​ប្រាសាក់ ​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​សហការ​ជាមួយ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​ ​ដើម្បី​ផ្តល់​នូវ​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​ប្រកបដោយ​ភាព​ងាយស្រួល​ ​ដែល​ជា​ផ្នែក​មួយ​នៃ​ការពង្រីក​សេវា​របស់​ខ្លួន​ជូន​ដល់​អតិថិជន​ ​បន្ថែម​ពីលើ​សេវា​ទូទាត់​វិក្កយបត្រ​អគ្គិសនី​វិក្កយបត្រ​ទឹក​ ​វិក្កយបត្រ​សិក្សា​សាលារៀន​វ៉េ​ស្ទឡា​ញ​ន៍ ​និង​សាលារៀន​ណ​ត្សឡា​ញ​ន៍​។

​​​ប្រាសាក់ ​ផ្តល់​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង

​អតិថិជន​ប្រា​សាក់​ទាំងអស់​ ​នឹង​អាច​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​តាមរយៈ​ ​សេវា​ធនាគារ​ចល័ត​ ​និង​អេ​ធី​អឹ​ម​ប្រា​សាក់​ ​បាន​យ៉ាង​ងាយស្រួល​ ​លឿន​រហ័ស​ ​និង​សុវត្ថិភាព​ ​ដោយ​ចំណាយ​ក​ម្រៃ​សេវា​ត្រឹមតែ​ 500 ​រៀល​ ​ឬ​ 0.12 ​ដុល្លារ​អាមេរិក​ ​ក្នុង​មួយ​ប្រតិបត្តិការ​។

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រា​សាក់​ ​បាន​មានប្រសាសន៍ថា​ ​«​ប្រា​សាក់​ ​មាន​សេចក្តីរីករាយ​ក្នុង​ការ​សហការ​ជាមួយ​ ​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​ ​ក្នុង​ការ​នាំ​យក​នូវ​សេវា​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​យ៉ាង​ងាយស្រួល​ជូន​អតិថិជន​។​ ​ការ​បង់ថ្លៃ​ប្រមូល​សំរាម​ ​មាន​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ ​ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​រាជធានី​ភ្នំពេញ​ស្អាត​ ​និង​មាន​អនាម័យ​។​ ​ហើយ​ជាមួយនឹង​ការ​ផ្តួចផ្តើម​ដើម្បី​ផ្ដល់​មធ្យោបាយ​ងាយស្រួល​នេះ​ក្នុង​ការ​ទូទាត់​ថ្លៃ​សេវា​ប្រមូល​សំរាម​នេះ​ ​ប្រជាជន​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​លែង​មាន​កង្វល់​ក្នុង​ចិត្ត​ទៀតហើយ​ ​ដោយ​ពួកគាត់​អាច​បំពេញ​កាតព្វកិច្ច​នោះ​ដោយ​គ្មាន​ការ​ខកខាន​»​។​

​លោក​ ​សូ​នី​ ​បាន​បន្ថែម​ទៀត​ថា​ ​«​ជាមួយនឹង​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ជាច្រើន​ដែល​មាននៅ​ជិត​អតិថិជន​ប្រា​សាក់​ ​ពួកគាត់​អាច​ទូទាត់​ថ្លៃ​ប្រមូល​សំរាម​យ៉ាង​លឿន​រហ័ស​ ​ងាយស្រួល​ ​និង​សុវត្ថិភាព​ ​ដោយ​អាចប​ង់​ជា​រៀងរាល់​ខែ​ ​ឬ​ ​ប្រចាំ​ឆ្នាំ​តែម្ដង​»​។​

​លោក​បាន​បន្ត​ទៀត​ថា​ ​«​សូម​អតិថិជន​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ភ្លាម​ៗ​ ​និង​រីករាយ​ជាមួយ​ការ​ប្រើ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ដើម្បី​ទូទាត់​វិក្កយបត្រ​នានា​បាន​យ៉ាង​ងាយស្រួល​»​។

​សូម​បញ្ជាក់​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុងចំណោម​ធនាគារ​ធំ​ៗ​ទាំង​ 5 ​នៅ​កម្ពុជា​។​ ​ប្រា​សាក់​ ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ជូន​អតិថិជន​ ​ដូចជា​៖​ ​ទូទាត់​វិក្កយបត្រ​ថ្លៃ​ប្រមូល​សំរាម​និង​សំណល់​រឹង​ ​សេវា​ឥណទាន​ ​សេវា​ប្រាក់​បញ្ញើ​សន្សំ​ ​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​ ​ទូទាត់​វិក្កយបត្រ​ភ្លើង​ផ្ទេរ​ប្រាក់​ឆ្លង​ធនាគារ​តាម​ប្រព័ន្ធ​បាគង​ ​និង​ ​រី​ធែ​ល​ផេ (​Retail​ ​Pay​) ​ផ្ទេរ​ប្រាក់​រវាង​គណនី​ទៅ​គណនី​នៅ​ក្នុង​ប្រា​សាក់​ផ្ទេរ​ប្រាក់​តាម​លេខ​សម្ងាត់​ ​ឬ​ ​ដកប្រាក់​ពី​អេ​ធី​អឹ​ម​ប្រា​សាក់​ទោះ​គ្មាន​ប័ណ្ណ​អេ​ធី​អឹ​ម​ ​ប្តូរ​ប្រាក់​ ​ទិញ​កាត​ទូរស័ព្ទ​ ​សេវាបញ្ជា​ក់​សមតុល្យ​គណនី​ ​សេវា​បើកប្រាក់​បៀវត្ស​ ​សេវា​ទូទាត់​រហ័ស​ម៉ាស៊ីន​អេ​ធី​អឹ​ម​ម៉ាស៊ីន​ដាក់​ប្រាក់​ ​ប្រា​សាក់​ម៉ូ​បាល​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Mobile​ ​Banking​) ​ប្រា​សាក់​អ៊ី​ន​ធឺ​ណែ​ត​ប៊ែ​ង​ឃី​ង​ (​P​R​A​SAC​ ​Inter​net​ ​Banking​) ​ម៉ាស៊ីន​ឆូត​កាត​ ​សេវា​ខេ​ម​បូ​ឌា​ន​ស៊ែ​រ​ស្វ៊ី​ច​ (CSS) ​ឬ​ ​សេវា​ដែល​អាច​ឱ្យ​អតិថិជន​ធនាគារ​ផ្សេង​អាច​ដកប្រាក់​តាម​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​បាន​ ​និង​សេវា​ផ្សេងៗ​ទៀត​ ​ជាមួយនឹង​បណ្តាញ​ការិយាល័យ​ជិត​ 200 ​ទីតាំង​ ​ព្រមទាំង​បុគ្គលិក​រង់ចាំ​បម្រើ​សេវា​ចំនួន​ 10,000 ​នាក់​។