មន្រ្តីរដ្ឋបាលកម្ចី (Loan Administration Officer)

 ថ្ងៃផ្សព្វផ្សាយ​ ៖ August 17, 2021
 កាល​បរិច្ឆេទឈប់ទទួលពាក្យ ៖ August 27, 2021
  ចំនួនបេក្ខជនដែលត្រូវជ្រើសរើស ៖ 34  រូប

ទីតាំងការងារ៖

  • ភូមិភាគ ១៖ ព្រែកប្រសព្វ, ស្នួល, បរកែវ, មេមត់, ចុងជាច
  • ភូមិភាគ ២៖ ថ្លុកជ្រៅ
  • ភូមិភាគ ៣៖ ពាមរក៍, ស្វាយអន្ទរ, កំពង់ត្របែក, តាហ៊ុយ, ពាមជរ, កញ្រ្ជៀច
  • ភូមិភាគ ៤៖ បាវិត
  • ភូមិភាគ ៦៖ ស្អាង, កៀនស្វាយ, មុខកំពូល, លើកដែក, សំពៅពូន, ព្រែកអំបិល, រកាកោង, ព្រែកឃ្លោក
  • ភូមិភាគ ៨៖ ស្រែអំបិល, ព្រះសីហនុ, ផ្សារប៉ាង្កសី
  • ភូមិភាគ ៩៖ ឈើតុំ, កណ្តៀង, បរិបូរណ៍
  • ភូមិភាគ ១០៖ សំពៅលូន, គាស់ក្រឡ, ប៉ៃលិន
  • ភូមិភាគ ១១៖ ម៉ាឡៃ
  • ភូមិភាគ ១២៖ សៀមរាប
  • ភូមិភាគ ១៣៖ សណ្តាន់, ក្រវ៉ា

ភារកិច្ច និង ការទទួលខុសត្រូវមាន៖

  • បញ្ចូលព័ត៌មានអតិថិជន (CIF Creation) បង្កើតគណនីសន្សំ (Savings Opening) និង គណនីកម្ចី (Loan Opening) ក្នុងប្រព័ន្ធ FLEXCUBE
  • រៀបចំឯកសារកម្ចី ដាក់ជូនគណៈកម្មការអនុម័តកម្ចី
  • ត្រួតពិនិត្យប្រព័ន្ធ CBC និង បញ្ចូលព័ត៌មានអតិថិជន
  • គ្រប់គ្រងឯកសារកម្ចី និងបញ្ញើសន្សំ យកទៅរក្សាទុកឲ្យបាន ត្រឹមត្រូវ តាមលំដាប់លំដោយនៅក្នុងថ្ងៃនីមួយៗ
  • ចុះបញ្ជីឯកសារទ្រព្យដាក់ធានាចូលក្នុងប្រព័ន្ធ
  • គ្រប់គ្រងរក្សាទុកទ្រព្យដាក់ធានា
  • ធ្វើការកត់ត្រាប្រគល់ទទួល និងខ្ចីឯកសារ
  • គ្រប់គ្រងឯកសារកម្ចី និង បញ្ញើ-សន្សំ ដែលមាននៅក្នុងសាខាឲ្យបានត្រឹមត្រូវ
  • ធ្វើរបាយការណ៍ជូននាយកសាខា និងផ្នែកពាក់ព័ន្ធ
  • ធ្វើការងារផ្សេងៗ ដែលត្រូវបានកំណត់ដោយអ្នកគ្រប់គ្រង។

លក្ខណៈសម្បត្តិចាំបាច់ត្រូវមាន៖​

  • ​​​បានបញ្ចប់បរិញ្ញាបត្រ ផ្នែកគណនេយ្យ គ្រប់គ្រង ធនាគារ និង ហិរញ្ញវត្ថុ ឬសញ្ញាប័ត្រមានតម្លៃស្មើ
  • ​​​មានបទពិសោធន៍ទាក់ទងនឹង វិស័យធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជាការប្រសើរ
  • ​​​មានជំនាញក្នុងការងាររដ្ឋបាល និងការរៀបចំឯកសារ
  • ​​​មានគុណធម៌ប្រុងប្រយ័ត្ន មានវិន័យការងារ និងមានភាពស្មោះត្រង់
  • ​​​អាចប្រើប្រាស់ភាសាអង់គ្លេសក្នុងការទំនាក់ទំនងនិយាយ សរសេរ អាន បានល្អ
  • ​​​ចេះប្រើប្រាស់កុំព្យូទ័របានល្អ កុំព្យូទ័រ Ms Offices, Internet, MS Outlook
  • ​​​មានអត្តចរិករួសរាយរាក់ទាក់ ស្លូតបូត សុភាពរៀបសារ និងមានទំនាក់ទំនងជាក្រុមបានល្អ
  • ​​​ផ្តល់អាទិភាពដល់បេក្ខជនដែលរស់នៅក្នុងតំបន់ប្រតិបត្តិការ។

ព័ត៌មានការងារ

បេក្ខនារី​ និង​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​សូម​បំពេញ​ ទម្រង់​បែបបទ​សុំ​បំពេញការងារ​ និង​ភ្ជាប់​ជាមួយ​ឯកសារ​ពាក់ព័ន្ធ​ មាន​រូបថត​ ៤X៦​(០១សន្លឹក​) ប័ណ្ណគ្រួសារ​ សំបុត្រ​កំណើត​ អត្តសញ្ញាណ​ប័ណ្ណ​ និង​សញ្ញា​ប័ត្រ​ផ្សេង​ៗ (ថត​ចំលង​ តែប៉ុណ្ណោះ​) ផ្ញើ​មកកាន់​ទីស្នាក់ការ​កណ្ដាល​ភ្នំពេញ​ ដែល​មាន​អាស័យ​ដ្ឋាន​នៅ​ អាគារ​លេខ២១២​ ផ្លូវ២៧១​ សង្កាត់​ទួល​ ទំ​ពួង២​ ខ័ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ឬ សាខា​ប្រា​សាក់​ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​ ឬតាមរយៈ​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សំរាប់​ព័ត៌មាន​បន្ថែម

​ទូរស័ព្ទ​លេខ​៖ ​023​ ​962​ ​062​
​អ៊ី​ម៉ែ​ល៖ recruitment​@​prasac.com.kh​

សម្គាល់​៖ រាល់​ពាក្យ​ស្នើសុំ​ទាំងអស់​ត្រូវ​បញ្ជាក់​ពីទី​តាំង​ការងារ​ឲ្យបាន​ច្បាស់លាស់​ ហើយ​មានតែ​បេក្ខនារី​ និង​បេក្ខជន​ ដែល​ត្រូវ​អញ្ជើញ​ធ្វើការ​ប្រឡង​ឬបទ​សម្ភាសន៍​នឹង​ត្រូវ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​៕


ដាក់ពាក្យឥលូវនេះ!