មន្រ្តីប្រមូលបំណុលមិនដំណើរការ

 ថ្ងៃផ្សព្វផ្សាយ​ ៖ October 14, 2021
 កាល​បរិច្ឆេទឈប់ទទួលពាក្យ ៖ October 27, 2021
  ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 8  រូប

ទីតាំងការងារ៖

  • សាខាបាក់ទូក (១រូប)
  • សាខាសៀមរាប(១រូប)
  • សាខាស្អាង (១រូប)
  • សាខាឈូក (១រូប)
  • សាខាភ្នំស្រួច (១រូប)
  • សាខាពួក (២រូប)
  • សាខាស្វាយដង្គំ (១រូប)

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • តាមដានត្រួតពិនិត្យគុណភាពឥណទានតាមសាខាជាប្រចាំ
  • តាមដានរបាយការណ៍ឥណទានហួសកាលកំណត់ និងលុបចេញពីបញ្ជី (LWO) ក្រោមការគ្រប់គ្រង ដើម្បីធានាថា NPL និង LWO ត្រូវបានដោះស្រាយ
  • តាមដានលទ្ធផលឥណទានលុបចេញពីបញ្ជី (LWO) ដែលប្រមូលបាន ធៀបនឹងផែនការ
  • ធ្វើការវាយតម្លៃគុណភាពឥណទាន ដើម្បីកំណត់តំបន់ដែលមាន PAR កើនឡើង
  • កំណត់ និងបញ្ជាក់មូលហេតុដែល LWO មិនអាចប្រមូលមកវិញបានតាមផែនការ
  • កំណត់យុទ្ធសាស្រ្ត ដើម្បីទាប្រាក់កម្ចីត្រឡប់មកវិញ និង ដោះស្រាយបញ្ហាដែលជួបប្រទះ
  • អភិវឌ្ឍ និងធ្វើបច្ចុប្បន្នកម្មលើនីតិវិធី ដើម្បីត្រួតពិនិត្យលើដំណើរការនៃការគ្រប់គ្រង NPL និង LWO ក្នុងសាខា
  • ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន (មេភូមិ មេឃុំ និងប៉ូលីស)
  • អនុវត្តការងារដទៃទៀតតាមការចាត់ចែងរបស់អ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​បានបញ្ចប់បរិញ្ញាបត្រផ្នែកច្បាប់ ឬ សញ្ញាប័ត្រដែលមានតម្លៃស្មើ
  • មានបទពិសោធន៍យ៉ាងតិច ២ឆ្នាំ ក្នុងផែ្នកឥណទានទាក់ទងនឹងផ្លូវច្បាប់
  • មានបទពិសោធន៍យ៉ាងតិច ១ឆ្នាំ ក្នុងការផ្ដល់យោបល់ផ្លូវច្បាប់
  • មានបទពិសោធន៍ក្នុងការដោះស្រាយបញ្ហា
  • មានជំនាញក្នុងការប្រើប្រាស់កម្មវីធីកុំព្យូទ័រ Microsoft Offices (Excel, Word,….)
  • មានចំណេះដឹងភាសាអង់គ្លេស អាចនិយាយ សរសេរ អាន និងស្ដាប់បានល្អ
  • មានភាពសកម្មការងារ រហ័សរហួន និងធ្វើការងារជាក្រុមបានល្អ
  • មានជំនាញក្នុងការដោះស្រាយបញ្ហា និងមានជំនាញទំនាក់ទំនងល្អ
  • មានអត្តចរិកល្អ មានការប្តជ្ញាចិត្ត និង គោរពវិន័យ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕


ដាក់ពាក្យឥលូវនេះ!