ទូម៉ាស៊ីន​អេធីអឹម​ប្រាសាក់ទី​ 120 ​រួចរាល់សម្រាប់​​បម្រើ​អតិ​ថិ​ជន​

ភ្នំពេញ​ថ្ងៃទី​ 5 ខែមេសា ឆ្នាំ 2017៖ ប្រាសាក់​មាន​សេចក្តី​រី​ក​រាយ​សូម​ជម្រាប​ជូន​ថា​ ឥឡូវ​នេះ​អតិថិជន​​អាច​រីក​រាយ​​ជាមួយ​សេវា​កម្ម​ធនាគារ​ដ៏​ច្រើន​សម្បូរ​បែប​តាម​រយៈ​ម៉ាស៊ីន​អេធី​អឹមនៅ​ទី​តាំង​ថ្មី​ស្ថិត​នៅ​ទល់​មុខ​មន្ទីរសម្រាកព្យាបាលបុទុម្ព ដែលមាន​អាសយ​ដ្ឋាន​ផ្ទះលេខ 428 ផ្លូវ​លេខ 271 សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ (ចម្ងាយ 200 ម៉ែត្រពីស្ពាន​អាកាស​ 7 មករា)​។

នេះ​ជា​ទូ​ម៉ាស៊ីន​អេធីអឹមទី 120 ដែលប្រាសាក់​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដើម្បី​ផ្តល់​សេវា​ប្រក​ប​ដោយ​ភាពងាយស្រួល​ និងទំនើប​ ដល់​អតិ​ថិជន​ទាំង​អស់​គ្រប់​ពេល​វេលា។

ជាមួយ​នឹង​ទូម៉ាស៊ីន​អេធីអឹម​ថ្មី​មួយ​នេះ លោក​អ្នក​អាច​ធ្វើ​ប្រតិ​បត្តិ​ការ​សេវា​ធនាគារ​បានយ៉ាង​ច្រើន​ដូច​ជា​ ការ​ទូទាត់​វិក្កយ​បត្រ​ទឹក ការទូទាត់​វិក្កយ​បត្រ​ភ្លើង ទិញ​កាត​ទូរស័ព្ទ ផ្ទេរ​ប្រាក់ Cash-by-Code ដកប្រាក់​ និង​សេវា​ជា​ច្រើន​ទៀត។

ស្រប​ជាមួយ​គ្នា​នេះ​ផង​ដែរ​ អតិ​ថិជន​ដែល​មាន​កាត​អេធី​អឹម​ប្រាសាក់​ទាំង​អស់​ត្រូវ​បាន​ផ្តល់​​ប្រយោជន៍​ជា​ច្រើន​ដូច​ជា​ ការ​ទូទាត់​វិក្កយ​បត្រ​ទឹក​ ភ្លើង ដោយ​ឥតគិត​ថ្លៃ​រហូត​ដល់​ចុង​ឆ្នាំ​ 2017 និងទទួល​បានការ​បញ្ចុះ​ថ្លៃពី​ក្រុមហ៊ុនលក់​ទំនិញ​និង​សេវាជាង ​800 ដែល​ជា​ដៃ​គូ​របស់​ប្រាសាក់។