​ប្រាសាក់ ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រៃ​អង្គាស​ថវិកា​រ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩

​ប្រាសាក់ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់​ពី​ធនាគារជាតិនៃកម្ពុជា​ ​បាន​បង្កើត​យុទ្ធនាការ​ ​«​រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា​»​ ​ដើម្បី​ឆ្លើយតបនឹង​សេចក្ដីប្រកាស​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នា​ពេលថ្មីៗនេះ​អំពី​ការ​បរិច្ចាគ​សប្បុរស​ធម៌​ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​។​ ​យុទ្ធនាការ​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​ប្រា​សាក់​និង​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូល​ទៅកាន់​គណនី​ប្រា​សាក់​ ‘​Co​v​i​d​-19 ​Vaccine​ ​Fund​’ ​ដើម្បី​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ ​ចាក់​ជូន​ប្រជាជន​កម្ពុជា​។

​ប្រាសាក់ ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រៃ​អង្គាស​ថវិកា​រ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩

​អតិថិជន​ប្រា​សាក់​និង​សាធារណជន​ ​អាច​ចូលរួម​បរិច្ចាគ​តាម​ការ​ស្ម័គ្រចិត្ត​តាម​គណនី​ដូច​ខាងក្រោម​៖

  • ​ឈ្មោះ​គ្រឹះស្ថាន​៖​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​
  • ​ឈ្មោះ​គណនី​៖​ ​Co​v​i​d​-19 ​Vaccine​ ​Fund​​
  • លេខ​គណនី​ជា​ប្រាក់​រៀល​៖​ 022518960025​
  • ​លេខ​គណនី​ជា​ប្រាក់ដុល្លារ​៖​ 022518960014

​អតិថិជន​ប្រើប្រាស់​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​អាច​ស្កេន​ QR កូ​ដ​ ​ដែល​ភ្ជាប់​ជូន​នេះ​ដើម្បី​ផ្ទេរ​ប្រាក់​បរិច្ចាគ​ទៅ​ក្នុង​គណនី​ខាងលើ​នេះ​បាន​យ៉ាង​ងាយស្រួល​។​ ​ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្សេង​ក៏​អាច​ផ្ទេរ​ប្រាក់​ចូលក្នុង​គណនី​នេះ​ផង​ដែរ​ដោយ​ប្រើ​សេវា​ទូទាត់​បាគង​ ​ឬ​ ​សេវា​ផ្ទេរ​មូលនិធិ​ភ្លាម​ៗ​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​សូម​ចូល​រួមចំណែក​ផ្ដល់​ភាព​ងាយស្រួល​ជូន​អតិថិជន​ប្រា​សាក់​និង​សាធារណជន​តាមរយៈ​គណនី​ប្រា​សាក់​ “​Co​v​i​d​-19 ​Vaccine​ ​Fund​” ​នេះ​។​ ​លោកអ្នក​អាច​ចូលរួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព​ ​និង​តាម​ការ​ស្ម័គ្រចិត្ត​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ឬ​ ​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​។​ ​រាល់​ថវិកា​ទាំងអស់​ដែល​ទទួល​បាន​នឹង​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាត់ចែង​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជូន​ដល់​ប្រជាជន​កម្ពុជា​យើង​»​។​

​លោក​ ​សូ​នី​ ​បន្ត​ថា​ ​«​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់​ ​យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន​ ​និង​សាធារណជន​ក្នុង​ការចូលរួម​បរិច្ចាគ​ថវិកា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​និង​សូម​គោរព​ជូនពរ​លោកអ្នក​មាន​សុខភាព​ល្អ​ ​សុវត្ថិភាព​ ​និង​ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-​១​៩​»​។