កាន់តែធំ កាន់តែវែង កាន់តែងាយស្រួល ជាមួយសេវាប្រាក់កម្ចីរបស់ប្រាសាក់

ភ្នំពេញ ថ្ងៃ​ទី​ 22 ខែ​សីហា​ ឆ្នាំ 2017​៖​ ជាមួយ​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យ​កត់​សម្គាល់​ និង​ការរក្សា​បាន​ស្ថិរភាព​នយោបាយ ​សន្តិសុខ​សង្គម​​ និង​បរិយាកាស​ពាណិជ្ជ​កម្មកាន់​តែ​ប្រសើរ​​ប្រាសាក់​បាន​សម្រេច​បង្កើន​ទំហំ​ប្រាក់​កម្ចី ​រយៈ​ពេល​វែង​ និង​មានភាពងាយ​ស្រួល​ជាង​មុន។ ទំហំ​ប្រាក់​កម្ចី​ថ្មី​ធំនេះ​មាន​ចំនួន​ទឹក​ប្រាក់​រហូត​ដល់ ​200,000 ​ដុល្លារ​អាមេរិក​ ខណៈ​ដែល​អតិថិជន​អាច​ខ្ចី​រហូត​ដល់​​10 ​ឆ្នាំ ​ជាមួយ​អត្រា​ការប្រាក់​ប្រកួតប្រជែង​ជា​មួយ​នឹង​អត្រា​ទីផ្សារ ​ព្រម​ទាំង​លក្ខខណ្ឌ​ និង​ដំណើរការ​ផ្តល់​កម្ចី​កាន់​តែ​ងាយស្រួល​។

លោក ​សាយ ​សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់ ​បាន​មាន​ប្រសាសន៍​ថា​៖  «សម្រាប់​ការ​ផ្តល់​ជូន​ថ្មី​នេះ​គឺ​ស្រប​ទៅ​តាម​កំណើន​នៃ​សហគ្រាស​ខ្នាត​តូចបំផុត​ ខ្នាតតូច ​និង​ខ្នាត​មធ្យម ​ដែល​ត្រូវការ​ដើម​ទុន​ធំ​ជាង​មុន​ដើម្បី​ពង្រីក​អាជីវ​កម្ម។ ដោយ​មើល​ឃើញ​ពី​ចំណុច​ទាំងនេះប្រាសាក់​បាន​កែ​ប្រែ​គោលការណ៍​កម្ចី​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ និង​ដើម្បី​គាំទ្រ​ដល់​អតិថិជន​ដែលមាន​សក្ដានុពល​ឲ្យកាន់តែ​មាន​ភាព​រីកចម្រើន​ និង​កាន់តែ​ធំធាត់​ជាងមុន​។ ​អតិថិជន​អាច​រីករាយ​ជាមួយ​នឹង​ការរីកចម្រើន​ទាំង​ផ្នែក​អាជីវកម្ម ​និង​កម្រិត​ជីវភាព​រស់នៅ​ ដោយ​ពួក​គាត់​ទទួល​បាន​ទំហំ​ប្រាក់​កម្ចី​ធំ​ជាង​មុន​ អត្រា​ការប្រាក់​ប្រចាំ​ខែ​ទាប​ និង​រយៈ​ពេល​សង​ត្រឡប់​វែង​ជាង​មុន”​។

លោក ​សាយ​ សូនី ​បាន​បន្ថែម​ទៀត​ថា​៖ «យើង​ខ្ញុំ​ក៏​បាន​ជួយ​សម្រួល​ឲ្យ​ដំណើរ​ការ​កម្ចី​ងាយ​ស្រួល​ជាង​មុន​ដើម្បី​ឲ្យ​អតិថិជន​ទទួល​បាន​ប្រាក់​កម្ចី​ ឬ​ ដើម​ទុន​កាន់​តែ​លឿន​។ សូម​ទាក់ទង​មក​យើង​ខ្ញុំ ​ប្រសិន​បើ​លោក​អ្នក​ត្រូវ​ការ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អាជីវកម្ម​របស់​លោក​អ្នក។ ​បុគ្គលិក​ប្រកប​ដោយវិជ្ជាជីវៈ​របស់​យើង​ខ្ញុំ ទន្ទឹង​រង់​ចាំ​បម្រើ​ជូន​លោក​អ្នក​»។

