ថ្ងៃឈប់សម្រាក

ប្រតិទិនឈប់សម្រាកសម្រាប់ឆ្នាំ 2017
កាលបរិច្ឆេទ ព្រឹត្តិការណ៍
01 មករា ទិវាចូលឆ្នាំសកល
07 មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
11 កុម្ភៈ ពិធីបុណ្យមាឃបូជា
០8 មីនា ទិវានារីអន្តរជាតិ
14-15-16 មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
01 ឧសភា ទិវាពលកម្មអន្តរជាតិ
10 ឧសភា ពិធីបុណ្យវិសាខបូជា
13-14-15 ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
14 ឧសភា ព្រះរាជពិធីច្រត់ព្រះនង្គ័ល
01 មិថុនា ទិវាកុមារអន្តរជាតិ
18 មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ
19-20-21 កញ្ញា ពិធីបុណ្យភ្ជុំបិណ្ឌ
24 កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ
15 តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ
បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ”
23 តុលា ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
29 តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
02-03-04 វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក
09 វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ
10 ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ

 

សំគាល់ ៖

  • ប្រតិទិនឈប់សម្រាកខាងលើ គឺយោងទៅលើប្រកាសលេខ 466 ក.ប/ប្រ.ក ចុះថ្ងៃទី 3 ខែវិច្ឆិកា ឆ្នាំ 2016 របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការឈប់សម្រាកបុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ 2017 ។
  • ចំពោះថ្ងៃឈប់សម្រាកបុណ្យទាំងឡាយណា ដែលត្រូវបានឈប់សម្រាកត្រូវចំលើថ្ងៃអាទិត្យនោះ កម្មករនិយោជិតនឹងត្រូវបានឈប់សម្រាកមួយថ្ងៃបន្តទៀត។