កាលបរិច្ឆេទឈប់ទទួលពាក្យ ៖ September 14, 2020
ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 1 រូប
ទីតាំងការងារ៖
- សាខាពោធិ៍សាត់ ០១រូប
ភារកិច្ច និង ការទទួលខុសត្រូវមាន៖
- រៀបចំឯកសារកម្ចី ដាក់ជូនគណៈកម្មការអនុម័តកម្ចី
- ឆែក (Check) CBC និងបញ្ចូលព័ត៌មានអតិថិជន
- គ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំ យកទៅរក្សាទុកឲ្យបាន ត្រឹមត្រូវ តាមលំដាប់លំដោយនៅក្នុងថ្ងៃនីមួយៗ
- ចុះបញ្ជីឯកសារទ្រព្យដាក់ធានាចូលក្នុងប្រព័ន្ធ
- គ្រប់គ្រងរក្សាទុកទ្រព្យដាក់ធានា
- ធ្វើការកត់ត្រាប្រគល់ទទួល និងខ្ចីឯកសារ
- គ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំដែលមាននៅក្នុងស្តុក ឲ្យបាន ត្រឹមត្រូវ
- ធ្វើរបាយការណ៏ជូននាយកសាខា
- ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង
លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖
- កំពុងសិក្សាបរិញ្ញាប័ត្រឆ្នាំទី៣ឡើងទៅ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ
- មានបទពិសោធន៍ទាក់ទងនឹង វិស័យធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាការប្រសើរ
- មានគុណធម៌ប្រុងប្រយ័ត្ន មានវិន័យការងារ និងមានភាព ស្មោះត្រង់
- មានជំនាញក្នុងការងាររដ្ឋបាល
- និយាយ សរសេរ អានភាសាអង់គ្លេសបានល្អនិងចេះ កុំព្យូទ័រ Microsoft Offices, Internet
- ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ
ព័ត៌មានពីការសុំបម្រើការងារ
បេក្ខនារី និងបេក្ខជនដែលមានចំណាប់អារម្មណ៍សូមបំពេញ ទម្រង់បែបបទសុំបំពេញការងារ និងភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ មានរូបថត 4×6 (1 សន្លឹក) ប័ណ្ណគ្រួសារ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ និងសញ្ញាបត្រផ្សេងៗ (ថតចម្លងតែប៉ុណ្ណោះ) ផ្ញើមកកាន់ការិយាល័យកណ្ដាលដែលមានអាសយដ្ឋាននៅអគារលេខ 212 ផ្លូវ 271 សង្កាត់ទួលទំពូង 2 ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ សាខាប្រាសាក់ណាមួយដែលនៅជិតលោកអ្នកបំផុត ឬ ផ្ញើប្រវត្តិរូបសង្ខេប (CV) តាមអ៊ីម៉ែលខាងក្រោម។
ទំនាក់ទំនង
លេខទូរស័ព្ទ៖ 023 962 062
អ៊ីម៉ែល៖ recruitment@prasac.com.kh
សម្គាល់៖ រាល់ពាក្យស្នើសុំទាំងអស់ត្រូវបញ្ជាក់ពីទីតាំងការងារឱ្យបានច្បាស់លាស់ ហើយមានតែបេក្ខនារី និងបេក្ខជនដែលត្រូវអញ្ជើញធ្វើការសម្ភាសន៍នឹងត្រូវបានទាក់ទងតាមទូរស័ព្ទ។ ទម្រង់បែបបទសុំបំពេញការងារផ្ដល់ជូនដោយឥតគិតថ្លៃនៅគ្រប់សាខាប្រាសាក់ទាំងអស់ទូទាំងខេត្ត/រាជធានី៕
ដាក់ពាក្យឥលូវនេះ!