​កាន់តែ​ងាយស្រួល​! ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​បាន​ដោយខ្លួនឯង​តាម​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង

ភ្នំពេញ​ 1 ​តុលា​ 2021 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ពី​ការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​សេវា​ធនាគារ​ចល័ត​របស់​ខ្លួន​ ​ដោយ​បន្ថែម​សេវា​ ​និង​មុខងារ​ទំនើប​ថ្មីៗ​មួយ​ចំនួន​។​ ​ដោយ​មានឈ្មោះ​ថា​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អតិថិជន​បើក​គណនី​បញ្ញើ​មានកាល​កំណត់​បាន​ភ្លាម​ៗ​ ​ប្រកបដោយ​ភាព​ងាយស្រួល​និង​សុវត្ថិភាព​ ​ដោយ​មិន​ចាំបាច់​ជួប​ផ្ទាល់​ជាមួយ​បុគ្គលិក​ ​ឬ​ ​អញ្ជើញ​ទៅ​សាខា​ប្រា​សាក់​ឡើយ​។​

​កាន់តែ​ងាយស្រួល​! ​បើក​គណនី​បញ្ញើ​មានកាល​កំណត់​បាន​ដោយខ្លួនឯង​តាម​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង

​កម្មវិធី​នេះ​ទទួល​បានការ​កែ​លម្អ​គួរ​ឱ្យ​កត់​សម្គាល់​ជាមួយនឹង​មុខងារ​ពិសេស​ថ្មីៗ​ ​ដូចជា​ ​ការកំណត់​លេខ​សម្ងាត់​ថ្មី​ ​ការ​ចូល​ប្រើប្រាស់​ដោយ​លេខ​ទូរស័ព្ទ​ ​ការ​ចែករំលែក​ព័ត៌មាន​គណនី​ ​និង​មុខងារ​ផ្សេងទៀត​ ​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ប្រកបដោយ​សុវត្ថិភាព​ ​នៅ​លើ​ទូរស័ព្ទ​ផ្ទាល់ខ្លួន​របស់​ពួកគាត់​ ​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​។​

​ការ​សម្រេច​បាន​លទ្ធផល​ថ្មី​នេះ​ ​កើតឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រា​សាក់​ ​ដើម្បី​បម្រើ​តម្រូវ​ការ​របស់​អតិថិជន​ផ្នែក​ឌី​ជី​ថល​ដែល​មានការ​កើន​ឡើង​ ​ផ្តល់​ជូន​នូវ​បទពិសោធន៍​ធនាគារ​ដ៏​សម្បូរ​បែប​និង​សុវត្ថិភាព​ ​ព្រមទាំង​បង្កើន​ការ​ផ្ដល់​ជូន​លើ​សេវា​ឌី​ជី​ថល​របស់​ខ្លួន​។​

​ថ្លែង​ពី​ការ​អភិវឌ្ឍ​ឱ្យ​កាន់តែ​ប្រសើរ​លើ​កម្មវិធី​ធនាគារ​ចល័ត​នេះ​ ​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​ប្តេជ្ញា​នាំមក​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​ដំណោះស្រាយ​ន​វា​នុ​វត្ត​ន៍​នានា​ ​ដើម្បី​ធ្វើ​ឱ្យ​ការ​ធ្វើ​ប្រតិបត្តិ​សេវា​ធនាគារ​មាន​សុវត្ថិភាព​និង​ភាព​ងាយស្រួល​ ​ដើម្បី​រត់​ឱ្យ​ទាន់​ដំណើរ​សេដ្ឋកិច្ច​ដែល​ជំរុញ​ដោយ​បច្ចេកវិទ្យា​ដ៏​លឿន​រហ័ស​ ​និង​ចូលរួម​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​។​ ​យើង​បាន​ពន្លឿន​យុទ្ធ​សា​ស្រ្ត​ឌី​ជី​ថល​របស់យើង​ ​ដែល​ឆ្លុះបញ្ចាំង​និង​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​របស់​អតិថិជន​ដែល​ត្រូវការ​សេវា​អន​ឡា​ញ​ដែល​មាន​ភាព​ងាយស្រួល​។​ ​យើង​កំពុង​ផ្តល់​ជូន​នូវ​សេវា​និង​មុខងារ​ថ្មីៗ​ដែល​ជួយ​សម្រួល​ដល់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ ​ដោយ​មិន​ចាំបាច់​តម្រូវ​ឱ្យ​អតិថិជន​អញ្ជើញ​ទៅ​សាខា​ផ្ទាល់​ ​ដែល​នេះ​ជា​ចំណែក​មួយ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​ផង​ដែរ​»​។​

​លោក​បាន​បន្ថែម​ថា​ ​«​ឥឡូវនេះ​ ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​អាច​អនុញ្ញាត​ឱ្យ​អតិថិជន​បើក​គណនី​បញ្ញើ​មានកាល​កំណត់​ ​បាន​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​ ​ជាមួយ​អត្រា​ការប្រាក់​ខ្ពស់​ជាងគេ​ ​ដោយ​អាច​ដាក់​បញ្ញើ​ចាប់​ ​ពី​ចំនួន​ទឹកប្រាក់​តិច​បំផុត​ 200,000 ​រៀល​ ​ឬ​ 50 ​ដុល្លារ​អាមេរិក​ឡើង​ទៅ​ ​ជាមួយនឹង​រយៈពេល​ចាប់ពី​ 1 ​ខែ​ដល់​ 5 ​ឆ្នាំទៅ​តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ​ដាក់​ប្រាក់​នៅ​ប្រា​សាក់​គឺជា​ជម្រើស​ដ៏​ឆ្លាតវៃ​ ​និង​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំផុត​ ​ដើម្បី​បង្កើន​សាច់ប្រាក់​របស់​លោកអ្នក​‍​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​អតិថិជន​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​ ​និង​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដ៏​សម្បូរ​បែប​ប្រកបដោយ​ភាព​លឿន​រហ័ស​ ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ខ្ពស់​។​ ​កម្មវិធី​នេះ​ ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​ទូទាត់​វិក្កយបត្រ​ ​បញ្ចូល​កាត​ទូរស័ព្ទ​ ​ស្កេន​ QR កូ​ដ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ពិនិត្យ​សមតុល្យ​និង​បើក​គណនី​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ទេរ​ប្រាក់​ទៅ​វ៉ា​ឡេ​ត​ ​និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​នៅ​ ​A​p​p​ ​Store​ ​និង​ ​Goo​g​l​e​ ​Play​ ​Store​ ​ដោយ​ឥត​គិតថ្លៃ​។​ ​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ថ្ងៃនេះ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​មុខងារ​ថ្មីៗ​ជាច្រើន​ពី​កម្មវិធី​នេះ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​ https://bit.ly/3iizNvy ​ឬ​ហៅ​ទូរស័ព្ទ​មក​លេខ​ 086 999 911 ​ឬ​ 023 999 911 ​ឬ​ 0969 999 911 ​។