​ប្រាសាក់​អបអរ​ទិវា​ជាតិ​អំណាន​តាមរយៈ​គម្រោង​បណ្ណាល័យ​របស់​ខ្លួន

​ភ្នំពេញ​ថ្ងៃ​ទី​ 11 ​ខែ​មីនា​ ​ឆ្នាំ​ 2022 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​មាន​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​បាន​ចូល​រួមចំណែក​បណ្តុះ​វប្បធម៌​អាន​តាមរយៈ​គម្រោង​បណ្ណាល័យ​ប្រា​សាក់​ចំនួន​ 42 ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​ ​ក៏​ដូច​ឆ្នាំមុន​ដែរ​ ​ប្រា​សាក់​តែង​ចូល​រួមចំណែក​ក្នុង​ការឧបត្ថម្ភ​ទិវា​ជាតិ​អំណាន​ ​ជាក់ស្តែង​ទិវា​ជាតិ​អំណាន​ ​លើក​ទី​ 7 ​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ​ក្រោម​ប្រធាន​បទ​ ​«​អំណាន​ជួយ​លើក​ក​ម្ពស់​គុណភាព​ជីវិត​ក្នុង​សង្គម​ឌី​ជី​ថល​»​ ​នា​ថ្ងៃនេះ​ ​ប្រា​សាក់​បាន​ចូលរួម​ឧបត្ថម្ភ​ស​ម្ភារៈ​មួយ​ចំនួន​ជូន​ដល់​សិស្សានុសិស្ស​ជ័យ​លា​ភី​ទាំង​ 3 ​វិញ្ញាសា​រ​ផង​ដែរ​។​

​លោក​ ​ប៉ែន​ ​សុវណ្ណ​សុខ​ស៊ីថា​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ដោយ​មើលឃើញ​ពី​អត្ថប្រយោជន៍​នៃ​ការ​អាន​ដែល​ជួយ​ពង្រឹង​គុណភាព​ជីវិត​លើ​គ្រប់​ទិដ្ឋភាព​នៅ​ក្នុង​ដំណាក់កាល​នៃ​ការ​វិវឌ្ឍ​ឈាន​ទៅ​រក​សង្គម​ឌី​ជី​ថល​ ​ប្រា​សាក់​ ​មាន​សេចក្តីរីករាយ​ក្នុង​ការ​ផ្តល់​ជា​បណ្ណាល័យ​សម្រាប់​ការ​អាន​ ​និង​ស្រាវជ្រាវ​របស់​សិស្សានុសិស្ស​ ​ពិសេស​ជូន​ដល់​ប្អូន​ៗ​ដែល​នៅ​តាម​ឃុំ​ស្រុក​នៅ​ទី​ជនបទ​។​ ​បន្ថែម​លើស​ពី​នេះ​ ​ប្រា​សាក់​ក៏បាន​ចូលរួម​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យ​លា​ភី​នៅ​ក្នុង​វិញ្ញាសា​ចំនួន​ 3 ​ក្នុង​នោះ​មាន​ ​អំណាន​ ស្មូ​ត្រ​កំណាព្យ​ ​និង​តែង​និពន្ធ​ ​នូវ​សៀវភៅ​អាន​អេ​ឡិច​ត្រូនិ​ក​ ​និង​កាបូប​ស្ពាយ​ ​នា​ព្រឹត្តិការណ៍​ទិវា​ជាតិ​អំណាន​លើក​ទី​ 7 ​នេះ​»​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​អគារ​បណ្ណាល័យ​បណ្ណាល័យ​ប្រា​សាក់​បាន​បំពាក់​ស​ម្ភារៈ​បរិក្ខារ​បណ្ណាល័យ​គ្រប់គ្រាន់​ ​មាន​ដូចជា​ ​សៀវភៅ​ ​គ្រឿង​សង្ហារិម​ ​ស​ម្ភារៈ​ប្រើប្រាស់​ក្នុង​បណ្ណាល័យ​ ​និង​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស​ស្ដីពី​ការ​គ្រប់គ្រង​និង​ថែទាំ​បណ្ណាល័យ​ ​ដោយមាន​កិច្ច​សហការ​ពី​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​។​

​បើ​ទោះ​ជា​ស្ថិត​ក្នុង​បរិ​បទ​កូ​វី​ដ​-19 ​បណ្ណាល័យ​ក៏​កាន់តែ​ដើរ​តួនាទី​សំខាន់​ ​តាមរយៈ​ការ​បង្កើន​សកម្មភាព​ផ្តល់​សេវាកម្ម​ឱ្យ​សិស្សានុសិស្ស​ខ្ចី​សៀវភៅ​សម្រាប់​ធ្វើការ​សិក្សាស្រាវជ្រាវ​ ​និង​ស្វ័យ​សិក្សា​នៅ​តាម​ផ្ទះ​។​ ​គិត​ត្រឹម​បច្ចុប្បន្ននេះ​ ​បណ្ណាល័យ​ទាំង​ 42 ​អគារ​ ​កំពុង​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​ប្រមាណ​ 141,265 ​នាក់​ ​ក្នុង​បណ្តុះ​ទម្លាប់​អាន​របស់​ពួកគេ​។​ ​ប្រា​សាក់​ ​នឹង​បន្ត​ធ្វើការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ដើម្បី​ជួយ​បណ្ដុះ​វប្បធម៌​អាន​នៅ​កម្ពុជា​បន្ត​ទៀត​។​