​សូម​អញ្ជើញ​ចូលរួម​ដេញថ្លៃ​គម្រោង​សាងសង់​អគារ​បណ្ណាល័យ​ប្រា​សាក់​

​ដើម្បី​បន្ត​ចូលរួម​លើក​ក​ម្ពស់វិ​ស័យ​អប់រំ​ ​ជាពិសេស​ជួយ​បណ្ដុះ​វប្បធម៌​អាន​របស់​សិស្សានុសិស្ស​កម្ពុជា​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​នឹង​បន្ត​គម្រោង​សាងសង់​អគារ​បណ្ណាល័យ​របស់​ខ្លួន​ជា​បន្ត​ទៀត​។​ ​ហេតុនេះ​ ​ប្រា​សាក់​ ​សូម​គោរព​អញ្ជើញ​ក្រុមហ៊ុន​ ​អង្គភាព​ ​ឬ​អ្នកម៉ៅការ​សាងសង់​ ​ដែល​មាន​ចំណាប់អារម្មណ៍​ ​ចូលរួម​ដេញថ្លៃ​ការ​សាងសង់​អគារ​បណ្ណាល័យ​ចំនួន​១​ខ្នង​ ​ទំហំ​ 9 ​ម៉ែត្រ​ ​គុណ​នឹង​ ​12​ ​ម៉ែត្រ​ ​នៅ​អនុវិទ្យាល័យ​ព្រែក​តា​កូវ​ ​ដែល​ស្ថិតនៅ​ក្នុង​ភូមិ​ព្រែក​តា​កូវ​ ​ឃុំ​ព្រែក​តា​កូវ​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​។​

​សូម​អញ្ជើញ​ចូលរួម​ដេញថ្លៃ​គម្រោង​សាងសង់​អគារ​បណ្ណាល័យ​ប្រា​សាក់​

​លក្ខខណ្ឌ​ចូលរួម​ដេញថ្លៃ​៖​

  • ​មាន​ស​ម្ភារៈ ​ឧបករណ៍​សាងសង់​ ​និង​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​
  • ​ជា​ក្រុមហ៊ុន​ ​អ្នកម៉ៅការ​សំណង់​ ​ឬ​ជាង​សំណង់​សហគមន៍​ ​ដែល​មាន​អាសយដ្ឋាន​ច្បាស់លាស់​
  • ​មាន​បទពិសោធន៍​ ​និង​មាន​ប្រវត្តិ​ការងារ​សាងសង់​ល្អ​
  • ​ផ្តល់​អាទិភាព​ចំពោះ​ក្រុមហ៊ុន​អ្នកម៉ៅការ​សំណង់​ឬ​ជាង​សំណង់​សហគមន៍​ដែល​មាន​អាសយដ្ឋាន​ស្ថិតនៅ​ក្នុង​ ​សហគមន៍​។

​ឯកសារ​ចាំបាច់​សម្រាប់​ចូលរួម​ដេញថ្លៃ​៖​

  • ច្បាប់​ចម្លង​ប័ណ្ណ​ប៉ាត​ង់ ​ឬ​លិខិតអនុញ្ញាត​ធ្វើអាជីវកម្ម​ (​បើ​មាន​)
  • ​ច្បាប់​ចម្លង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​
  • គម្រោង​ថវិកា​សាងសង់​លម្អិត​ (​ផ្នែក​ទី​ 1​.​ថ្លៃ​ស​ម្ភារៈ​សាងសង់​ ​ផ្នែក​ទី​ 2​.​ថ្លៃឈ្នួល​ពលកម្ម​ ​និង​ផ្នែក​ទី​ 3​.​ពន្ធ​កាត់​ទុក​ (​ដូច​ឯកសារ​គំរូ​គម្រោង​ថវិកា​ដេញថ្លៃ​សាងសង់​ភ្ជាប់​ជូន​)
  • គម្រោង​ពេលវេលា​សាងសង់​

​ក្រុមហ៊ុន​ ​អ្នកម៉ៅការ​សំណង់​ ​ឬ​ ​ជាង​សំណង់​សហគមន៍​ដែល​មាន​ចំណាប់អារម្មណ៍​ ​សូម​អញ្ជើញ​មក​ទទួលយក​ប្លង់​ ​សាងសង់​និង​រចនាបថ​សំណង់​ ​និង​បញ្ជូន​សំណុំ​ឯកសារ​ដេញថ្លៃ​របស់​ខ្លួន​ដាក់​ក្នុង​ស្រោមសំបុត្រ​បិទ​ជិត​ (​ឯកសារ​ដូច​បាន​ ​បញ្ជាក់​ខាងលើ​) ​មក​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ ​តាម​អាសយដ្ឋាន​ដូច​ខាងក្រោម​៖​

​ ​ ​ 1​. ​ការិយាល័យ​កណ្តាល​៖​ ​អគារ​លេខ​ 212 ​ផ្លូវ​ 271​ ​សង្កាត់​ទួល​ទំពូង 2​ ​ខណ្ឌ​ចំការមន​ ​ក្រុងភ្នំពេញ​
​ ​ ​ ​2. ​ប្រា​សាក់​ ​សាខា​ព្រែក​តា​កូវ​៖​ ​ភូមិ​លើ​ ​ឃុំ​ស្វាយ​ជ្រុំ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្តាល​ ​ឬ​
​ ​ ​ ​3. ​តាមរយៈ​អុីម៉ែល​៖​ ​library​project​@​p​r​a​sac​.​co​m​.k​h​ ​។​

​រាល់​ឯកសារ​ដេញថ្លៃ​មាន​លក្ខណៈ​មិន​គ្រប់គ្រាន់​នឹង​ត្រូវ​បាន​បដិសេធ​។​ ​ក្រុមហ៊ុន​ ​អ្នកម៉ៅការ​សំណង់​ ​ឬ​ ​ជាង​សំណង់​ ​សហគមន៍​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ដេញថ្លៃ​នឹង​ត្រូវ​ជូនដំណឹង​តាមរយៈ​ទូរស័ព្ទ​ ​ឬ​ ​តាមរយៈ​អុីម៉ែល។​

​ឈប់​ទទួលពាក្យ​សុំ​ដេញថ្លៃ​ត្រឹម​ថ្ងៃ​ទី 31 ​ខែ​ឧសភា​ ​ឆ្នាំ​ 2021​ ​វេលា​ម៉ោង​ ​4:00​ ​រសៀល​។​

​ព័ត៌មាន​លម្អិត​ ​សូម​ទាក់ទង​តាមរយៈ​ទូរស័ព្ទ​លេខ​ ​081 800 904 ​ឬ​ ​012 969 388​ ។