​ប្រាសាក់ ​ថ្លែង​អំណរគុណ​អតិថិជន​ ​បុគ្គលិក​ ​និង​សាធារណជន​ ​ដែល​បាន​បរិច្ចាគ​ថវិកា​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​19

ភ្នំពេញ 29 ធ្នូ 2020 ៖ ​ប្រាសាក់ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា​ ​បាន​ប្រកាស​ថ្លែង​អំណរគុណ​ចំពោះ​អតិថិជន​ ​បុគ្គលិក​ ​និង​សាធារណជន​ទាំងអស់​ ​ដែល​បាន​បរិច្ចាគ​ថវិកា​តាមរយៈ​គណនី​ប្រា​សាក់​ក្នុង​យុទ្ធនាការ​ ​«​រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា​»​ ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​19 ​សម្រាប់​ចាក់​ជូន​ប្រជាជន​កម្ពុជា​ដោយ​ឥត​គិតថ្លៃ​ ​ក្នុង​បុព្វហេតុ​ការពារ​អាយុជីវិត​ប្រជាជន​ ​និង​លើក​ក​ម្ពស់​ខឿន​សុខភាព​សាធារណៈ​។​

​​​​ប្រាសាក់ ​ថ្លែង​អំណរគុណ​អតិថិជន​ ​បុគ្គលិក​ ​និង​សាធារណជន​ ​ដែល​បាន​បរិច្ចាគ​ថវិកា​ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋាភិបាល​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​19

​យុទ្ធនាការ​នេះ​ ​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​ 9 ​ខែ​ធ្នូ​ ​ឆ្នាំ​ 2020 ​បាន​ទាក់ទាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតិថិជន​ ​និង​បុគ្គលិក​ប្រា​សាក់​ ​ព្រមទាំង​សាធារណជន​ ​ដោយ​ពួកគាត់​បាន​ចូលរួម​បរិច្ចាគ​ថវិកា​តាម​ការ​ស្ម័គ្រចិត្ត​ ​និង​លទ្ធភាព​រៀងៗខ្លួន​។​ ​គិត​មកដល់​ថ្ងៃ​ទី​ 28 ​ខែ​ធ្នូ​នេះ​ ​ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ការ​ទទួលយក​ថវិកា​សម្រាប់​យុទ្ធនាការ​នេះ​ ​ថវិកា​ដែល​កៀរគរ​ប្រមូល​បាន​មាន​ចំនួន​ 19,946,087 ​រៀល​ ​និង​ 10,720.38 ​ដុល្លារ​អាមេរិក​។​

​លោក​ ​សាយ​ ​សូ​នី​ ​អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​បញ្ជាក់​ថា​ ​យុទ្ធនាការ​ ​«​រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា​»​ ​នេះ​ជា​គំនិត​ផ្ដួចផ្ដើម​បន្ថែម​ ​ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ជូន​អតិថិជន​ ​បុគ្គលិក​ ​និង​សាធារណជន​ ​ដែល​មាន​ទឹកចិត្ត​ចូលរួម​បរិច្ចាគ​ថវិកា​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ​ដែរ​ ​បន្ទាប់ពី​ប្រា​សាក់​បាន​បរិច្ចាគ​ថវិកា​របស់​ស្ថាប័ន​ផ្ទាល់​ ​ចំនួន​ 2,000,000,000 ​រៀល​ (​ពីរ​ពាន់​លាន​រៀល​) ​រួចមក​ហើយ​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃ​ទី​ 15 ​ធ្នូ​ ​កន្លងទៅ​។​

​លោក​ ​សូ​នី​ ​មាន​ថ្លែង​ថា​ ​«​តាងនាម​ឱ្យ​ប្រា​សាក់​ ​យើងខ្ញុំ​សូម​គោរព​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដែល​ផ្តល់​នូវ​ក្តី​សង្ឃឹម​យ៉ាង​កក់ក្តៅ​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​កម្ពុជា​។​ ​យើងខ្ញុំ​ក៏​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន​ ​បុគ្គលិក​ ​និង​សាធារណជន​ ​ដែល​មាន​សន្ដាន​ចិត្ត​យ៉ាង​ថ្លៃថ្លា​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​យុទ្ធនាការ​នេះ​។​ ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​ខ្មែរ​ជួយ​ខ្មែរ​ ​ខ្មែរ​ស្រលាញ់​ខ្មែរ​ ​ការ​ឈឺឆ្អាល​ ​និង​ការ​យកចិត្តទុកដាក់​ចំពោះ​គ្នា​ ​ដែល​ជា​កាយវិការ​គួរ​ឱ្យ​កោតសរសើរ​និង​គោរព​។​ ​យើងខ្ញុំ​សូម​គោរព​ជូនពរ​លោកអ្នក​មាន​សុខភាព​ល្អ​ ​សុវត្ថិភាព​ ​និង​ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-​១​៩​។​ ​យើង​ទាំងអស់គ្នា​រួមគ្នា​ដើម្បី​សង្គម​មាន​សុខភាព​ល្អ​ ​និង​ប្រក្រតី​ភាព​ឡើងវិញ​»​។​

​លោក​បន្ថែម​ថា​ ​យុទ្ធនាការ​ ​«​រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា​»​ ​របស់​ប្រា​សាក់​ត្រូវ​បិទ​បញ្ចប់​ហើយ​ ​ហើយ​ថវិកា​ទាំងអស់​ដែល​ទទួល​បាន​នឹង​ត្រូវ​ប្រគល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ខាងមុខនេះ​។​

លិខិតថ្លែងអំណរគុណ