ប្រាសាក់ បើកសាខាថ្មីទី 181 នៅព្រៃផ្ដៅ ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់សេវាកាន់តែប្រសើរ

ក្នុងគោលបំណងផ្ដល់សេវាហិរញ្ញហិរញ្ញវត្ថុជូនអតិថិជនឱ្យកាន់តែប្រសើរឡើង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានសេចក្តីសោមនស្សសូមជម្រាបជូនអតិថិជន និងសាធារណជន មេត្តាជ្រាបថា ប្រាសាក់ បានបើកឱ្យដំណើរការការិយាល័យសាខាចំនួន 1 បន្ថែមទៀតគឺ សាខាព្រៃផ្តៅ ដែលមានទីតាំងនៅខាងកើតសាលាបឋមសិក្សាព្រៃផ្តៅ ចម្ងាយប្រហែល 30 ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ 4 ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិទទួលបន្ទុកទីផ្សាររបស់ប្រាសាក់ បានមានប្រសាសន៍ថា៖ «យើងមានក្ដីរីករាយដែលបានពង្រីកបណ្តាញការិយាល័យរបស់យើងឱ្យខិតជិតអតិថិជន ដើម្បីបម្រើសេវាធនាគារប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាពជាមួយនឹងសេវាហិរញ្ញវត្ថុដ៏សម្បូរបែបពីប្រាសាក់រួមមាន ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬ ដកប្រាក់ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស និងសេវាផ្សេងៗទៀត»។

លោកបានបន្ថែមទៀតថា «នេះគឺជាសាខាប្រាសាក់ទី 181 ហើយយើងមានការប្ដេជ្ញាចិត្តឥតងាករេចំពោះការបម្រើសេវាដោយយកអតិថិជនជាអាទិភាព និងប្ដេជ្ញាខ្ពស់ក្នុងការផ្ដល់ជូនបទពិសោធន៍បម្រើសេវាអតិថិជនដ៏ល្អបំផុត។ ប្រាសាក់ នឹងបន្តពង្រីកវិសាលភាពនៃបណ្តាញការិយាល័យ និងអេធីអឹមគ្របដណ្ដប់ទូទាំងប្រទេស និងបច្ចេកវិទ្យាឌីជីថលហិរញ្ញវត្ថុ»។

លោកក៏បានបញ្ជាក់ថាផងដែរថា ការបើកគណនីសន្សំ នៅប្រាសាក់នៅថ្ងៃនេះ អតិថិជននឹងទទួលបានប័ណ្ណអេធីអឹមភ្លាមៗ ហើយអតិថិជនអាចផ្ទេរប្រាក់ ទិញកាតទូរស័ព្ទ ផ្ទេរប្រាក់តាមលេខសម្ងាត់ទៅអ្នកគ្មានគណនី ពិនិត្យសមតុល្យគណនី និងសេវាផ្សេងៗដោយមិនអស់កម្រៃសេវា។

អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់រីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុ និងការផ្តល់សេវាបម្រើដោយភាពរួសរាយរាក់ទាក់ពីប្រាសាក់សាខាព្រៃផ្តៅ។ លោកអ្នកអាចរកទីតាំងសាខាបានតាម https://bit.ly/3i7iMD3

សម្រាប់ព័ត៌មានបន្ថែម ឬ ត្រូវការប្រើប្រាស់កម្ចីពីប្រាសាក់ សូមទាក់ទងតាមទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh