​ប្រាសាក់ ​ជា​និយោជក​នៃ​ជម្រើស​ ​បន្ត​ផ្តល់​ឱកាស​ការងារ​ ​តាមរយៈ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ

ភ្នំពេញ​ ​ថ្ងៃ​ទី​ 4 ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2021​៖​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​លំដាប់​ទី​ 1 ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ជា​ស្ថាប័ន​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ 5 ​នៅ​កម្ពុជា​ ​សូម​ជម្រាប​ជូន​ថា​ ​នៅ​ថ្ងៃ​ទី​ 4-5 ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2021 ​នេះ​ ​ប្រា​សាក់​ ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​អន​ឡា​ញ​ ​ដើម្បី​ចែករំលែក​បទពិសោធន៍​ ​និង​ផ្តល់​ឱកាស​ការងារ​ចំនួន​ 250 ​មុខតំណែង​ដល់​និស្សិត​ ​និង​បេក្ខជន​ដែល​មាន​សក្តានុពល​។​

​​ប្រាសាក់ ​ជា​និយោជក​នៃ​ជម្រើស​ ​បន្ត​ផ្តល់​ឱកាស​ការងារ​ ​តាមរយៈ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ

​ប្រា​សាក់​ជា​និយោជក​នៃ​ជម្រើស​។​ ​ប្រា​សាក់​ផ្តល់​នូវ​និរន្តរភាព​ការងារ​យូរអង្វែង​ ​ព្រម​ជាមួយនឹង​ការ​ផ្តល់​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​ជាប្រចាំ​។​ ​ក្រៅពី​ការ​ផ្តល់​នូវ​ផលប្រយោជន៍​ជូន​ដល់​បុគ្គលិក​ ​ប្រា​សាក់​មាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​តម្រង់​ទិសដៅ​ការងារ​និង​ផ្តល់​មុខតំណែង​ទៅតាម​សមត្ថភាព​របស់​បុគ្គលិក​ម្នាក់ៗ​។​ ​ប្រា​សាក់​ប្រកាន់ខ្ជាប់​នូវ​ ​«​វប្បធម៌​មិន​រើសអើង​ ​និង​វប្បធម៌​បរិយាកាស​ការងារ​ល្អ​»​ ​ក្នុង​ការ​អនុវត្ត​កា​ងារ​។​

​បម្រើ​ការងារ​នៅ​ប្រា​សាក់​ ​លោកអ្នក​នឹង​ទទួល​បាន​ 1). ​អត្ថប្រយោជន៍​ផ្នែក​ហិរញ្ញវត្ថុ​ ​រួម​មាន​៖​ ​ប្រាក់​បៀវត្ស​គោល​ ​ប្រាក់​បៀវត្ស​ប្រែប្រួល​ ​ប្រាក់ឧបត្ថម្ភ​តួនាទី​ ​ប្រាក់ឧបត្ថម្ភ​បុណ្យចូលឆ្នាំ​ខ្មែរ​ ​ប្រាក់ឧបត្ថម្ភ​បុណ្យភ្ជុំបិណ្ឌ​ ​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ប្រចាំ​ឆ្នាំ​ ​ប្រាក់ឧបត្ថម្ភ​ព្យាបាល​ជំងឺ​ ​ប្រាក់ឧបត្ថម្ភ​កាត​ទូរស័ព្ទ​ ​ប្រាក់ឧបត្ថម្ភ​ប្រេងសាំង​ ​ប្រាក់​បំពេញបេសកកម្ម​ក្រៅ​ទីតាំង​ការងារ​ ​ដំឡើង​ប្រាក់​បៀវត្ស​ផ្អែក​តាម​លទ្ធផល​ការងារ​និង​អត្រា​អតិផរណា​ ​ប្រាក់បំណាច់​បញ្ចប់​កិច្ចសន្យា​ ​ប្រាក់​ក​ម្ចី​បុគ្គលិក​ 2). ​អត្ថប្រយោជន៍​មិនមែន​ហិរញ្ញវត្ថុ​ ​រួម​មាន​៖​ ​ឧបត្ថម្ភ​ឯកសណ្ឋាន​ការងារ​ ​ទទួល​បានការ​បណ្តុះបណ្តាល​ជាប្រចាំ​ ​ច្បាប់​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ​និង​ការឧបត្ថម្ភ​ផ្សេងៗ​ទៀត​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ម​.​ក​ ​បាន​មានប្រសាសន៍ថា​ ​«​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​មាន​សារៈសំខាន់​សម្រាប់​ការ​តម្រង់​ទិស​វិថី​ការងារ​នា​ពេល​អនាគត​ ​និង​ការ​ផ្ដល់​ឱកាស​ការងារ​សម្រាប់​និស្សិត​និង​បេក្ខជន​កំពុង​រក​ការងារ​។​ ​ហេតុនេះ​ ​សូម​កុំ​ឱ្យ​ខកខាន​ឱកាស​នេះ​ឱ្យ​សោះ​!

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ថែម​ទៀត​ថា​ ​«​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 ​កម្មវិធី​នេះ​មិន​អាច​ប្រព្រឹត្តទៅ​ដោយ​ផ្ទាល់​បានទេ​ ​ប៉ុន្តែ​យើង​នៅ​បន្ត​ធ្វើតាម​រយៈ​មធ្យោបាយ​អន​ឡា​ញ​។​ ​ដូច្នេះ​សូម​ចូលរួម​ទស្សនា​ទំព័រ​ការងារ​ពី​ប្រា​សាក់​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ការងារ​ ​និង​ផលិតភាព​ជាតិ​អន​ឡា​ញ​នេះ​ ​នៅ​ថ្ងៃ​ទី​ 4-5 ​ខែវិច្ឆិកា​ ​ឆ្នាំ​ 2021 ​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ (N​E​A​)​។​ ​ប្រា​សាក់​ ​មានឱកាស​ការងារ​ជា​ច្រើនមុខ​តំណែង​កំពុង​រង់ចាំ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​។​ ​សូម​ត្រៀម​ប្រវត្តិរូប​ការងារ​ C​V​ ឱ្យ​បាន​រួចជាស្រេច​ ​ដើម្បី​បំពេញ​សំណុំ​បែបបទ​ដាក់ពាក្យ​ក្នុង​ឱកាស​នេះ​»​។​

​សូម​ចាប់ផ្តើម​អាជីព​របស់​ជាមួយ​ ​ប្រា​សាក់​ ​ដែល​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​ដែល​ផ្តល់​នូវ​អាជីព​ការងារ​យូរអង្វែង​និង​ស្ថិតស្ថេរ​ ​ការ​អភិវឌ្ឍ​បុគ្គលិក​ជាប្រចាំ​ ​និង​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​។​

សូមពិនិត្យឱកាសការងារពីប្រាសាក់តាមតំណភ្ជាប់នេះនៅថ្ងៃទី 4-5 ខែវិច្ឆិកា http://careerfair.nea.gov.kh/company/detail/2JbY6z1nEMV