ប្រាសាក់​ ផ្អាក​សេវា​ទូទាត់​ថ្លៃ​ទឹក​ជា​បណ្ដោះ​អាសន្ន​

រាជធាន​ថ្ងៃ​ទី​ 29​ ខែ​សីហា ឆ្នាំ​ 2017​ ៖​ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ មាន​កិត្តិយស​សូម​ជម្រាប​ជូន​ដំណឹង​ដល់​អតិថិជន​មេត្តា​ជ្រាប​ថា​
ប្រាសាក់​នឹង​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ការ​ផ្ដល់​សេវា​ទូទាត់​ថ្លៃ​ទឹក​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​តាម​អេធីអឹម​ និង​សេវា​ធនាគារចល័ត​ប្រាសាក់​ចាប់​ពី​ថ្ងៃ​ទី​ 29​ ខែ​សីហា​ ឆ្នាំ​ 2017​ ត​ទៅ​ ហើយ​នឹង​ដំណើរ​ការ​ឡើង​វិញ​បន្ទាប់​ពី​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ធ្វើ​ការ​កែ​សម្រួល​ប្រព័ន្ធ​ចេញ​វិក្កយបត្រ​រួច​រាល់។​

ការ​សម្រេច​ផ្អាក​សេវា​នេះ​ធ្វើ​ឡើង​ដោយ​យោង​ទៅ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ស្ដី​ពី​ការ​ផ្អាក​ការ​ទទួល​ប្រាក់​ថ្លៃ​ទឹក​ពី​អតិថិជន​ជា​បណ្ដោះ​អាសន្ន​ចុះ​ថ្ងៃ​ទី​ 29​ ខែ​សីហា​ ឆ្នាំ​ 2017។​

ប្រាសាក់​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​របស់​លោក​ លោក​ស្រី​ដែល​ប្រើប្រាស់​សេវា​ទូទាត់​វិក្កយបត្រ​ទឹក​ និង​សូម​អភ័យ​ទោស​ចំពោះ​ការ​អាក់​ខាន​នេះ។

សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ទាក់ទង​មក​សេវា​បម្រើ​អតិថិជន​របស់​ប្រាសាក់​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023 999 911 ឬ​ 086 999 911 ។