​ប្រាសាក់​ចូលរួម​អនុវត្ត​ ​៣​ការពារ​ ​៣​កុំ​ ​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​ -19

​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វី​ដ​19​នា​ពេលថ្មីៗនេះ​ ​ប្រា​សាក់​​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ដាក់​ចេញ​ជា​វិធានការ​ជាបន្ទាន់​និង​យ៉ាង​តឹងរុឹង​ ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​19 ​ដោយ​តម្រូវ​ឱ្យ​អតិថិជន​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ ​«​3 ​ការពារ​ ​និង​ 3 ​កុំ​»​។​ ​ប្រា​សាក់​ ​បាន​បង្កើត​បដា​ ​«​3 ​ការពារ​ ​និង​ 3 ​កុំ​»​ ​ដើម្បី​ផ្សព្វផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​ “​P​R​A​SAC​ ​M​F​I​” ​និង​តាម​ការិយាល័យ​របស់​ខ្លួន​ប្រមាណ​ជា​ជិត​ 200 ​ទីតាំង​ផង​ដែរ​។​ ​ទាំង​អតិថិជន​ ​និង​បុគ្គលិក​ប្រា​សាក់​ ​តម្រូវ​ឱ្យ​ប្រតិបត្តិ​ 4 ​ចំណុច​ជាចាំបាច់​មុន​ចូលក្នុង​ការិយាល័យ​ប្រា​សាក់​ ​រួម​មាន​៖​ 1. ​ស្កេន​ QR កូ​ដ​ ​ទប់​ស្កាត់​មេរោគ​កូ​វី​ដ​-19, 2. ​ពាក់​ម៉ា​ស​ឱ្យ​បាន​ត្រឹមត្រូវ​, 3. ​ពិនិត្យ​សីតុណ្ហភាព, 4. ​លាងដៃ​នឹង​អាល់កុល​ ​ឬ​ជែ​ល​លាងដៃ​ ​ព្រមទាំង​រក្សា​គ​ម្លា​ត​សុវត្ថិភាព​ ​ផង​ដែរ​។​

ជាមួយគ្នា​នេះ​ដែរ​ ​ប្រា​សាក់​ ​បាន​បិទផ្សាយ​ប័ណ្ណប្រកាស​ ​«​យើង​រួមគ្នា​ប្រឆាំង​មេរោគ​កូ​វី​ដ​19​»​ ​នៅ​លើ​ទ្វារ​សាខា​ ​ទ្វារ​ផ្ទះ​អេ​ធី​អឹ​ម​ ​បញ្ជរ​បេឡា​ ​និង​នៅ​លើ​តុ​បម្រើ​សេវា​អតិថិជន​ ​ដើម្បី​ឱ្យ​អតិថិជន​អាច​ស្កេន​លេខ​កូ​ដ​ QR ​បាន​យ៉ាង​ងាយស្រួល​។​ ​ប្រា​សាក់​ ​ក៏បាន​បិទ​ស្ទី​គ័រ​ ​វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​នៅ​តាម​សាខា​របស់​ខ្លួន​ ​ដើម្បី​បង្កើន​ការយល់​ដឹង​ជូន​អតិថិជន​ផង​ដែរ​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​យើង​បាន​និង​កំពុង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​ថ្មី​នៃ​ជំងឺ​កូ​វី​ដ​-19 ​។​ ​ប្រា​សាក់​ ​បាន​តម្រូវ​ឱ្យ​អតិថិជន​និង​សាធារណជន​ ​អនុវត្ត​វិធាន​ផ្នែក​អនាម័យ​ល្អ​ ​និង​សុវត្ថិភាព​ ​ដូចជា​ ​ការ​ត្រួតពិនិត្យ​វាស់​ស្ទង់​សីតុណ្ហភាព​របស់​បុគ្គលិក​ ​និង​អតិថិជន​ទាំងអស់​មុននឹង​ចូលក្នុង​អគារ​ប្រា​សាក់​ ​ការ​លាង​ស​ម្អា​តដៃ​ជា​ញឹកញាប់​ជាមួយនឹង​សាប៊ូ​ឬ​អាល់កុល​លាងដៃ​ ​កា​រពាក់​ម៉ា​ស​ ​ការ​រក្សា​គ​ម្លា​ត​នៃ​ការ​ប្រាស្រ័យ​ទាក់ទង​ ​និង​ការ​ស​ម្អា​ត​ការិយាល័យ​ជាប្រចាំ​។​ ​យើង​ក៏បាន​ផ្លាស់ប្តូរ​ការប្រជុំ​ ​និង​វគ្គ​បណ្តុះបណ្តាល​ពី​ការ​ជួប​ផ្ទាល់​ទៅជា​អន​ឡា​ញ​ (On​line​) ​វិញ​ ​និង​ចាត់ចែង​បុគ្គលិក​មួយ​ចំនួន​ឱ្យ​ធ្វើការ​ពី​ផ្ទះ​ ​ដើម្បី​កាត់បន្ថយ​ការ​ជួប​ផ្ទាល់​»​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​លើកឡើង​ថា​ ​«​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ​យើង​ទាំងអស់​អាច​រួមគ្នា​ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-19 ​បានជា​ក់​ជាមិនខាន​។​ ​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​ ​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់​ ​ខ្ញុំបាទ​សូម​គោរព​ជូនពរ​ចំពោះ​ ​សម្ដេច​ ​ទ្រង់​ ​ឯកឧត្ដម​ ​អ្នកឧកញ៉ា​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ ​អ្នកនាង​ ​កញ្ញា​ទាំងអស់​ ​សូម​មាន​សុខភាព​ល្អ​ ​និង​មាន​សុវត្ថិភាព​គ្រប់​ៗ​គ្នា​។​ ​សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់​ ​និង​ក្រុម​គ្រួសារ​។​ ​យើង​រួមគ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​ដោយ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូ​វី​ដ​-19 ​របស់​​​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ទាំងអស់គ្នា​»​។​