​ប្រាសាក់ ​ផ្ដល់​សេវា​ទិញ​កាត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ​ដោយ​មិន​គិត​ក​ម្រៃ​សេវា

ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ក្នុង​កា​រដាក់​ឱ្យ​ប្រើប្រាស់​សេវា​ទិញ​កាត​ទូរស័ព្ទ​ប្រព័ន្ធ​នេះ​ ​ដោយ​អតិថិជន​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់​ ​ឬ​ទូរស័ព្ទ​របស់​ញាតិមិត្ត​របស់​ពួកគាត់​បាន​ដោយ​ដោយស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​លេខ​កូ​ដ​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ ​គ្រប់ពេល​វេលា​ ​គ្រប់​ទីកន្លែង​ ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​។​

​ប្រាសាក់ ​ផ្ដល់​សេវា​ទិញ​កាត​ទូរស័ព្ទ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ ​ដោយ​មិន​គិត​ក​ម្រៃ​សេវា

លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​យើង​មាន​សេចក្តីរីករាយ​យ៉ាង​ខ្លាំង​ ​ចំពោះ​ភាពជា​ដៃគូ​សម្រាប់​សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ​ ​ដែល​នឹង​នាំមក​នូវ​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​របស់យើង​។​ ​ឥឡូវនេះ​ ​អតិថិជន​មិន​ចាំបាច់​ធ្វើដំណើរ​ ​ឬ​ ​រក​តូប​លក់​កាត​ទូរស័ព្ទ​មិត្ត​ហ្វូ​ន​នោះ​ទេ​។​ ​ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ ​និង​អេ​ធី​អឹ​ម​របស់​ប្រា​សាក់​ ​លោកអ្នក​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោកអ្នក​ដោយស្វ័យប្រវត្តិ​ដោយ​មិនបាច់​ប្រើ​លេខ​កូ​ដ​ ​បាន​យ៉ាង​ងាយស្រួល​និង​លឿន​រហ័ស​។​ ​ហើយ​អ្វី​ដែល​កាន់តែ​ពិសេស​នោះ​គឺ​សេវា​ទិញ​កាត​ទូរស័ព្ទ​នេះ​មិន​គិត​ក​ម្រៃ​សេវា​នោះ​ឡើយ​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ត​ទៀត​ថា​ ​នេះ​គឺជា​ភាពជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​មួយ​ដែល​នឹង​ផ្តល់​នូវ​ដំណោះស្រាយ​សេវា​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​និង​ច្នៃប្រឌិត​ថ្មី​សម្រាប់​អតិថិជន​ ​Me​t​f​one​ ​ទាំងអស់​។​ ​ពួកគាត់​អាច​បើក​គណនី​សន្សំ​និង​ចុះឈ្មោះ​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​និង​ទទួល​បាន​កាត​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​នៅ​តាម​សាខា​ណាមួយ​របស់​ប្រា​សាក់​ដែល​មាននៅ​ទូទាំង​ប្រទេស​។​ ​ជាមួយ​សេ​វានេះ​ ​ពួកគាត់​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​ដោយ​ផ្ទាល់​ពី​គណនី​សន្សំ​របស់​លោកអ្នក​ ​៧​ ​ថ្ងៃ​ក្នុង​មួយ​ស​ប្តាហ៍ ​២​៤​ ​ម៉ោង​ក្នុងមួយថ្ងៃ​ ​ដែល​ធានា​ថា​ពួកគាត់​នឹង​អស់​សមតុល្យ​ទឹកប្រាក់​នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់​ឡើយ​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​ប្រា​សាក់​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ជូន​អតិថិជន​រួម​មាន​៖​ ​សេវា​ធនាគារ​ចល័ត​ ​សេវា​ប្រាក់​បញ្ញើ​សន្សំ​សេវា​ឥណទាន​ ​ផ្ទេរ​ប្រាក់​ ​ទូទាត់​វិក្កយបត្រ​ទឹក​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ អេ​ធី​អឹ​ម​ ​សេវា​ CSS ​សេវា​ទូទាត់​បាគង​ ​សេវា​ផ្ទេរ​មូលនិធិ​ភ្លាម​ៗ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​និង​សេវា​ផ្សេងៗ​ទៀត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ចូល​ទៅកាន់​វេ​ប​សាយ​ត៍ ​w​w​w​.​p​r​a​sac​.​co​m​.k​h​ ​ឬ​ ​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 023 999 911 ​ឬ​ 086 999 911 ​។