ប្រាសាក់​ ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ឈាន​មុខគេ​នៅ​កម្ពុជា ​បាន​ផ្តល់​នូវ​សេវា​ឥណទាន​ជា​ច្រើន​ប្រភេទ​ជូន​អតិថិជន​ដើម្បី​ភាព​រីកចម្រើន​ ដូច​ជា​ឥណទាន​ខ្នាតតូចបំផុត​ ឥណទាន​ខ្នាតតូច​និង​មធ្យម​  ឥណទាន​ប្រើប្រាស់​ផ្ទាស់​ខ្លួន ឥណទាន​បន្ទាន់​ ឥណទាន​សិក្សាអប់រំ​ ឥណទាន​ឡជីវឧស្ម័ន​ ឥណទាន​សាងសង់​បង្គន់​ ឥណទាន​កែ​លម្អ​គេហដ្ឋាន​ និង​ឥណទាន​គេហដ្ឋាន​ ឥណទានម៉ូតូ ​ឥណទានរថយន្ត​ ឥណទាន​ក្រុម​ និងឥណទាន​ផ្សេងៗ​ទៀត​។

គួរ​កត់​សម្គាល់​ដែរ​ថា​ ប្រាសាក់​ គោរព​យ៉ាង​ពេញ​លេញ​នូវ​ច្បាប់​និង​បទប្បញ្ញត្តិ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​។ ជាក់ស្តែង​ ប្រាសាក់​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា​តាំង​ពី​ឆ្នាំ ​2004​ ម្លេះ ​ហើយ​មាន​ដើម​ទុន​ចុះ​បញ្ជី​ចំនួន​ 110 ​លាន​ដុល្លារ​អាមេរិក​។ ប្រាសាក់​តែងតែ​គោរព​ និង​ប្រតិបត្តិ​តាម​យ៉ាង​ម៉ឺងម៉ាត់​ដូច​ខាង​ក្រោម៖

  • អនុលោម​តាម​ក្រម​ស្តី​ពី​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​សីលធម៌​ និង​គោលការណ៍​ការពារ​អតិថិជន​
  • មិន​ទទួល​យក​អត្តសញ្ញាណបណ្ណ​ សៀវភៅ​ស្នាក់នៅ​ ឬ ​សៀវភៅ​គ្រួសារ​ច្បាប់​ដើម​ ជា​វត្ថុ​ដាក់​ធានា​ក្នុង​ការ​ផ្តល់​កម្ចី​
  • ប្រាសាក់​គឺ​ជា​គ្រឹះស្ថាន​ឯកជន​សុទ្ធសាធ​ និង​ប្រតិបត្តិការ​ដើម្បី​ទទួល​ប្រាក់​ចំណេញ ​ហើយ​គ្រប់​អតិថិជន​ដែល​ខ្ចី​ប្រាក់​ពី​ប្រាសាក់​ ត្រូវ​មាន​កាតព្វកិច្ច​សង​ត្រឡប់​មក​វិញ​តាម​កិច្ច​សន្យា​កំណត់​។

គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែ​មិថុនា​ ឆ្នាំ​2017​ នេះ ​ប្រាសាក់​មាន​ទ្រព្យ​សកម្ម​សរុប​ 1,516 ​លាន​ដុល្លារ​អាមេរិក​ សម្ពៀត​ឥណទាន​ 1,247 ​លាន​ដុល្លារ​អាមេរិក​ សមតុល្យ​ប្រាក់​បញ្ញើ​សន្សំ ​784 ​លាន​ដុល្លារ​អាមេរិក បណ្តាញ​ការិយាល័យ​ 177​ ទីតាំង ​មាន​ម៉ាស៊ីន​អេធីអឹម​ 123 ​និង​បុគ្គលិក​ជិត ​7,000​នាក់។

ប្រាសាក់​ក៏​ទទួល​បាន​ពាន​រង្វាន់​និង​វិញ្ញាបនបត្រ​ជា​ច្រើន​បញ្ជាក់​ពី​គុណភាព ​និង​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​នោះ​មាន​ វិញ្ញាបនបត្រ​តម្លាភាព​ថ្លៃ​ពី ​MFTransparency ​វិញ្ញា​បនបត្រ​លើ​កិច្ច​ការពារ​អតិថិជន​ពី Smart Campaign ​ការ​វាយ​តម្លៃ​លើ​លទ្ធផល​ហិរញ្ញវត្ថុ​ ទទួល​បាន​កម្រិត​ “A និង​ស្ថិរភាព​” ​និង​ «ចំណាត់​ថ្នាក់​កម្រិត​ 4» ​លើ​លទ្ធផល​សង្គម​ ពី ​ Planet Rating និង​ពាន​រង្វាន់​ផ្សេង​ទៀត​ៗ​ពី​ស្ថាប័ន​ក្នុង​ស្រុក​ និង​អន្តរជាតិ​។

សម្រាប់​ព័ត៌​មាន​បន្ថែម​ សូម​ទាក់ទង​មក​កាន់​សាខា​ប្រាសាក់ ​ឬ ​ទូរស័ព្ទ​មក​លេខ ​023 999 911 ​ឬ ​086 999 911​ ឬ​ ចូល​ទៅ​កាន់​គេហទំព័រ  www.prasac.com.kh