ប្រាសាក់ ​មាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ ​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​ធ្វើ​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​ 25 ​ឆ្នាំ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​។​ ​បច្ចុប្បន្ននេះ​ ​ប្រា​សាក់​ ​គឺជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​ ​បើ​គិត​ពី​ទ្រព្យ​សកម្ម​ ​ស​ម្ពៀ​ត​ឥណទាន​ ​គុណភាព​ឥណទាន​ ​ប្រាក់ចំណេញ​ ​ប្រាក់​បញ្ញើ​ពី​អតិថិជន​ ​និង​ឈរ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ធំ​ៗ​ចំនួន​ 5 ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

​ប្រា​សាក់​ ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ ​មាន​ជាអាទិ៍​ ​សេវា​ឥណទាន ប្រាក់​បញ្ញើ​សន្សំ ទូទាត់​វិក្កយបត្រ​ទឹក ទូទាត់​វិក្កយបត្រ​ភ្លើង ​ទូទាត់​វិក្កយបត្រ​សំរាម​និង​សំណល់​រឹង​ បង់ថ្លៃ​សិក្សា បញ្ចូល​កាត​ទូរស័ព្ទ​គ្រប់​ប្រព័ន្ធ ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ប្រព័ន្ធ​បាគង ​(B​a​kon​g​) និង​ប្រព័ន្ធ​រី​ធែ​ល​ផេ (​Retail​ ​Pay​) ផ្ទេរ​ប្រាក់​ឬ​ដកប្រាក់​តាម​លេខ​សម្ងាត់ ​ប្តូរ​ប្រាក់​ ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​ឬ​ ​សេវា​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ជា​សមាជិក​ CSS សេវា​ទូទាត់​រហ័ស សេវា​បើកប្រាក់​បៀវត្ស​ អេ​ធី​អឹ​ម ម៉ាស៊ីន​ដាក់​ប្រាក់​ ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ប្រាសាក់អុីនធឺណិតប៊ែងឃីង​ (​P​R​A​SAC​ ​Inter​net​ ​Banking​) ម៉ាស៊ីន​ឆូត​កាត​ សេវាបញ្ជា​ក់​សមតុល្យ​គណនី សេវាបញ្ជា​ការ​ទូទាត់​អ​ចិន្ត្រៃយ៍ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​។

​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​ដោយ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 3.61 ​ប៊ី​លាន​ដុល្លារ​អាមេរិក ​គិត​ត្រឹម​ថ្ងៃ​ទី​ 31 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2020 ​ប្រា​សាក់​មាន​បណ្ដាញ​ការិយាល័យ​សាខា​ធំ​ជាងគេ​លំដាប់​ទី​ 2 ​ដោយមាន​សាខា​ចំនួន​ 182 ​ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ប្រា​សាក់ ​មាន​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ ​ការ​បម្រើ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ​ ​និង​មាន​ប្រព័ន្ធ​ធនាគារ​ស្នូល​ទំនើប​ប្រកបដោយ​តម្លា​ភាព​ ​សម្រាប់​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ ​និង​សាធារណជន​។

ប្រា​សាក់​ ​តែង​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អតិថិជន​ ​អាជ្ញាធរ​មូលដ្ឋាន​ ​និយ័ត​ករ​ ​ជាពិសេស​ធនាគារជាតិនៃកម្ពុជា​ ព្រមទាំង​ទទួល​បាន​ពានរង្វាន់​ ​និង​វិញ្ញា​បន​ប​ត្រ​ជាច្រើន​ពី​ស្ថាប័នជាតិ​និង​អន្ដរជាតិ​ដូចជា​ M​F​Transparency​, ​Smart​ ​Campaign​, ​Plane​t​ ​Rating, Micro​Fin​an​z​a​ ​Rating, ​អគ្គនាយកដ្ឋាន​ពន្ធដារ ធនាគារជាតិនៃកម្ពុជា ​និងក្រុមហ៊ុន​ក្រេ​ឌីត​ប្យូរ៉ូ​កម្ពុជា ​ជាដើម​។