ហេតុអ្វីជ្រើសរើសប្រាសាក់?

ប្រាសាក់ជានិយោជកនៃជម្រើស។ ប្រាសាក់ផ្តល់នូវនិរន្តរភាពការងារយូរអង្វែង ព្រមជាមួយនឹងការផ្តល់ការអភិវឌ្ឍសមត្ថភាពបុគ្គលិកជាប្រចាំ។ ក្រៅពីការផ្តល់នូវផលប្រយោជន៍ជូនដល់បុគ្គលិក ប្រាសាក់មានផែនការច្បាស់លាស់ក្នុងការតម្រង់ទិសដៅការងារនិងផ្តល់មុខតំណែងទៅតាមសមត្ថភាពរបស់បុគ្គលិកម្នាក់ៗ។ ប្រាសាក់ប្រកាន់ខ្ជាប់នូវ «វប្បធម៌មិនរើសអើង និងវប្បធម៌បរិយាកាសការងារល្អ» ក្នុងការអនុវត្តកាងារ។

អត្ថប្រយោជន៍ដែលប្រាសាក់ផ្តល់ជូន

អត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុ
 • ប្រាក់បៀវត្សគោល
 • ប្រាក់បៀវត្សប្រែប្រួល
 • ប្រាក់ឧបត្ថម្ភតួនាទី
 • ប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំខ្មែរ
 • ប្រាក់ឧបត្ថម្ភបុណ្យភ្ជុំបិណ្ឌ
 • ប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំ
 • ប្រាក់ឧបត្ថម្ភព្យាបាលជំងឺ
 • ប្រាក់ឧបត្ថម្ភកាតទូរស័ព្ទ
 • ប្រាក់ឧបត្ថម្ភប្រេងសាំង
 • ប្រាក់បំពេញបេសកកម្មក្រៅទីតាំងការងារ
 • ដំឡើងប្រាក់បៀវត្សផ្អែកតាមលទ្ធផលការងារនិងអត្រាអតិផរណា
 • ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា
 • ប្រាក់កម្ចីបុគ្គលិក
អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ
 • ឧបត្ថម្ភឯកសណ្ឋានការងារ
 • ទទួលបានការបណ្តុះបណ្តាលជាប្រចាំ
 • ច្បាប់ឈប់សម្រាកប្រចាំឆ្នាំ
 • ការឧបត្ថម្ភផ្សេងៗទៀត