​ប្រាសាក់ ​បើក​ដំណើរការ​សាខា​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​ក្រុង​សៀមរាប

ក្នុង​គោលបំណង​ផ្តល់​ភាព​ងាយស្រួល​ ​សេវា​លឿន​រហ័ស​ ​និង​កាន់តែ​ខិត​ជិត​ជាមួយ​អតិថិជន​របស់​ខ្លួន​ ​ក៏ដូចជា​ឆ្លុះបញ្ចាំង​ពី​ភាព​រីក​ចម្រើន​ឥតឈប់ឈរ​ផង​ដែរ​ ​ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ពង្រីក​បណ្ដាញ​ការិយាល័យ​ថ្មី​មួយ​បន្ថែម​ទៀត​ ​នៅ​ខេត្ត​សៀមរាប​គឺ​ ​«​សាខា​ក្រុង​អង្គរ​»​ ​ដែល​មាន​អាសយដ្ឋាន​៖​ ​ផ្លូវជាតិ​លេខ​ 6 ​ភូមិ​គ្រួស​ ​សង្កាត់​ស្វាយ​ដ​ង្គំ ​ក្រុង​សៀមរាប​ ​ខេត្ត​សៀមរាប​។​

​គិត​ត្រឹម​ដើម​ខែវិច្ឆិកា​ ​ឆ្នាំ​ 2020 ​នេះ​ ​ប្រា​សាក់​ ​បាន​ពង្រីក​បណ្តាញ​ការិយាល័យ​របស់​ខ្លួន​រហូតដល់​ 182 ​សាខា​ទូទាំង​ប្រទេស​ ​និង​បាន​បម្រើ​សេវា​ធនាគារ​ជូន​អតិថិជន​របស់​ខ្លួន​ស្របតាម​យុគ​ឌី​ជី​ថល​ ​និង​ភាព​ស៊ី​វី​ល័យ​លើ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​។​ ​សមិទ្ធផល​ដ៏​ល្អ​នេះ​ ​គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​នូវ​សក្តានុពល​របស់​ប្រា​សាក់​ ​ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​នូវ​ភាព​រីក​ចម្រើន​ ​ហើយ​ប្រា​សាក់​មាន​ឆន្ទៈ​ដ៏​មោះមុត​ក្នុង​ការ​លើក​ក​ម្ពស់​ជីវភាព​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ប្រា​សាក់​ ​សាខា​ក្រុង​អង្គរ​ ​ជា​សាខា​ទី​ 3 ​ក្នុង​ក្រុង​សៀមរាប​ ​ហើយ​សព្វថ្ងៃនេះ​ ​ក្នុង​ក្រុង​សៀមរាប​ ​មាន​អេ​ធី​អឹ​ម​ចំនួន​ 7 ​ទីតាំង​ ​ត្រូវ​បាន​ដំឡើង​ដើម្បី​បម្រើ​សេចក្ដីត្រូវ​ការ​របស់​អតិថិជន​នៅ​ក្នុង​ក្រុង​សៀមរាប​។​ ​លើស​ពី​នេះ​ ​ចាប់ពី​ថ្ងៃនេះ​តទៅ​ ​ការ​ធ្វើ​ប្រតិបត្តិការ​ដាក់​ ​ដក​ ​និង​ផ្ទេរ​ប្រាក់​ឆ្លង​ស្នាក់​ការ​ទៅ​-​មក​រវាង​សាខា​សៀមរាប​ ​សាខា​ស្វាយ​ដ​ង្គំ ​និង​សាខា​ក្រុង​អង្គរ​ ​គឺ​ពុំ​គិត​ក​ម្រៃ​សេវា​ឡើយ​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​៖​ ​«​មក​ទល់នឹង​បច្ចុប្បន្ននេះ​ ​ប្រា​សាក់​មាន​សាខា​ចំនួន​ 9 ​នៅ​ទូទាំង​ខេត្ត​សៀមរាប​ដើម្បី​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ជូន​អតិថិជន​ ​រួម​មាន​៖​ ​សេវា​ប្រាក់​បញ្ញើ​សន្សំ​សេវា​ឥណទាន​ ​ផ្ទេរ​ប្រាក់​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ ​ដាក់​ប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ ​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះ​ជា​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័សអេ​ធី​អឹ​ម​សេវា​ធនាគារ​ចល័ត​ ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​សេវា​ទូទាត់​បាគង​ ​សេវា​ផ្ទេរ​មូលនិធិ​ភ្លាម​ៗ​ ​ឬ​ ​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​ ​និង​សេវា​ផ្សេងៗ​ទៀត​។​ ​ហើយ​យើង​នៅតែ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ផ្ដល់​ជូន​បទពិសោធន៍​បម្រើ​សេវា​អតិថិជន​ដ៏​ល្អ​បំផុត​និង​ពាំ​នាំមក​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​ល្អ​ប្រសើរ​ក្នុង​ការ​គាំទ្រ​ដល់​ការ​រីក​ចម្រើន​របស់​អតិថិជន​របស់យើង​»​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា​ ​កា​របើក​គណនី​សន្សំ​ ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​អតិថិជន​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ភ្លាម​ៗ​ ​ហើយ​អតិថិជន​អាច​ផ្ទេរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ទៅ​អ្នក​គ្មាន​គណនី​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​សេវា​ផ្សេងៗ​ដោយ​មិន​អស់​ក​ម្រៃ​សេវា​។​

​អាស្រ័យហេតុនេះ​ ​សូម​អតិថិជន​ទាំងអស់​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ ​និង​ការ​ផ្តល់​សេវា​បម្រើ​ដោយ​ភាព​រួសរាយ​រាក់ទាក់​ពី​ប្រា​សាក់​សាខា​ក្រុង​អង្គរ​។​ ​លោកអ្នក​អាច​​​រក​ទីតាំង​សាខា​បាន​តាម​ ​h​t​t​p​s://​bit​.​l​y​/31​m​K​y​o​d​ ​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​ ​ឬ​ ​ត្រូវ​ការប្រើប្រាស់​ក​ម្ចី​ពី​ប្រា​សាក់​ ​សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​ 086 999 911 ​ឬ​ 023 999 911 ​ឬ​ 096 9 999 911 ​ឬ​ ​ចូល​ទៅកាន់​វេ​ប​សាយ​ត៍ ​w​w​w​.​p​r​a​sac​.​co​m​.k​h​ ​។