​ប្រាសាក់ ​ដំឡើង​ដើមទុន​ចុះបញ្ជី​រហូតដល់​ 400 ​លាន​ដុល្លារ​អាមេរិក

​ភ្នំពេញ​ ​ថ្ងៃ​ទី​ 13 ​ខែ​ឧសភា​ ​ឆ្នាំ​ 2022 ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​និង​មាន​ភាគ​ទុនិ​ក​រឹង​មាំ​ពី​ប្រទេស​កូរ៉េ​គឺ​ ​ធនាគារ​ KB Kook​m​in​ ​Bank​ ​បាន​ដំឡើង​ដើមទុន​ចុះបញ្ជី​រហូតដល់​ 400 ​លាន​ដុល្លារ​អាមេរិក​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ត្រៀម​ខ្លួន​ក​ម្លា​យ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទៅជា​ធនាគារ​ពាណិជ្ជ​ដ៏​ធំ​ ​ពង្រីក​ស​ម្ពៀ​ត​ឥណទាន​និង​ប្រតិបត្តិការ​អាជីវកម្ម​ ​និង​កសាង​ភាព​ខ្លាំង​រឹង​មាំ​ដើម្បី​បម្រើ​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​ ​និង​សាធារណជន​ឱ្យ​កាន់តែ​ប្រសើរ​។

​លោក​ ​អ៊ុំ​ ​សម​អឿន​ ​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​មានបាន​ប្រសាសន៍​ថា​ ​«​ប្រា​សាក់​ ​បាន​ធ្វើ​វិសោធនកម្ម​លក្ខ​ន្តិកៈ​ក្រុមហ៊ុន​ដើម្បី​ដំឡើង​ដើមទុន​ចុះបញ្ជី​ពី​ 300 ​លាន​ដុល្លារ​អាមេរិក​ ​ដល់​ 400 ​លាន​ដុល្លារ​អាមេរិក​។​ ​ការដំឡើង​ដើមទុន​នេះ​នឹង​ជួយ​ដល់​យុទ្ធសាស្ត្រ​កំណើន​របស់​គ្រឹះស្ថាន​ ​និង​ពង្រឹង​ជំហរ​នៅ​ក្នុង​ទី​ផ្សារ​។​ ​លើស​ពី​នេះ​ ​ក៏​នឹង​ជួយ​យើង​ពង្រីក​ការ​ផ្ដល់​សេវា​ឱ្យ​កាន់តែ​ទូលំទូលាយ​ ​និង​ធ្វើ​ពិពិធ​កម្ម​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​របស់យើង​ ​ជាពិសេស​គឺ​ផ្នែក​ឌី​ជី​ថល​»​។

​លោក​បាន​បន្ថែម​ថា​ ​«​យើងខ្ញុំ​ពិតជា​រីករាយ​និង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​ក្រសួង​ពាណិជ្ជកម្ម​ ​ចំពោះ​ការ​អនុម័ត​និង​ទទួលស្គាល់​ការដំឡើង​ដើមទុន​នេះ​»​។​

​នៅ​ដំណាច់​ត្រីមាស​ទី​ 1 ​ឆ្នាំ​ 2022 ​ប្រា​សាក់​ ​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ 4.5 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​កើន​ឡើង​ 21.3% ​បើ​ប្រៀបធៀប​នឹង​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ​ 2021​។​ ​សមតុល្យ​ប្រាក់​បញ្ញើ​បាន​កើន​ឡើង​ដល់​ 2.7 ​ប៊ី​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ស​ម្ពៀ​ត​ឥណទាន​សរុប​មាន​ចំនួន​ 4.0 ​ប៊ី​លាន​ដុល្លារ​អាមេរិក​។