​ប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ក្នុង​ឱកាស​ខួប​ទី​ 158 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ 8 ​ឧសភា​ 2021

(​ភ្នំពេញ​)​៖​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​បាន​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ជូន​កាកបាទក្រហម​កម្ពុជា​ ​ក្នុង​ឱកាស​ខួប​ទី​ 158 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ 8 ​ឧសភា​ ​ឆ្នាំ​ 2021 ​នេះ​ ​ក្រោម​ប្រធាន​បទ​ ​«​ទាំងអស់គ្នា​រួម​ជាមួយ​កាកបាទក្រហម​កម្ពុជា​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-19 ​និង​កសាង​ភាព​ធន់​របស់​សង្គមជាតិ​»​។​

​ប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ក្នុង​ឱកាស​ខួប​ទី​ 158 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ 8 ​ឧសភា​ 2021

​ប្រា​សាក់​ ​ពិតជា​មាន​សេចក្ដីរីករាយ​ណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម​ ​និង​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​។​ ​ប្រា​សាក់​សង្ឃឹម​ថា​ ​ការឧបត្ថម្ភ​ថវិកា​នា​ពេលនេះ​ ​នឹង​ចូល​រួមចំណែក​ក្នុង​ការ​ជួយ​ឱ្យ​កាកបាទក្រហម​កម្ពុជា​កាន់តែ​មានលទ្ធភាព​ទូលំទូលាយ​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​បន្ថែម​ទៀត​ ​ពិសេស​ក្នុង​បរិ​បទ​កូ​វី​ដ​-19 ​។​

​ប្រា​សាក់​ ​តែងតែ​បាន​ផ្សារភ្ជាប់​ខ្លួន​យ៉ាងសកម្ម​ទៅ​នឹង​កិច្ចការ​សង្គម​ជាច្រើន​ ​ដើម្បី​បង្កើត​ជា​គុណ​តម្លៃ​ ​និង​ផ្ដល់​ជា​ផលប្រយោជន៍​ជូន​សង្គម​។​ ​ស្រប​ទៅ​នឹង​ទ​ស្សនៈវិ​ស​័​យ​ ​និង​ទំនួល​ខុសត្រូវ​សង្គម​របស់​ស្ថាប័ន​ ​ក្រៅពី​ឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហម​កម្ពុជា​ ​ប្រា​សាក់​ក៏បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន​ដូចជា​ ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​19សាងសង់​អគារ​បណ្ណាល័យ​ ​ឧបត្ថម្ភ​ការវះកាត់​មាត់ឆែប​ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ​ ​ឧបត្ថម្ភ​ទិវា​អំណាន​ជាតិ​ឧបត្ថម្ភក​ម្មវិ​ធីចំណេះ​ដឹង​ហិរញ្ញវត្ថុ​យុទ្ធនាការ​ ​«​ខ្ញុំ​ស្រលាញ់​ប្រាក់​រៀល​»​ ​ចូលរួម​បរិច្ចាគ​ឈាម​ ​ឧបត្ថម្ភ​យុទ្ធនាការ​ជួយ​ជនរងគ្រោះ​ដោយ​ទឹកជំនន់​គាំទ្រ​កម្មវិធី​ពង្រឹង​សមត្ថភាព​របស់​យុវជន​ ​និង​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សហគមន៍​ជាដើម​។​

​សូម​ជម្រាប​ជូន​ថា​ ​ប្រា​សាក់​ ​គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ ​មាន​ជាអាទិ៍​ ​សេវា​ឥណទាន​ប្រាក់​បញ្ញើ​សន្សំ​ទូទាត់​វិក្កយបត្រ​ទឹក​ទូទាត់​វិក្កយបត្រ​ភ្លើង ​ ​ទូទាត់​វិក្កយបត្រ​សំរាម​និង​កាកសំណល់​រឹង​បង់ថ្លៃ​សិក្សា ​ ​ទិញ​កាត​ទូរស័ព្ទ​ពី​គ្រប់​ប្រព័ន្ធ ធ​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ទៅ​ ​មក​រវាង​គ្រឹះស្ថាន​ជា​សមាជិក​ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​រី​ធែ​ល​ផេ ​ផ្ទេរ​ប្រាក់​ឆ្លង​សាខា​ប្រា​សាក់​ ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​ប្តូរ​ប្រាក់​ ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​ឬ​ សេវា​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​របស់​ធនាគារ​ជា​សមាជិក​ CSSសេវា​ទូទាត់​រហ័ស​ ​សេវា​បើកប្រាក់​បៀវត្ស​ អេ​ធី​អឹ​ម​ ​ ម៉ាស៊ីន​ដាក់​ប្រាក់​សេវា​ធនាគារ​ចល័ត​ (​Mobile​ ​Banking​ ​ឬ​ ​Inter​net​ ​Banking​)ម៉ាស៊ីន​ឆូត​កាត ​ ​សេវាបញ្ជា​ក់​សមតុល្យ​គណនី​សេវាបញ្ជា​ការ​ទូទាត់​អ​ចិន្ត្រៃយ៍ និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​៕​

​ប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ក្នុង​ឱកាស​ខួប​ទី​ 158 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ 8 ​ឧសភា​ 2021

​ប្រាសាក់ ​ឧបត្ថម្ភ​ថវិកា​ 400 ​លាន​រៀល​ ​ក្នុង​ឱកាស​ខួប​ទី​ 158 ​ទិវា​ពិភពលោក​កាកបាទក្រហម​ ​និង​អឌ្ឍចន្ទ​ក្រហម​ 8 ​ឧសភា​ 2021