​ប្រាសាក់​រួមចំណែក​ផ្តល់​ឥណទាន​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម

​ប្រាសាក់ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ចូលរួម​ក្នុង​ ​«​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​ជំហាន​ទី​ 2​»​ ​ក្នុង​គោលបំណង​ផ្តល់​ក​ម្ចី​ដែល​មាន​ការប្រាក់​ទាប​ដើម្បី​ទ្រទ្រង់​សហគ្រាស​ធុន​តូច​ ​និង​មធ្យម​ ​នៅ​ក្នុង​ប្រទេស​ ​បន្ទាប់ពី​ជំហាន​ទី​ 1 ​នៃ​គម្រោង​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​។​

គម្រោង​នេះ​ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដោយមាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ​នានា​ ​ក្នុង​នោះ​ក៏មាន​ ​ប្រា​សាក់​ ​ដើម្បី​ចូលរួម​ស្ដារសេដ្ឋកិច្ច​ឡើងវិញ​ ​និង​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​កំពុង​ត្រូវការ​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​បន្ត​។​

​​ប្រាសាក់​រួមចំណែក​ផ្តល់​ឥណទាន​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម

គម្រោង​សហ​ហិរញ្ញប្បទាន​ ​ជំហាន​ទី​ 2 ​នេះ​ ​មាន​គោលបំណង​ផ្ដល់​ឥណទាន​មាន​ការប្រាក់​ទាប​ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ក្នុង​វិ​ស័យ​អាទិភាព​ ​ដូចជា​ ​ឧស្សាហកម្ម​ ​សេវាកម្ម​ ​និង​ពាណិជ្ជកម្ម​ ​សម្រាប់​ជំនួស​ឱ្យ​ការនាំចូល​ ​បម្រើ​សេចក្ដីត្រូវ​ការ​ក្នុងស្រុក​ ​ឬ​បម្រើ​ជា​ធាតុ​ចូល​នៅ​ក្នុង​ការ​ផលិត​របស់​ក្រុមហ៊ុន​ធំ​ៗ​ជាដើម​។​

​គម្រោង​ឥណទាន​នេះ​នឹង​ធ្វើ​ឱ្យ​ប្រា​សាក់​អាច​ផ្ដល់​ក​ម្ចី​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ដែល​ត្រូវការ​ទុន​វិនិយោគ​រហូតដល់​ 2.10 ​ប៊ី​លាន​រៀល​ ​ឬ​ 50 ​ម៉ឺន​ដុល្លារ​អាមេរិក​ ​និង​ ​ទុន​បង្វិល​រហូតដល់​ 1.26 ​ប៊ី​លាន​រៀល​ ​ឬ​ 20 ​ម៉ឺន​ដុល្លារ​អាមេរិក​ ​នៅ​ក្នុង​មុខរបរ​អាជីវកម្ម​របស់​ខ្លួន​ ​ជា​មួយរយៈពេល​ក​ម្ចី​វែង​រហូតដល់​ 7 ​ឆ្នាំ​ ​ដោយ​គ្មាន​ក​ម្រៃ​សេវា​រដ្ឋបាល​។​ ​ចំពោះ​អត្រា​ការប្រាក់​នៃ​ឥណទាន​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​ ​ត្រូវ​បាន​កំណត់​ជា​ 2 ​គឺ​៖

  • ​1- អត្រា​ការប្រាក់​អតិបរមា​ 6.5% ​ក្នុង​មួយ​ឆ្នាំ​ (0.54% ​ក្នុង​មួយ​ខែ​) ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​បាន​ចុះឈ្មោះ​បញ្ជី​ក្នុង​វិ​ស័​យ​អាទិភាព​
  • 2-​ អត្រា​ការប្រាក់​អតិបរមា​ 7.5% ​ក្នុង​មួយ​ឆ្នាំ​ ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​មិនបាន​ចុះបញ្ជី​ ​និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ដែល​បាន​ចុះបញ្ជី​ក្នុង​វិ​ស័យ​មិនមែន​អាទិភាព

