ប្រាសាក់មានដើមទុនចុះបញ្ជីចំនួន 1,200 ប៊ីលានរៀល សមមូលនឹង 300 លានដុល្លារអាមេរិក ដែលបានមកពីការចូលរួមមូលនិធិវិនិយោគរបស់ភាគទុនិកចំនួន 4 រួមមាន ធនាគារ KB Kookmin Bank ធនាគារ Bank of East Asia (BEA) ក្រុមហ៊ុន Lanka ORIX Leasing Company (LOLC Group) និងក្រុមហ៊ុនបុគ្គលិកប្រាសាក់ (PSCo)។

ធនាគារ ខេប៊ី គូកមីន

​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ (KB Kook​m​in​ ​Bank​) ​គឺជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​មាន​ចំនួន​សាខា​ច្រើនជាង​គេ​បំផុត​នៅ​ក្នុង​វិ​ស័យ​​ធនាគារ​ ​និង​មាន​អតិថិជន​ជាង​ 30 ​លាន​នាក់​ ​ដែល​សម​មូល​នឹងជា​ង​ពាក់កណ្ដាល​នៃ​ចំនួន​ប្រជាជន​កូរ៉េ​ទូទាំង​ប្រទេស​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​ក៏​ឈរ​ជា​ធនាគារ​នាំមុខ​គេ​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​លតា​ម​ប្រព័ន្ធ​ទូរស័ព្ទ​ចល័ត​ ​រួម​មាន​ ​L​i​i​v​ ​និង​ KB ​Star​ ​Banking​ ​ដោយមាន​អតិថិជន​ច្រើនជាង​ 15 ​លាន​នាក់​។​ ​ធនាគារ​ ខេ​ប៊ី​ ​គូក​មីន​ ​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួមបញ្ចូល​គ្នា​ក្នុងចំណោម​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ KB ​Financial​ ​Group​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​វេ​ប​សាយ​ត៍​៖​ ​w​w​w​.kb​star​.​co​m​ ​ឬ​ ​w​w​w​.kb​f​g​.​co​m​ ​។

The Bank of East Asia

​BE​A​ ​ជា​ធនាគារ​ក្នុងស្រុក​ឯករាជ្យ​ធំ​ជាងគេ​នៅ​ទីក្រុង​ហុងកុង​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1918 ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 884.4 ​ប៊ី​លាន​ដុល្លារ​ហុងកុង​ ​សម​មូល​នឹង​ 114.1 ​ប៊ី​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃ​ទី​ 31 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2020 ​និង​បាន​ចុះបញ្ជី​ក្នុង​ទី​ផ្សារ​ភាគ​ហ៊ុន​ហុងកុង​ ​ហើយ​ ​BE​A​ ​ក្លាយ​ជា​ម្ចាស់​ហ៊ុន​ដែល​មាន​សិទ្ធិ​ក្នុង​ការបោះឆ្នោត​ក្នុង​ផ្សារ​ភាគ​ហ៊ុន​ ​Hang​ S​e​n​g​ ​Index​ ​។
 
BEA ​ផ្តល់​សេវា​ធនាគារ​ជា​ច្រើន​ជូន​អតិថិជន​ដូចជា សេវា​ធនាគារ​សម្រាប់​សាជីកម្ម​ សេវាធនាគារ​សម្រាប់​ឯកត្តជន ​សេវា​គ្រប់គ្រង​ទ្រព្យសម្បតិ្ត​ និងសេវា​វិនិយោគទុន​ផ្សេងៗ​ទៀត តាម​រយៈ​បណ្តាញ​ការិយាល័យ​ជាង​ 220 សាខា​ គ្រប​ដណ្តប់​ទូទាំង​ហុងកុង និង​តំបន់​សំខាន់ៗ​ផ្សេង​ទៀត​នៃ​ប្រទេស​ចិន​ តំបន់​អាស៊ី​អាគ្នេយ៍ ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​លម្អិត​ សូម​ចូល​ទៅ​កាន់​វេបសាយត៍​៖ www.hkbea.com

LOLC International Private Limited

LOLC Group ជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​នៅ​ប្រទេស​ស្រីលង្កា ដោយ​មាន​ភាគហ៊ុន​ជា​ច្រើន​នៅ​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​។ ការ​រីកចម្រើន​ដែល​មិន​ធ្លាប់​មាន​របស់​ក្រុមហ៊ុន LOLC Group រាប់​បញ្ចូល​តាំង​ពី​អាជីវកម្ម​ស្នូល​របស់​ខ្លួន​រហូត​ដល់​សេវាហិរញ្ញវត្ថុ ដែល​ផ្តោត​ជា​សំខាន់​លើ​សហគ្រាស​ខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម​។ LOLC ក៏​មាន​វត្តមាន​លើ​វិស័យ​មីក្រូហិរញ្ញវត្ថុដ៏​រឹងមាំ​នៅ​ក្នុង​កម្ពុជា ភូមា និង​ប៉ាគីស្ថាន។ ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​វេបសាយត៍៖ www.lolc.com

ក្រុមហ៊ុនបុគ្គលិកប្រាសាក់

ក្រុមហ៊ុន​បុគ្គលិក​ប្រាសាក់ (PSCo) ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់ និង​បទប្បញ្ញត្តិ​ទូទៅ​របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​មាន​គោលបំណង​ដើម្បី​វិនិយោគ​មូលនិធិ​ជាមួយ​គ្រឹះសា្ថន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់ ម.ក និង​ដើម្បី​គ្រប់គ្រង​ការវិនិយោគ​ឲ្យ​ស្រប​តាម​បទដ្ឋាន​វិជា្ជជីវៈ​និង​ក្រម​សីលធម៌​ខ្ពស់​ជាមួយ​នឹង​តមា្លភាព និង​អភិបាលកិច្ច​ល្អ។ ក្រុមហ៊ុន​ក៏​អាច​ធ្វើ​សកម្មភាព​លើ​ការ​គ្រប់គ្រង​ទ្រព្យសកម្ម​និង​ដើមទុន​ផ្សេងៗ ការ​វិនិយោគ និង​សកម្មភាព​ទិញលក់​ ព្រមទាំង​សេវា ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ ដោយ​ប្រយោល​ទៅ​នឹង​គោលបំណង​ខាង​លើ ឬ គោលបំណង​ស្រដៀង​គា្ន និង សកម្មភាព ឬ សេវាកម្ម​ដែល​ជា​ចរិត​លក្ខណៈ​ក្នុង​ការ​អភិវឌ្ឍ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន។