ហ្រ្វី​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ភ្លាម​ៗ​ ​គ្រាន់តែ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​

​ប្រា​សាក់​ ​បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ផ្នែក​ន​វា​នុ​វត្ត​ន៍ ​និង​ការ​ផ្ដល់​សេវា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទំនើប​ដល់​អតិថិជន​ ​ដោយ​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​ផ្ដល់​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​ ​ក្នុង​គោលបំណង​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ការ​ផ្ដល់​ប័ណ្ណ​នេះ​កាន់តែ​មាន​ភាព​ងាយស្រួល​ ​សាមញ្ញ​ ​និង​លឿន​រហ័ស​។​

​លោក​ ​សាយ​ ​សូ​នី ​អនុប្រធាន​នាយក​ប្រតិបត្តិ​ទទួលបន្ទុក​ទី​ផ្សារ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ឥឡូវនេះ​ ​អតិថិជន​អាច​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​នៅ​ពេល​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ដោយ​ពុំ​ចាំបាច់​ត្រូវ​រង់ចាំ​ច្រើន​ថ្ងៃ​ ​និង​ត្រូវ​មកកាន់​សាខា​ម្ដងទៀត​ដើម្បី​ទទួលយក​ប័ណ្ណ​។​ ​បន្ថែម​ពីលើ​នេះ​ ​អតិថិជន​ក៏​អាច​ទទួល​ប័ណ្ណ​ថ្មី​ជំនួស​ប័ណ្ណ​ដែល​បាន​បាត់​ឬ​ខូច​ ​ភ្លាម​ៗ​ ​ផង​ដែរ​»​។​

​លោក​ ​សូ​នី​ ​បាន​បន្ថែម​ថា​ ​នេះគឺជាសេវាថ្មីមួយបន្ថែមទៀត​ពីលើ​ផលិតផល​និង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សម្បូរ​បែប​និង​ទំនើប​ដែល​ប្រា​សាក់​បាន​ផ្ដល់​ជូន​។​ ​លោក​ក៏បាន​សម្ដែង​នូវ​សេចក្ដីរីករាយ​ ​ដែល​កា​រដាក់​ឱ្យ​ដំណើរការ​នូវ​សេវា​ថ្មី​នេះ​ ​នឹង​បន្ថែម​គុណ​តម្លៃ​បន្ថែម​ចំពោះ​អតិថិជន​ប្រា​សាក់​ ​ដោយ​បាន​បំបាត់ចោល​នូវ​ពេលវេលា​រង់ចាំ​។​

​លោក​បន្ត​ថា​ ​«​យើងខ្ញុំ​ពិតជា​មោទនភាព​ក្នុងនាម​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ដែល​មានការ​ប្ដេជ្ញា​ចិត្ត​ឥតងាករេ​ចំពោះ​ការ​បម្រើ​សេវា​ដោយ​យក​អតិថិជន​ជា​អាទិភាព​ ​និង​ប្ដេជ្ញា​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើ​សេវា​អតិថិជន​ដ៏​ល្អ​បំផុត​។​ ​ក្នុង​ន័យ​នេះ​ ​ការ​ផ្ដល់​ជូន​ប័ណ្ណ​អេ​ធី​អឹ​ម​លឿន​រហ័ស​ភ្លាម​ៗ​នេះ​ ​នឹង​ផ្ដល់​ជូន​អតិថិជន​នូវ​បទពិសោធន៍​សេវា​កាន់តែ​លឿន​ ​និង​កាន់តែ​ប្រសើរ​»​។​

​លោក​បញ្ជាក់​ថា​ ​«​ជាមួយ​ប័ណ្ណ​អេ​ធី​អឹ​ម​ប្រា​សាក់​ ​អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​ដោយខ្លួនឯង​ដូចជា​ ​ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ​ឬ​មនុស្សជា​ទីស្រឡាញ់​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​ទូទាត់​ថ្លៃ​ទឹក​-​ភ្លើង​ ​ទិញ​កាត​ទូរស័ព្ទ​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​ប្រតិបត្តិការ​ផ្សេងៗ​ ​តាម​ម៉ាស៊ីន​ ​AT​M​ ​ប្រា​សាក់​ ​នៅ​ទូទាំង​ប្រទេស​ ​គ្រប់ពេល​វ​លា​។​ ​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ភ្លាម​ៗ​ ​ដោយ​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ពី​ប្រា​សាក់​»​។​

​សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ទាំង​ 5 ​នៅ​កម្ពុជា​ ​ដែលផ្ដល់​​ដំណោះស្រាយ​សេវា​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន​ ​រួម​មាន​៖​ ​សេវា​ប្រាក់​បញ្ញើ​សន្សំ​ ​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ 10 ​ម៉ឺន​ដុល្លារ​ក្នុង​ 1 ​ថ្ងៃដោយមិនអស់កម្រៃសេវា ​សេវា​ឥណទាន​ ​ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះ​ជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ប្តូរ​ប្រាក់​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ អេ​ធី​អឹ​ម​សេវា​ធនាគារ​ចល័ត​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​សេវា​ទូទាត់តាម​ប្រព័ន្ធ​បាគង​ ​និង​សេវា​ហិរញ្ញវត្ថុ​ដទៃផ្សេងៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200 ​ទីតាំង​ ​ព្រមទាំង​បុគ្គលិក​លើស​ពី​ 9,000 ​នាក់​។​