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​បាន​ចូលរួម​ក្នុង​គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ​ ​ចាប់តាំង​ពី​ជំហាន​ទី​ 1 ​មក​ម្ល៉េះ​ ​តាមរយៈ​ការចូលរួម​ផែនការ​សរុប​ 5 ​លាន​ដុល្លារ​ ​ប៉ុន្តែ​ជាក់ស្តែង​ប្រា​សាក់​បាន​បញ្ចេញ​ 10 ​លាន​ដុល្លារ​អាមេរិករួច​ទៅ​ហើយ​នៅ​ជំហាន​ដំបូង​។​ ​យើង​ប្ដេជ្ញា​ចិត្តនឹង​សម្រេច​ឱ្យ​បាន​តួលេខ​នេះ​ម្ដងទៀត​នៅ​ជំហាន​ទី​ 2 ​នេះ​ ​ក្នុង​គោលបំណង​ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​និង​ដើម្បី​បង្កើត​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​»​។​

​លោក​បាន​បន្ថែម​ថា​ ​គម្រោង​ពិសេស​នេះ​នឹង​ជួយ​ឱ្យ​សហគ្រាស​ធុន​តូច​និង​មធ្យម​មានលទ្ធភាព​ទទួល​បាន​ក​ម្ចី​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កាន់តែ​ងាយស្រួល​ ​ដោយមាន​អត្រា​ការប្រាក់​កាន់តែ​ទាប​។​ ​ដូច្នេះ​ ​ចំពោះ​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​ដែល​មាន​តម្រូវ​ការ​ដើមទុន​ ​អាច​ដាក់ពាក្យ​ស្នើសុំ​ក​ម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​ជំហាន​ទី​ 2 ​នេះ​ ​ពី​បណ្ដាសា​ខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ ​ទូរស័ព្ទ​មក​លេខ​ 023 999 911 ​ឬ​ 086 999 911 ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​។​

​លោក​បន្ត​ថា​ ​«​​តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់​ ​យើងខ្ញុំ​សូម​កោតសរសើរ​យ៉ាង​ខ្លាំង​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-19 ​ក្នុង​នោះ​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់​ជាតិ​ ​និង​យុទ្ធសាស្ត្រ​ស្ដារសេដ្ឋកិច្ច​ជាតិ​ឡើងវិញ​។​ ​យើងខ្ញុំ​សង្ឃឹម​ថា​សកម្មភាព​អាជីវកម្ម​ជាទូទៅ​នឹង​វិល​ត្រលប់​ទៅ​រក​ភាព​ធម្មតា​ជាថ្មី​ក្នុងពេលឆាប់ៗ​បំផុត​។​ ​ប្រា​សាក់​ ​នៅតែ​បន្ត​ផ្ដល់​សេវា​ប្រាក់​ក​ម្ចី​ជូន​អតិថិជន​ជា​ធម្មតា​ ​សម្រាប់​ឱ្យ​ពួកគាត់​អាច​ចាប់ផ្ដើម​អាជីវកម្ម​ជាថ្មី​ ​ឬ​ ​ពង្រីក​អាជីវកម្ម​។​ ​យើងខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច​ ​ដើម្បី​បម្រើ​ពួកគាត់​ ​តាមរយៈ​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ​ ​ក៏ដូចជា​តាមរយៈ​ទឹកប្រាក់​ហិរញ្ញប្បទាន​ផ្ទាល់ខ្លួន​របស់​ប្រា​សាក់​»​។​

​លោក​ក៏បាន​បន្ថែម​ទៀត​ថា​ ​«​យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​សេវា​ឥណទាន​ប្រា​សាក់​ ​និង​សូម​គោរព​ជូនពរ​ចំពោះ​អតិថិជន​ទាំងអស់​ ​សូម​មាន​សុខភាព​ល្អ​ ​និង​មាន​សុវត្ថិភាព​គ្រប់​ៗ​គ្នា​ ​ក្នុង​ពេលវេលា​ដ៏​លំបាក​នេះ​។​ ​សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់​ ​ក្រុម​គ្រួសារ​ ​សហគមន៍​ ​និង​សង្គមជាតិ​យើង​។​ ​យើង​រួមគ្នា​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-19 ​និង​រក្សា​សុវត្ថិភាព​កាន់តែ​ខ្ពស់​»​។

​​ប្រាសាក់​រួមចំណែក​ផ្តល់​ឥណទាន​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម