​ឥឡូវនេះ​ ​អតិថិជន​នៅ​ខេត្ត​ស្វាយរៀង​ ​អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​ ​តាម​សេវា​ធនាគារ​ចល័ត​ប្រា​សាក់

​ស្វាយរៀង​ ​ថ្ងៃ​ទី​ 1 ​ខែ​មីនា​ ​ឆ្នាំ​ 2021 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​មាន​សេចក្តីរីករាយ​សូម​ជម្រាប​ជូន​អតិថិជន​មេត្តា​ជ្រាប​ថា​ ​ឥឡូវនេះ​ ​លោកអ្នក​អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ខេត្ត​ស្វាយរៀង​ ​ក្រុង​បា​វិ​ត​ ​ជី​ភូ​ ​និង​ស្រុក​កំពង់​រោទ៍​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ (​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​ឬ​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ឬ​ ​P​R​A​SAC​ ​Inter​net​ ​Banking​) ​យ៉ាង​លឿន​រហ័ស​ ​និង​ងាយស្រួល​ ​បាន​គ្រប់​ទីកន្លែង​ ​គ្រប់ពេល​វេលា​ ​និង​មិន​អស់​ក​ម្រៃ​សេវា​។​

​ឥឡូវនេះ​ ​អតិថិជន​នៅ​ខេត្ត​ស្វាយរៀង​ ​អាច​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​ ​តាម​សេវា​ធនាគារ​ចល័ត​ប្រា​សាក់

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​ ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​នេះ​ជា​ដំណឹង​ល្អ​ ​សម្រាប់​អតិថិជន​រស់នៅ​ខេត្ត​ស្វាយរៀង​ ​ព្រោះ​ពួកគាត់​នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន​ ​និង​ចំណេញពេលវេលា​ ​ដោយ​មិនបាច់​ត្រូវ​ទៅ​បង់​ប្រាក់​ដោយ​ផ្ទាល់​នៅកន្លែង​បញ្ជរ​ទូទាត់​លើ​ថ្លៃ​ប្រើប្រាស់​ចរន្តអគ្គិសនី​។​ ​ជាង​នេះ​ទៅទៀត​គឺ​ ​អតិថិជន​អាច​រីករាយ​ជាមួយ​ការ​ផ្តល់​ជូន​ដ៏​ពិសេស​ក្នុង​ការ​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ដោយ​មិន​គិត​ក​ម្រៃ​សេវា​តាមរយៈ​ ​P​R​A​SAC​ ​Mobile​ ​Banking​ ​ឬ​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​ដែល​មាននៅ​ក្នុង​ទូរស័ព្ទ​ដៃ​ ​បាន​គ្រប់ពេល​វេលា​ ​និង​គ្រប់​ទីកន្លែង​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ត​ថា​ ​សូម​អតិថិជន​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​និង​ការ​ប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ឬ​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ ​ដើម្បី​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​។​

​បច្ចុប្បន្ននេះ​ ​ប្រា​សាក់​បាន​ដាក់​ឱ្យ​ប្រើប្រាស់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​តាម​បណ្តា​ទីតាំង​ប្រតិបត្តិការ​របស់​អគ្គិសនី​កម្ពុជា​ជាច្រើន​ ​រួម​មាន​៖​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខេត្ត​កណ្តាល​ ​ខេត្ត​កំពត​ ​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​ក្រចេះ​ ​ស្រុក​ស្នួល​ ​ខេត្ត​រតនគិរី​ ​ស្រុក​វើ​ន​សៃ​ ​ស្រុក​លំ​ផាត់​ ​ស្រុក​តា​វែង​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​សៀមរាប​ ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ខេត្ត​ព្រៃវែង​ ​និង​ខេត្ត​ត្បូងឃ្មុំ​ ​ក្រុង​ព្រះ​សី​ហ​នុ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​មណ្ឌលគិរី​ ​ស្រុក​កែវ​សីមា​ ​ស្រុក​ពេជ្រា​ដា​ ​ស្រុក​កោះ​ញែក​ ​ខេត្ត​ស្វាយរៀង​ ​ក្រុង​បា​វិ​ត​ ​ជី​ភូ​ ​និង​ស្រុក​កំពង់​រោទ៍​។