មាន​កាត ​ATM ​ប្រាសាក់​តែមួយ ​ដូច​មាន​ជំនួយ​ការ​ចាត់​ចែង​សាច់​ប្រាក់ ​25 ខេត្ត-រាជ​ធានី​

ភ្នំពេញ​ថ្ងៃ​ទី​ 03 ខែ​ តុលា​ ឆ្នាំ​ 2017៖ សេវា​​ ATM ប្រាសាក់​​បាន​ក្លាយ​ជា​ ផ្នែក​មួយ​ដ៏​សំខាន់​ និង​សុវត្ថិភាព​សាច់​ប្រាក់ ​សម្រាប់​ ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន។​ សព្វ​ថ្ងៃ​ មនុស្ស​ដែល​វ័យ​ឆ្លាត​វៃ​ និង​ទាន់​សម័យ​ មិន​និយម​ទុក​លុយ​ច្រើន​ នៅ​ក្នុង​កាបូប​ឡើយ​ ព្រោះ​វា​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​បាត់​បង់​ ពួក​គេ​ចូលចិត្ត​ប្រើប្រាស់​សេវា​ ATM ដើម្បី​ភាព​ងាយ​ស្រួល​ និង​សុវត្ថិភាព។​ សេវា​ ATM ប្រាសាក់​បាន​ក្លាយ​ទៅ​ជា​ជំនួយ​ការ​ចាត់​ចែង​សាច់​ប្រាក់​ និង​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ជា​ច្រើន​ប្រភេទ​ទៀត​ដូច​ជា៖​ ដក​ប្រាក់​ផ្ទេរ​ប្រាក់​​ ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​ ការ​ទិញ​កាត​ទូរស័ព្ទ​ ឬ​សេវា​ផ្សេងៗ​។ ​អ្វី​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​អាច​ធ្វើប្រ​តិបត្តិការ​សេវា​ខាង​លើ​នេះ​បាន​ គឺ​លោក​អ្នក​គ្រាន់​តែ​មាន​កាត​ ATM ប្រាសាក់​ជា​ការ​ស្រេច។

សម្រាប់​សាធារណជន​ដែល​ចង់​ប្រើ​កាត​ ATM ​ប្រាសាក់​ គឺ​គ្រាន់​តែ​បើក​គណនី​សន្សំ​នៅ​ប្រាសាក់​ នៅ​តាម​សាខា​ប្រាសាក់​ណា​មួយ​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ នោះ​លោក​អ្នក​នឹង​ទទួល​បាន​កាត​ ATM ​ដ៏​ស្រស់​ស្អាត​មួយ​ភ្លាម​ ហើយ​និង​រីករាយ​ជា​មួយ​អត្ថ​ប្រយោជន៍​ដ៏​ច្រើន​ពី​សេវា​ ATM ​ប្រាសាក់​ និង​អ្វី​ដែល​ពិសេស​នោះ​ គឺ​សន្សំ​ប្រាក់​នៅ​ប្រាសាក់​លោក​អ្នក​ទទួល​បាន​ អត្រាការ​ប្រាក់​ខ្ពស់ ​សុវត្ថិភាព​ ទំនុក​ចិត្ត​ និង​ភាព​ងាយ​ស្រួល។

ថ្មីៗ​នេះ អតិថិជន​ប្រើ​ប្រាស់​កាត​ (ATM) មាន​ចំនួន​ប្រមាណ​ជា​ 90,000 នាក់​ ទាំង​នៅ​ជន​បទ​ និង​នៅ​ទី​ប្រជុំជន​ ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ធនាគារ​ 24​ ម៉ោង​និង​ 7 ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។​ ប្រាសាក់​ មាន​ប្រតិបត្តិការ​តាម​ម៉ាស៊ីន​អេធីអឹម​ចំនួន​ 4 លាន​ ប្រតិបត្តិការ​ ដោយ​មាន​ទឹកប្រាក់​សរុប​ចំនួន​ប្រមាណ​ ជា​ 300 លាន​ដុលា្លរ​អាមេរិក​ តាម​រយៈ​ការ​ដក​ប្រាក់​ ការ​ផ្ទេរ​ប្រាក់​ទៅ​ដៃ​គូ​ជំនួញ​ ការ​ផ្ទេរ​ប្រាក់​តាម​លេខ​កូដ​សម្ងាត់​ (Cash-by-Code)​ ការ​ទូទាត់​ថ្លៃ​វិក្កយបត្រ​ភ្លើង​ ការ​ទូទាត់​​ថ្លៃ​វិក្កយបត្រ​ទឹក​ ទិញ​កាត​ទូរស័ព្ទ​ការ​ត្រួត​ពិនិត្យ​របាយការណ៍​ និង​ សមតុល្យ​គណនី។

លោក​ សាយ​ សូនី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​ទីផ្សារ​ គ្រឹះស្ថាន​មី​ក្រូហិរញ្ញវត្ថុ​ ប្រាសាក់ ​បាន​មាន​ប្រសាសន៍ថា​៖ «ប្រាសាក់​ ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដំបូង​បង្អស់ ​ដែល​បាន​ផ្តល់​សេវា​ ATM ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​ជា​សេវាដ៏​ទំនើប​និង​ងាយ​ស្រួល​បំផុត​ ព្រោះ​សេវា​នេះ​អាច​ជួយ​សម្រួល​ដល់​ការ​លំបាក​លើ​ការ​ចាត់​ចែង​សាច់​ប្រាក់​របស់​អតិថិជន​ និង​ចំណេញ​ពេល​វេលា​ ដោយ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​ចរាចរ​សាច់​ប្រាក់​ដោយ​ខ្លួន​ឯង​នៅ​គ្រប់​ទី​កន្លែង។​ ស្រប​ពេល​ជា​មួយ​គ្នា​ ប្រាសាក់​បាន​កំពុង​ពង្រីក​ទីតាំង​ ATM ​របស់​ខ្លួន​កាន់​តែ​ច្រើន​ ដែល​រហូត​មក​ដល់​សព្វ​ថ្ងៃ​ ប្រាសាក់​មាន​បណ្តាញ​ ATM ​សរុប​រហូត​ដល់ ​127 ​កន្លែង ​នៅ​តាម​សាខា​ និង​ទី​សាធារណៈ​នៅ​ទូទាំង​ប្រទេស»។