​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​ ​A​p​p​) ​ជំនាន់​ថ្មី​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ហើយ​

​ភ្នំពេញ​ 17 ​ឧសភា​ 2021 ​៖​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​ដែល​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុងចំណោម​គ្រឹះស្ថាន​ធនាគារ​ធំ​ៗ​ចំនួន​ 5 ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ ​កម្មវិធី​សេវា​ធនាគារ​ចល័ត​លើ​ទូរស័ព្ទ​ដៃ​ជំនាន់​ថ្មី​របស់​ខ្លួន​ដែល​មានឈ្មោះ​ថា​ ​«​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ | ​P​R​A​SAC​ ​Mobile​ ​Banking​ ​»​ ​ជូន​ដល់​អតិថិជន​ ​និង​សាធារណជន​ដើម្បី​ទទួល​បាន​នូវ​បទពិសោធន៍​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ ​និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ថ្មី​និង​ទំនើប​ក្នុង​ការ​ធ្វើ​ ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​បាន​ងាយ​ៗ​ ​ដោយខ្លួនឯង​ ​គ្រប់​ទីកន្លែង​ ​និង​ពេលវេលា​។​

​កម្មវិធី​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​ ​A​p​p​) ​ជំនាន់​ថ្មី​ ​បាន​ដាក់​ឱ្យ​ដំណើរការ​ហើយ​

កម្មវិធី​នេះ​ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​នៅ​ ​A​p​p​ ​Store​ ​និង​ ​Goo​g​l​e​ ​Play​ ​Store​ ​ដោយ​ឥត​គិតថ្លៃ​។​ ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ជំនាន់​ថ្មី​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្ដល់​លទ្ធភាព​ជូន​អតិថិជន​ចូល​ប្រើប្រាស់​គណនី​របស់​ខ្លួន​ ​និង​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ដ៏​សម្បូរ​បែប​ប្រកបដោយ​ភាព​លឿន​រហ័ស​ ​ប្រសិទ្ធ​ភាព​ ​និង​សុវត្ថិភាព​ខ្ពស់​។​

​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​ទូទាត់​វិក្កយបត្រ​ ​បញ្ចូល​កាត​ទូរស័ព្ទ​ ​ស្កេន​ QR កូ​ដ​ទូទាត់​ថ្លៃ​ទំនិញ​និង​សេវា​ ​ពិនិត្យ​សមតុល្យ​គណនី​គណនី​បញ្ញើ​មានកាល​កំណត់​ ​ផ្ទេរ​ប្រាក់​ទៅ​វ៉ា​ឡេ​ត​ ​និង​មុខងារ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានប្រសាសន៍ថា​ ​«ក្នុង​បរិ​បទ​នៃ​ការ​រីក​ចម្រើន​យ៉ាង​លឿន​រហ័ស​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​ឱ្យ​ផ្លាស់ប្ដូរ​ទិដ្ឋភាព​នៃ​ការ​ផ្ដល់​សេវា​ធនាគារ​ ​និង​ស្ថិត​ក្នុង​បរិ​បទ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19 ​ប្រា​សាក់​ ​មាន​ក្ដី​សោមនស្ស​ដែល​បាន​ដាក់​ឱ្យ​ដំ​ណើ​ការ​កម្មវិធី​សេវា​ធនាគារ​លើ​ទូរស័ព្ទ​ដៃ​ថ្មី​នេះ​ដើម្បី​ផ្ដល់​ជូន​នូវ​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ ​ដើម្បី​ឱ្យ​ពួកគាត់​អាច​គ្រប់គ្រង​គណនី​ធនាគារ​បាន​គ្រប់ពេល​ទោះបី​ពួកគាត់​មាន​ភាព​មមាញឹក​យ៉ាងណាក្ដី​។​ ​កា​រដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ស្ដែង​ពី​ការ​បន្ត​ការ​ខិតខំ​និង​ប្ដេជ្ញា​ចិត្ត​ដើម្បី​ផ្ដល់​ជូន​អតិថិជន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​យ៉ាង​ងាយស្រួល​។​ ​យើង​នៅតែ​ប្ដេជ្ញា​ចិត្ត​ខិតខំ​ផ្ដល់​ជូន​ផលិតផល​និង​សេវា​ដ៏​ល្អ​ប្រសើរ​ជូន​អតិថិជន​ ​និង​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​បន្ថែម​ថា​ ​«ដើម្បី​អាច​រីករាយ​នឹង​មុខងារ​ថ្មី​របស់​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​អតិថិជន​ដែល​កំពុង​ប្រើប្រាស់​ត្រូវធ្វើ​បច្ចុប្បន្ន​កម្ម​កម្មវិធី​ ​ចំណែក​ឯ​អតិថិជន​ថ្មី​អាច​ទាញ​យក​កម្មវិធី​នេះ​ ​និង​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ទើប​អាច​ប្រើប្រាស់​បាន​។​ ​អតិថិជន​នឹងបាន​បទពិសោធន៍​នៃ​ការប្រើប្រាស់​កម្មវិធី​ធនាគារ​បែប​ឌី​ជី​ថល​ដ៏​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​ ​ដែល​យើងខ្ញុំ​នឹង​ផ្ដល់​ជូន​»​។​

