​ប្រាសាក់ ​ផ្ដល់​សេវា​ទូទាត់​វិក្កយបត្រ​ ​អគ្គិសនី​កម្ពុជា​ ​ដោយ​មិន​គិត​ក​ម្រៃ​សេវា

ប្រាសាក់ ​ជា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ធំ​ជាងគេ​ ​បាន​ទទួលការ​សហការ​ពី​ ​អគ្គិសនី​កម្ពុជា​ ​ក្នុង​កា​រដាក់​ឱ្យ​ប្រើប្រាស់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​ ​ដោយ​អនុញ្ញាត​ឱ្យ​អតិថិជន​ប្រា​សាក់​ទាំងអស់​ ​អាច​បង់ថ្លៃ​ភ្លើង​ ​តាមរយៈ​ ​Mobile​ ​Banking​ (ម៉ូ​បាល​ប៊ែ​ង​ឃី​ង​) ​ឬ​ ​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ ​ដោយ​មិន​គិត​ក​ម្រៃ​សេវា​។

​ប្រាសាក់ ​ផ្ដល់​សេវា​ទូទាត់​វិក្កយបត្រ​ ​អគ្គិសនី​កម្ពុជា​ ​ដោយ​មិន​គិត​ក​ម្រៃ​សេវា

​បច្ចុប្បន្ននេះ​ ​ប្រា​សាក់​ ​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​ ​នៅ​ទីតាំង​ជាច្រើន​រួម​មាន​៖​ ​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​ខេត្ត​រតនគិរី​ ​ស្រុក​លំ​ផាត់​ ​ស្រុក​វើ​ន​សៃ​ ​ស្រុក​តា​វែង​ ​ខេត្ត​ក្រចេះ​ ​ស្រុក​ស្នួល​ ​ខេត្ត​កំពត​ ​ស្រុក​កំពង់​ត្រាច​ ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​ស្ទឹង​ត្រែង​ ​ខេត្ត​កំពង់ស្ពឺ​ ​ខេត្ត​សៀមរាប​ ​ស្រុក​បន្ទាយស្រី​ ​ខេត្ត​ព្រៃវែង​ ​ខេត្ត​ត្បូងឃ្មុំ​ ​និង​ក្រុង​ព្រះ​សី​ហ​នុ​។​

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​ប្រា​សាក់​មាន​ក្ដី​រីករាយ​ដែល​បាន​បម្រើ​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​កម្ពុជា​ ​ដល់​អតិថិជន​ប្រកបដោយ​ភាព​ងាយស្រួល​ ​លឿន​រហ័ស​ ​និង​សុវត្ថិភាព​។​ ​អតិថិជន​អាច​អញ្ជើញ​មក​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​និង​ការ​ប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ដើម្បី​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​។​