ប្រាសាក់​ផ្តល់​សេវា​ទូទាត់​ឆ្លង​ធនាគារ​យុគ​សម័យថ្មី​ ​«​បាគង​»​

នា​យុគ​សម័យ​ឌី​ជី​ថល​ ​និង​ស៊ី​វី​ល័យ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ប្រា​សាក់ ​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ការ​លើក​ក​ម្ពស់​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ដែល​ជា​ចក្ខុវិស័យ​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ ​ធនាគារជាតិនៃកម្ពុជា​។​

​ប្រាសាក់​ផ្តល់​សេវា​ទូទាត់​យុគ​សម័យថ្មី​ឆ្លង​ធនាគារ​ ​«​បាគង​»​

​បាគង​ ​ដែល​ជា​សេវា​ទូទាត់​និង​សេវា​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​ឬ​ ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​បាន​បង្កើត​ឡើង​ក្រោម​ការ​ផ្ដួចផ្ដើម​ពី​ធនាគារជាតិនៃកម្ពុជា​ ​និង​សហ​ការចូលរួម​ពី​បណ្តា​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ជា​ដៃគូ​ ​បាន​និង​កំពុង​ផ្តល់​ជា​ជម្រើស​ថ្មី​ ​និង​ល្អឯក​ជូន​ដល់​ប្រជាជន​កម្ពុជា​។​

​ប្រា​សាក់​ ​ផ្តល់​ជូន​អតិថិជន​ ​និង​សាធារណជន​ ​ក្នុង​ការប្រើប្រាស់​សេវា​បាគង​ ​ដោយ​អាច​ធ្វើ​ប្រតិបត្តិការ​តាម​ ​ប្រា​សាក់​ ​Mobile​ ​Banking​, ​Inter​net​ ​Banking​ ​និង​តាម​សាខា​ប្រា​សាក់​បាន​យ៉ាង​ងាយស្រួល​។​ ​អតិថិជន​អាច​ធ្វើ​ការផ្ទេរ​ប្រាក់​ពី​គណនី​ប្រា​សាក់​ទៅ​គណនី​ធនាគារ​ជា​ដៃគូ​រហូតដល់​ 400 ​លាន​រៀល​ ​ឬ​ 10 ​ម៉ឺន​ដុល្លារ​ក្នុងមួយថ្ងៃ​ ​ហើយ​អាច​ផ្ទេរ​ទៅ​គណនី​បាគង​បាន​រហូតដល់​ 10 ​លាន​រៀល​ ​ឬ​ 2,500 ​ដុល្លារ​ក្នុងមួយថ្ងៃ​។​

​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​ ​អតិថិជន​គ្រប់​ធនាគារ​ជា​ដៃគូ​អាច​ធ្វើការ​ស្កេន​ទូទាត់​ជាមួយនឹង​ដៃគូ​ស្កេន​ទូទាត់​បាគង​របស់​ប្រា​សាក់​បាន​នៅ​ទូទាំង​ប្រទេស​ ​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ពិតជា​មាន​កិត្តិយស​និង​សប្បាយរីករាយ​ដែល​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​មួយ​នៃ​គម្រោង​បាគង​របស់​ធនាគារជាតិនៃកម្ពុជា​។​ ​នេះ​ជា​សេវា​ទូទាត់​តាម​ទូរស័ព្ទ​ដៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ ​Block​chain​ ​ដែល​ពាំ​នាំ​គ្រប់​គ្រឹះស្ថាន​ដែល​ផ្ដល់​សេវា​ទូទាត់​និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឱ្យ​ស្ថិតនៅ​ប្រព័ន្ធ​តែមួយ​ ​ក្នុង​គោលបំណង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​ព្រមទាំង​សម្រួល​ដល់​ការចាត់ចែង​សាច់ប្រាក់​ប្រចាំថ្ងៃ​ផង​ដែរ​»​។​
​លោក​បន្ថែម​ថា​ ​«​បាគង​ ​ជា​មធ្យោបាយ​ ​និង​ឧបករណ៍​ទូទាត់​ថ្មី​ទំនើប​ដែល​អនុញ្ញាត​ឱ្យ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​អន្តរ​ធនាគារ​ ​និង​ទូទាត់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​ ​លឿន​រហ័ស​ ​ប្រកបដោយ​សុវត្ថិភាព​ ​និង​មិន​អស់​ក​ម្រៃ​សេវា​។​ ​ហេតុនេះ​អតិថិជន​អាច​រីករាយ​ប្រើប្រាស់​សេ​វានេះ​ក្នុង​ការផ្ទេរ​ប្រាក់​ ​ទូទាត់​ ​ដាក់​ប្រាក់​ ​និង​ទទួល​ប្រាក់​ដោយ​ងាយស្រួល​»​។​

​ប្រា​សាក់​ ​មាន​កិត្តិយស​សូម​ចូលរួម​អប​អរសាទរ​ជាមួយ​ ​ធនាគារជាតិនៃកម្ពុជា​ ​និង​បណ្តា​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​កា​រដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​បាគង​ដែល​ជា​សេវា​ទូទាត់​យុគ​សម័យថ្មី​នា​ថ្ងៃ​ទី​ 28 ​ខែ​តុលា​ ​ឆ្នាំ​ 2020 ​នេះ​។​ ​ប្រា​សាក់​ ​ប្តេជ្ញា​បន្ត​ក្នុង​ការ​ជំរុញ​ ​និង​ផ្តល់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ទំនើប​ ​និង​ងាយស្រួល​ជូន​ដល់​អតិថិជន​។