​លោក​ ​សូ​នី​ ​បន្ថែម​ ​«​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​របស់​ប្រា​សាក់​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន​ជ្រើសរើស​ប្រា​សាក់​ជា​ដៃគូ​ធនាគារ​ដ៏​ទុកចិត្ត​ ​និង​រីក​ចម្រើន​ជាមួយគ្នា​»​។​ ​មុខងារ​សំខាន់​ៗ​នៃ​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ជំនាន់​ថ្មី​នេះ​រួម​មាន​៖​

  • ការ​ចូល​ប្រើប្រាស់​ដោយ​ប្រើ​ខ្ចៅដៃ​ ​ឬ​ ​ផ្ទៃមុខ​
  • ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​
  • ​ពិនិត្យ​សមតុល្យ​គណនី​បញ្ញើ​មានកាល​កំណត់​
  • ​ផ្ទេរ​ប្រាក់​ពី​គណនី​ទៅ​គណនី​នៅ​ក្នុងរង្វង់​ប្រា​សាក់
  • ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​
  • ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ទឹក​ ​សំរាម​ ​និង​ថ្លៃ​សាលា​
  • បញ្ចូល​កាត​ទូរស័ព្ទ​
  • ស្កេន​ QR កូ​ដ​ ​ដើម្បី​ទូទាត់​នៅ​តាម​បណ្ដា​ហាងទំនិញ​និង​សេវា​
  • ទទួល​បាន​សារ​ជូនដំណឹង​គ្រប់ពេល​ធ្វើ​ប្រតិបត្តិការ​
  • ពិនិត្យ​សមតុល្យ​គណនី​និង​ប្រវត្តិ​ប្រតិបត្តិការ​
  • ​រក​ទីតាំង​សាខា​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ឬ​ម៉ាស៊ីន​ដាក់​ប្រាក់​របស់​ប្រា​សាក់​នៅ​ជិត​បំផុត​
  • ពិនិត្យមើល​អត្រា​ប្ដូរ​ប្រាក់​
  • ​និង​មុខងារ​ផ្សេង​ជាច្រើន​ទៀត​

​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​សូម​ចូល​ទៅកាន់​ ​h​t​t​p​s://​bit​.​l​y​/3​y​g​t​s​a​o ​ឬ​ហៅ​ទូរស័ព្ទ​មក​លេខ​ 086 999 911 ​ឬ​ 023 999 911 ​ឬ​ 0969 999 911 ​។​

​សូម​ទាញ​យក​កម្មវិធី​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ពី​ ​link​ ​ដូច​ខាងក្រោម​៖​

appstore_button_google app_store