ប្រាសាក់​បង្កើត​ការងារ​ដល់​ប្រជាជន​ខ្មែរ​សរុប​ចំនួន​ 7,000 នាក់

ភ្នំពេញ ថ្ងៃ​ទី​ 21 ខែ​សីហា​ ឆ្នាំ 2017​៖​ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ និង​តម្រូវ​ការ​ទីផ្សារ​មាន​ការ​កើន​ឡើង​ ប្រាសាក់​ដែល​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​ បាន​បង្កើត​ឱកាស​ការងារ​ជា​ច្រើន​មុខ​តំណែង​និង​ជំនាញ​សម្រាប់​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។​ បើ​គិត​ត្រឹម​ខែ​សីហា​ឆ្នាំ​ 2017 នេះ​ ប្រាសាក់​មាន​បុគ្គលិក​ជាង​ 7.000 នាក់។​

លោក​ សាយ សូនី​ នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រាសាក់​ បាន​មាន​ប្រសាសន៍​ថា​ ដោយ​ចាត់​ទុក​ខ្លួន​ជា​ «និយោជក​នៃ​ជម្រើស»​ ប្រាសាក់​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​នៃ​ “ការ​មិន​រើសអើង​” និង​ “បរិយាកាស​ល្អ​” ក្នុង​ការ​អនុវត្ត​ការងារ។​ ប្រាសាក់​ ប្តេជ្ញា​បង្កើត​កន្លែង​ការងារ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ នៃ​ការ​ជំរុញ​ទឹកចិត្ត​ ភាព​ជា​អ្នក​ដឹក​នាំ​ និង​ឱកាស​ការងារ​ល្អៗ​ដែល​បុគ្គលិក​ម្នាក់ៗ​ អាច​អភិវឌ្ឍ​សក្ដានុពលភាព​សមត្ថភាព​ខ្លួន​បាន​ពេញ​លេញ។​

លោក​ សាយ សូនី​ អះ​អាង​ថា៖​ «ប្រាសាក់​ចាត់​ទុក​បុគ្គលិក​របស់​ខ្លួន​ថា​ជា​ទ្រព្យសម្បត្តិ​ដ៏​សំខាន់​បំផុត​របស់​ស្ថាប័ន។​ យើង​បាន​វិនិយោគ​ធន​ធាន​យ៉ាង​ច្រើន​ក្នុង​ការ​រៀន​សូត្រ​ និង​អភិវឌ្ឍន៍​របស់​បុគ្គលិក​ក្នុង​គោល​បំណង​ដើម្បី​ ផ្តល់​ដល់​បុគ្គលិក​របស់​យើង​នូវ​ចំណេះដឹង​ ជំនាញ​ បទ​ពិសោធន៍​ និង​ភាព​រឹងមាំ​ផ្នែក​ជំនាញ​វិនិច្ឆ័យ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ និង​អាច​ឲ្យ​ពួក​គេ​បំពេញ​បំណង​ផ្នែក​ការងារ​ដោយ​រីករាយ» ។​

លោក​ សាយ សូនី​ បាន​បន្ថែម​ថា៖​ «ដោយ​បាន​អនុវត្ត​បែប​នេះ​ ព្រម​ជា​មួយ​បច្ចេកវិទ្យាព័ត៌មាន​ដែល​ ជួយ​ជំរុញ​ដល់​ការ​គាំទ្រ​ផ្នែក​ប្រតិបត្ដិការ​ ដែល​ធ្វើ​ឲ្យ​បុគ្គលិក​របស់​យើង​មាន​ទឹក​ចិត្ត​និង​ចំណេះ​ដឹង​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​អាជីវកម្ម​របស់​យើង​អាច​បំពេញ​តាម​តម្រូវ​ការ​របស់​អតិថិជន​ និង​ផ្តល់​នូវ​សេវាហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ ជូន​អតិថិជន​ ដោយ​រហ័ស​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។​

លោក​បន្ត​ទៀត​ថា​ «ប្រាសាក់​តែងតែ​យក​ចិត្ត​ទុកដាក់​ដល់​បុគ្គលិក​ខ្លួន​ និង​ផ្ដល់​ឱកាស​ជា​និច្ច​ពិសេស​អ្នក​ដែល​មាន​ទេពកោសល្យ​និង​មាន​បំណង​ចង់​ចូលរួម​ក្នុង​ក្រុមការងារ​ដ៏​សកម្ម​របស់​យើង។​ ប្រាសាក់​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​ដើម្បី​ចាប់​ផ្តើម​អាជីព​របស់​អ្នក​ និង​ការ​រីកចម្រើន​ជា​មួយ​គ្នា»។​

សូម​បញ្ជាក់​ផង​ដែរ​ថា​ ប្រាសាក់​ផ្ដល់​អត្ថប្រយោជន៍​ដ៏​ច្រើន​សម្បូរ​បែប​ជា​ទី​គាប់​ចិត្ត​ជូន​បុគ្គលិក​ដូច​ជា៖​

អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​

  • ប្រាក់​បៀវត្ស​គោល
  • ប្រាក់​បៀវត្ស​ប្រែប្រួល​
  • ប្រាក់​ឧបត្ថម្ភ​តួនាទី
  • ប្រាក់​ឧបត្ថម្ភ​បុណ្យ​ចូលឆ្នាំ​ខ្មែរ
  • ប្រាក់​ឧបត្ថម្ភ​បុណ្យ​ភ្ជុំបិណ្ឌ
  • ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ប្រចាំ​ឆ្នាំ
  • ប្រាក់​ឧបត្ថម្ភ​ព្យាបាល​ជំងឺ
  • ប្រាក់​ឧបត្ថម្ភ​កាត​ទូរស័ព្ទ​
  • ប្រាក់​ឧបត្ថម្ភ​ប្រេង​សាំង
  • ប្រាក់​ឧបត្ថម្ភ​លំហែ​មាតុភាព​ (សម្រាប់​បុគ្គលិក​ស្ត្រី​)
  • ប្រាក់​បំពេញ​បេសកកម្ម​ក្រៅ​ទីតាំង​ការងារ​
  • ដំឡើង​ប្រាក់​បៀវត្ស​ផ្អែក​តាម​លទ្ធផល​ការងារ​និង​អត្រា​អតិផរណា
  • ប្រាក់​បំណាច់​បញ្ចប់​កិច្ច​សន្យា​ និង​ប្រាក់​ចូល​និវត្តន៍
  • ធានា​រ៉ាប់​រង 24 ម៉ោង
  • ប្រាក់​កម្ចី​បុគ្គលិក

អត្ថប្រយោជន៍​មិនមែន​ហិរញ្ញវត្ថុ

  • ឧបត្ថម្ភ​ឯកសណ្ឋាន​ការងារ​
  • ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ជា​ប្រចាំ
  • ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​
  • ការ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត