ប្រាសាក់​ទទួល​បាន​វិញ្ញាបន​បត្រ​អនុលោម​ភាពសារ​ពើពន្ធ​ កម្រិត​មាស


ភ្នំពេញ​ ថ្ងៃ​ទី​ 20 ខែ​វិច្ឆិកា​ ឆ្នាំ​ 2017៖​ ប្រាសាក់​ ជា​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាង​គេ​នៅ​កម្ពុជា​ បាន​ទទួល​វិញ្ញាបនបត្រ ​អនុលោម​ភាព​សារពើ​ពន្ធ​កម្រិត​មាស​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​ទទួល​ស្គាល់​ពី​ការ​ប្តេជ្ញា​របស់​ប្រាសាក់​ដែល​បាន​ប្រកាស​និង​បង់​ពន្ធ​ទាន់​ពេល​វេលា​ និង​អនុលោម​បាន​ល្អ​តាម​កាតព្វកិច្ចពន្ធ។​

លោក ​សាយ ​សូនី ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​ បាន​មានប្រសាសន៍​ថា៖ «ក្នុង​នាម​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ទីផ្សារ​ និង​ជា​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​ដែល​ធំ​ជាង​គេ​បើ​គិត​ពី​ទ្រព្យ​សកម្ម ​ប្រាសាក់​តែង​តែ​ប្ដេជ្ញា​គោរពតាម​បទបញ្ញតិ​ និង​អនុលោមភាព​ផ្នែក​ច្បាប់។​ គំរូ​អាជីវកម្ម​របស់​យើង​គឺ​ផ្អែក​លើ​សុចរិតភាព​ ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជោគជ័យ​របស់​យើង។​ តាង​នាម​ឲ្យ​ថ្នាក់​គ្រប់គ្រង​ ប្រាសាក់​ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ ​ ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ ដែល​បាន​ផ្តល់​ពាន​រង្វាន់​ឲ្យ​យើង​នូវ​វិញ្ញា​បនបត្រ​អនុលោមភាព​សារពើ​ពន្ធ​កម្រិត​មាស​នេះ។​ នេះ​ជា​កិត្តិយស​យ៉ាង​ធំ​ធេង​ដែល​យើង​ទទួល​បាន​ការ​ទទួល​ស្គាល់​បែប​នេះ»។​

លោក ​បាន​បន្ថែម​ថា៖​ «ជា​ពិសេស​ យើង​ជឿជាក់​យ៉ាង​មុត​មាំ​ថា​ សកម្មភាព​នៃការ​លើក​ទឹក​ចិត្ត​នេះ ​នឹង​ជួយ​លើក​កម្ពស់​ដល់​អ្នក​បង់​ពន្ធ​ផ្សេងៗ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​អនុវត្តបាន​យ៉ាង​ពេញ​លេញ​តាម​កាតព្វកិច្ច​ពន្ធ​ផង​ដែរ»។