​សេចក្តីជូនដំណឹង​ស្តីពី​ការ​ចៀស​ផុត​ពី​ការ​បោកបញ្ឆោត​តាម​អ៊ី​ន​ធឺ​ណិ​ត

​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន​ទាំងអស់​ ​សូម​មេត្តា​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​អុី​ម៉ែ​ល​ ​ឬ​ ​សារខ្លី​ៗ​ ​ឬ​ ​ការ​ហៅ​ទូរស័ព្ទ​ណាមួយ​ ​ដែល​អះអាង​ថា​បាន​ផ្ញើ​ ​ឬ​ ​ហៅ​ចេញពី​ ​ប្រា​សាក់​ ​ទោះបី​សារ​នោះ​មាន​លក្ខណៈ​ដូចជា​សារ​ពិត​របស់​ប្រា​សាក់​ក៏ដោយ​។​ ​សូម​លោកអ្នក​កុំ​ចុច​លើ​តំណ​ភ្ជាប់​ (​link​) ​ដែល​ផ្ញើ​មក​ ​និង​បំពេញ​ព័ត៌មាន​ឱ្យ​សោះ​។​ ​សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ ​មិនដែល​ផ្ញើ​អុីម៉ែ​ល​ ​ឬ​ ​សារ​ ​ឬ​ ​ចាត់​ឱ្យ​បុគ្គលិក​ ​ឬ​ ​អ្នកតំណាង​ណា​ម្នាក់​ទាក់ទង​ទៅ​អតិថិជន​ ​ដើម្បី​ស្នើសុំ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដូចជា​ ​លេខ​គណនី​ ​លេខ​ប័ណ្ណ​អេ​ធី​អឹ​ម​ ​និង​លេខ​សម្ងាត់​ក្នុង​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​របស់​លោកអ្នក​ឡើយ​។

​​សេចក្តីជូនដំណឹង​ស្តីពី​ការ​ចៀស​ផុត​ពី​ការ​បោកបញ្ឆោត​តាម​អុីន​ធឺ​ណិ​ត

​ប្រសិនបើ​មាន​បុគ្គល​ណា​ម្នាក់​ស្នើសុំ​ព័ត៌មាន​ទាំងនោះ​ ​តាមរយៈ​ការ​ផ្ញើ​អុី​ម៉ែ​ល​ ​ឬ​ ​សារខ្លី​ៗ​ ​ឬ​សន្ទនា​តាម​ទូរស័ព្ទ​ ​ឬ​ ​ដោយ​ផ្ទាល់​ ​សូម​លោកអ្នក​កុំ​ផ្ដល់​ព័ត៌មាន​ទាំងនោះ​ឱ្យ​សោះ​។

​ប្រសិន​លោកអ្នក​មាន​ការសង្ស័យ​ចំពោះ​ករណី​ណាមួយ​ខាងលើ​នេះ​ ​សូម​ទាក់ទង​ជាបន្ទាន់​មកកាន់​ការិយាល័យ​ទំនាក់ទំនង​អតិថិជន​របស់​ប្រា​សាក់​ ​តាមរយៈ​លេខ​ទូរស័ព្ទ​ 023 999 911 ​ឬ​ 086 999 911 ​ឬ​ 096 999 9911​។​ ​សូម​អរគុណ​៕