទ និងចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា។
  • 1995

    • ចាប់ផ្ដើមដំបូងក្រោមរូបភាពជាគម្រោងអភិវឌ្ឍន៍ ដោយទទួលបានមូលនិធិពីសហភាពអឺរ៉ុប ក្នុងគោលបំណងសា្តរឡើងវិញ និងគាំទ្រវិស័យកសិកម្មនៅក្នុងខេត្តចំនួន 6 ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ ព្រៃវែង និងសា្វយរៀង។